បញ្ហា Brexit៖ នាយករដ្ឋមន្ត្រីអង់គ្លេសអះអាងថា នឹងបន្តធ្វើការ "ក្នុងរយៈ​ពេល​ពីរ​សប្តាហ៍ទៀត"

19:45 | 04/12/2018

នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May បានច្រានចោល ពាក្យចចាមអារ៉ាមដែលថា លោកស្រីអាចលាលែងពីតំណែង ប្រសិនបើសេចក្តីព្រាងនៃផែនការ Brexit របស់លោកស្រីមិនទទួលបានការផ្ដល់សច្ចាប័នពីរដ្ឋសភា នៅក្នុងកិច្ចប្រជុំនាថ្ងៃទី ១១ ខែធ្នូ។

នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May

ឆ្លើយសម្ភាសន៍ទូរទស្សន៍ ITV នាថ្ងៃទី ៣ ខែធ្នូ លោកស្រី Theresa May បានអះអាងថា "ខ្ញុំនៅតែធ្វើការងាររបស់ខ្ញុំ ក្នុងរយៈពេលពីរសប្តាហ៍ទៀត"។ លោកស្រីបន្តថា" ការងាររបស់ខ្ញុំគឺត្រូវធានាថាយើងអនុវត្តន៍តាមសំណើររបស់ប្រជាជន ពោលគឺចាកចេញពីសហភាពអឺរ៉ុប (EU) ប៉ុន្តែយើងនឹងធ្វើការងារនេះឲ្យបានល្អសម្រាប់ប្រជាជន"។ លោកស្រីបានសង្កត់ធ្ងន់ថា នឹងគ្មានការផ្លាស់ប្ដូរណាមួយចំពោះផែនការ Brexit ដែលលោកស្រីបានឯកភាពគ្នាជាមួយថ្នាក់ដឹកនាំ EU ឡើយ។

ក្នុងសារមួយផ្ញើទៅកាន់រដ្ឋសភា លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេសបានអំពាវនាវឱ្យសមាជិកសភា ត្រិះរិះអំពីសិទ្ធិរបស់អ្នកបោះឆ្នោត ជំនួសឲ្យការច្រានចោលកិច្ចព្រមព្រៀង Brexit ផងដែរ៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត