ប្រទេសជប៉ុនបង្កើនសន្តិសុខមុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក

15:36 | 23/05/2019 (ប្រភព៖ www.vietnamplus.vn ​ប្រែសម្រូលដោយសមុទ្រ)

យុគសម័យ - ការហាមឃាត់លើសកម្មភាពទេសចរណ៍និងឧបករណ៍ហោះហើរគ្មានអ្នកបើកបរត្រូវបានផ្សព្វផ្សាយនៅក្នុងតំបន់ចំនួន១០ដែលបានគ្រោងទុកសម្រាប់សកម្មភាពរបស់លោកប្រធានាធិបតី Donald Trump នៅប្រទេសជប៉ុន។

លោកប្រធានាធិបតីអាមេរិកDonald Trump

រដ្ឋាភិបាលជប៉ុនកំពុងអនុវត្តវិធានការសន្ដិសុខយ៉ាងតឹងរ៉ឹងដើម្បីធានាឱ្យបាននូវសុវត្ថិភាពពេញលេញសម្រាប់ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ខែដល់ ២៨ ឧសភា។

ការហាមឃាត់លើសកម្មភាពទេសចរណ៍និងឧបករណ៍ហោះហើរគ្មានអ្នកបើកបរត្រូវបានផ្សព្វផ្សាយចេញនៅក្នុងតំបន់ចំនួន១០ដែលបានគ្រោងទុកសម្រាប់សកម្មភាពរបស់លោកប្រធានាធិបតី Donald Trump នៅប្រទេសជប៉ុន។

យោងតាមកាលវិភាគ លោកប្រធានាធិបតីអាមេរិក Donald Trump ​នឹងមកដល់ប្រទេសជប៉ុននៅថ្ងៃទី ២៥ ខែឧសភា។ក្រៅពីកិច្ចចរចាជាផ្លូវការជាមួយនាយករដ្ឋមន្រ្តី Shinzo Abe មេដឹកនាំទាំងពីរនឹងបានទៅពិនិត្យមើលមូលដ្ឋានយោធា Yokosuka នៅទីក្រុងYokosuka ខេត្ត Kanagawa ។

នៅថ្ងៃទី២៧ខែឧសភាលោកប្រធានាធិបតីអាមេរិក Donald Trump នឹងជួបជុំសន្ទនាជាមួយព្រះមហាក្សត្រជប៉ុន Naruhito មុនពេលធ្វើការចរចាជាផ្លូវការជាមួយលោកនាយករដ្ឋមន្រ្ តីShinzo Abe ។


(ប្រភព៖ www.vietnamplus.vn ​ប្រែសម្រូលដោយសមុទ្រ)

(ប្រភព៖ www.vietnamplus.vn ​ប្រែសម្រូលដោយសមុទ្រ)

Tags: Nhatban My

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត