KOICA គ្រោងនឹងបង្កើនមូលនិធិ ODA ឡើងទ្វេដងសម្រាប់បណ្តាប្រទេសអាស៊ាន

18:13 | 18/05/2019 (ប្រភព៖ Vietnamplus.vn - បកប្រែដោយ ហេងវុធ្ធី)

យុគ្គស័ម - នាថ្ងៃទី ១៧ ខែឧសភា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង (KOICA) បានឲ្យដឹងថានឹងបង្កើនមូលនិធិជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់ប្រទេសជាសមាជិកចំនួន ៦ ក្នុងអាស៊ានឡើងទៅទ្វេដងនាឆ្នាំ ២០២៣។

លោកស្រី KOICA Lee Mi-Kyung ប្រធាន KOICA (រូបថត៖​ Yonhap News)

លោកស្រី KOICA Lee Mi-Kyung ប្រធាន KOICA បានមានប្រសាសន៍ថា " KOICA នឹងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងដើម្បីជួយប្រទេសអាស៊ានសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ដោយបង្កើនទំហំ ODA ឡើងបន្ថែម ២០% សម្រាប់បណ្តាប្រទេសអាស៊ាជារៀងរាល់ឆ្នាំ ព្រមទាំងជំរុញការធ្វើសមាហរណកម្មនិងប្រសិទ្ធភាពនៃ ODA តាមរយៈការសម្របសម្រួលជាមួយដៃគូនៅក្នុងនិងក្រៅប្រទេសផងដែរ"។

KOICA គ្រោងនឹងបង្កើនមូលនិធិ ODA ឡើងទ្វេដងសម្រាប់បណ្តាប្រទេសអាស៊ាន (Vietnamplus.vn)

ជាក់ស្តែង KOICA គ្រោងនឹងបង្កើនមូលនិធិ ODA សម្រាប់ប្រទេសឡាវ មីយ៉ាន់ម៉ា វៀតណាម កម្ពុជា ឥណ្ឌូណេស៊ី និងហ្វីលីពីនដោយមានទឹកប្រាក់ចាប់ពី ៨៧ ពាន់លានវ៉ុននាឆ្នាំនេះ ឡើងដល់ ១៨០,៤ ពាន់លានវ៉ុន (ស្មើនឹង ១៥១ លានដុល្លារអាមេរិក) នៅឆ្នាំ ២០២៣ ខាងមុខ ដោយផ្តោតលើវិស័យជួយឧបត្ថម្ភការអប់រំ ការអភិវឌ្ឍជនបទនិងទីក្រុង ក៏ដូចជាវិស័យបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ និងវិស័យដឹកជញ្ជូនផងដែរ។ សេចក្តីប្រកាសរបស់ KOICA ត្រូវបានធ្វើឡើងនៅក្នុងបរិបទដែលទីក្រុងសេអ៊ូលកំពុងបង្កើនទំនាក់ទំនង ជាមួយបណ្តាប្រទេសអាស៊ានដោយប្រកាន់ខ្ជាប់តាម"គោលនយោបាយឆ្ពោះទិសខាងត្បូងថ្មី"។

គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់អង្គការសហប្រជាជាតិមានគោលដៅឆ្ពោះទៅបញ្ចប់ភាពក្រីក្រ ប្រយុទ្ធប្រឆាំងនឹងវិសមភាពនិងភាពអយុត្តិធម៌ព្រមទាំងដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុផងដែរ៕

(ប្រភព៖ Vietnamplus.vn - បកប្រែដោយ ហេងវុធ្ធី)

(ប្រភព៖ Vietnamplus.vn - បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត