រដ្ឋសភាអ៊ុយក្រែនបានបដិសេដសំណើរសុំធ្វើកំណែទម្រង់នៃការបោះឆ្នោតរបស់ប្រធានាធិបតីថ្មីលោក V.Zelenskiy

19:34 | 23/05/2019 (ប្រភព៖ vovworld.vn)

សមាជិកសភាអ៊ុយក្រែនបានប្រឆាំងនឹងការសម្រេចចិត្តរំសាយរដ្ឋសភារបស់ប្រធានាធិបតីថ្មីអ៊ុយក្រែនលោក Volodymir Zelenskiy ហើយមិនអើពើចំពោះការអំពាវនាវរបស់លោកអំពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត។

រដ្ឋសភាអ៊ុយក្រែនបានបដិសេដសំណើរសុំធ្វើកំណែទម្រង់នៃការបោះឆ្នោតរបស់ប្រធានាធិបតីថ្មីលោក V.Zelenskiy

នេះគឺជា "ដាក់ទណ្ឌកម្ម" ដំបូងទៅលើលោក Zelenskiy ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ បន្ទាប់ពីលោកបានធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាប្រធានាធិបតីតែប៉ុណ្ណោះទេ មុនពេលបោះឆ្នោតរដ្ឋសភាមុនកាលកំណត់ ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែកក្កដាខាងមុខ។

នៅក្នុងកិច្ចប្រជុំវិសាមញ្ញនាថ្ងៃទី ២២ ខែឧសភា ដែលបានកោះប្រជុំដោយប្រធានរដ្ឋសភាលោក Andriy Parubiy តាមសំណើរបស់លោកប្រធានាធិបតីរូបនេះ មានត្រឹមតែសមាជិកសភាចំនួន ៩២ រូប ក្នុងចំណោមសមាជិកសភាចំនួន ៤៥០ រូបបានគាំទ្រចំពោះការពិភាក្សាអំពីច្បាប់ពោលខាងលើប៉ុណ្ណោះ។ នៅពេលដែលស្វែងរកសម្លេងគាំទ្រ ប្រធានាធិបតី លោក Zelenskiy បានសន្យាធ្វើវិសោធនកម្មប្រព័ន្ធបោះឆ្នោតចម្រុះអ៊ុយក្រែនសំដៅកាត់បន្ថយអំពើពុករលួយនិង«ទិញ»សម្លេងឆ្នោតផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត