ក្នុងក្របខ័ណ្ឌ នៃដំណើរទស្សនកិច្ចទៅកាន់តំបន់អាហ្រ្វិកខាងកើត នាថ្ងៃទី ២០ និង ២១ ខែកុម្ភៈ លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណៈរដ្ឋ Kenya ជួបជាមួយ លោក Musalia Mudavadi នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងអាណិកជនកេនយ៉ា ។
លោកសាស្ត្រាចារ្យ Carl Thayer (អូស្ត្រាលី) វាយតម្លៃខ្ពស់ចំពោះតួនាទីដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងការផ្លាស់ប្តូរថ្មីប្រទេសជាតិ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមក្នុងក្រសែភ្នែកនិស្សិតកម្ពុជា |
![]() |
លោកស្រី Nguyen Minh Hang ជួបជាមួយ លោក Musalia Mudavadi នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងអាណិកជនកេនយ៉ា ក្នុងឱកាសនេះ លោស្រីអនុរដ្ឋមន្ត្រី Nguyen Minh Hang បានជួបពិភាក្សាការងារជាមួយលោក Abraham Korir Sing'Oei អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងអាណិកជនកេនយ៉ា ។ នៅក្នុងកិច្ចពិភាក្សាការងារនេះ លោកស្រីអនុរដ្ឋមន្ត្រី Nguyen Minh Hang បានស្នើឲ្យ ភាគីទាំងពីរជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ បង្កើនទំនាក់ទំនងរវាងសហគមន៍ធុរកិច្ចនៃភាគីទាំងពីរ សម្របសម្រួលបង្កើតកម្មវិធី និងគម្រោងសហប្រតិបត្តិការ ផ្លាស់ប្តូរបញ្ជីផលិតផលនាំចេញមានសក្តានុពល និងកំណត់គោលដៅដែលអាចសម្រេចបាន ដើម្បីខិតខំបង្កើនទំហំពាណិជ្ជកម្មនាពេលខាងមុខ។ ភាគីទាំងពីរបានឯកភាពធ្វើពិពិធកម្មវិស័យកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យដែលភាគីទាំងពីរមានចំណុចខ្លាំង និងសក្តានុពលដូចជា កសិកម្ម ទេសចរណ៍ ការដឹកជញ្ជូនតាមផ្លូវអាកាស យានជំនិះអគ្គិសនី ការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អក្នុងការអភិវឌ្ឍន៍ ការច្នៃប្រឌិត ការអភិរក្សធម្មជាតិ ថាមពលអ៊ីដ្រូសែន...។ ភ្លាមៗបន្ទាប់ពីកិច្ចពិភាក្សាការងារ លោស្រីអនុរដ្ឋមន្ត្រី Nguyen Minh Hang និងលោកអនុរដ្ឋមន្ត្រី Abraham Korir Sing'Oei បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីបង្កើតយន្តការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ។ |
![]() មតិជាច្រើនបានលើកឡើងគំនិតផ្តើមផ្តើមរៀបចំព្រឹត្តិការណ៍ច្នៃប្រឌិតនៅទីក្រុង Da Lat និងគំរូកិច្ចសហប្រតិបត្តិការសាធារណៈ-ឯកជនប្រកបដោយប្រសិទ្ធភាព ដំណោះស្រាយលើកកម្ពស់ឧស្សាហកម្មវប្បធម៌ រួមផ្សំការអភិវឌ្ឍន៍ទេសចរណ៍តន្ត្រីដោយផ្អែកលើកិត្តិនាមទីក្រុងច្នៃប្រឌិតតន្ត្រីរបស់អង្គការយូណេស្កូ |
![]() កាសែតនេះបានដកស្រង់ស្ថិតិពីទីផ្សារអេឡិចត្រូនិកជួញដូគ្រប់ធុញ្ញជាតិ Rosario (BCR) ដែលជាទីផ្សារអេឡិចត្រូនិកជួញ ដូរកសិកម្មដ៏ធំបំផុតរបស់ប្រទេសអាហ្សង់ទីន ដោយឲ្យដឹងថា វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មកសិកម្មដ៏សំខាន់របស់ប្រទេសនេះ។ |
មតិពីមិត្តអ្នកអាន