ចិននឹងកាត់ទោសអតីតប្រធានប៉ូលិសអន្តរជាតិ Interpol លោក Meng Hongwei ពីបទពុករលួយ

00:54 | 15/05/2019 (ប្រភព៖ Fresh News)

អតីតប្រធានប៉ូលិសអន្តរជាតិចិន Interpol លោក Meng Hongwei នឹងត្រូវបានកាត់ទោសនៅក្នុងប្រទេសចិន ពីបទប្រព្រឹត្តអំពើពុករលួយ។ នេះបើតាមគណបក្សកម្មុយនិស្ដចិន ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩។

អតីតប្រធានប៉ូលិសអន្តរជាតិចិន Interpol លោក Meng Hongwei

គណបក្សកុម្មុយនិស្ដចិនបានឱ្យដឹងទៀតថាលោក Meng ក៏ត្រូវបានបណ្ដេញពីគណបក្ស និងដកតួនាទីក្នុងរដ្ឋាភិបាល ទាំងអស់ផងដែរ។ ការបាត់ខ្លួនរបស់លោក Meng កាលពីខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ នៅអំឡុងពេលត្រឡប់ទៅកាន់ ប្រទេសចិនបានបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់អន្តរជាតិ។

គួរបញ្ជាក់ថា លោក Meng Hongwei មានអាយុ៦៥ឆ្នាំ រស់នៅក្នុងប្រទេសបារាំង បានលាលែងពីតំណែងជាប្រធាន ប៉ូលិស Interpol បន្ទាប់ពីលោកត្រូវបានអាជ្ញាធរចិនឃុំខ្លួន ហើយរហូតដល់ខែតុលា ឆ្នាំដដែលទើបអាជ្ញាធរចិនបញ្ជាក់ថា លោក Meng កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីបទទួលសំណូក និងពុករលួយ៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត