ជប៉ុននឹងដកខ្លួនពីគណៈកម្មាធិការនេសាទត្រីបាឡែនអន្តរជាតិ (IWC)

13:17 | 21/12/2018 (សរុបព័ត៌មាន ដោយ មិញ អាញ់)

យុគសម័យ - ទីភ្នាក់ងារព័ត៌មានក្យូដូបានជូនព័ត៌មានកាលពីថ្ងៃទី ២០ ខែធ្នូថា ប្រទេសជប៉ុននឹងដកខ្លួនចេញពីគណៈកម្មាធិការនេសាទត្រីបាឡែនអន្តរជាតិ (IWC) ដើម្បីបន្តការនេសាទត្រីបាឡែនឡើងវិញ។

នេសាទត្រីបាឡែន​ (រូបថតៈ The Times)

ប្រភពព័ត៌មាន​នេះ បាន​បន្ថែមថា​រដ្ឋាភិបាល​នេះ​កំពុង​ពិចារណា​ការអនុញ្ញាត​នេសាទ​ត្រី​បា​ឡែ​ន​ជា​ពាណិជ្ជកម្ម​នៅ​តំបន់​សមុទ្រ​នៅ​ជិត​ប្រទេស​ជប៉ុន​និង​នៅក្នុង​តំបន់​​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់ខ្លួន។

​វា​ជាការ​កម្រ​ណាស់​សម្រាប់​ប្រទេស​ជប៉ុន​ដកខ្លួន​ចេញពី​អង្គការ​អន្តរជាតិ​ណាមួយ​នោះ​ហើយ​ការដកខ្លួន​នេះ​អាច​បង្កឱ្យមាន​ការរិះគន់​ពី​បណ្តា​ប្រទេស​ប្រឆាំង​ការ​​នេសាទ​ត្រី​បា​ឡែ​ន​។​

​មូលហេតុ​របស់​ជប៉ុន​ក៏​អាច​ត្រូវបាន​ចោទសួរ​ផងដែរ​ព្រោះ​ខ្លួន​ជា​សមាជិក​នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ដែល​អំពាវ នាវ​ឱ្យប្រើ​ប្រាស់​និង​អភិរក្ស​ធនធាន​សមុទ្រ តាមរយៈ​អង្គការ​អន្តរជាតិ​។​ ដើម្បី​ចាកចេញ​ពី​អង្គការ​IWC​នៅ​ឆ្នាំ​២០១៩​នោះ ជប៉ុន​ត្រូវ​ជូនដំណឹង​ដល់​គណៈកម្មការ​នេសាទ​នេះ នៅ​ថ្ងៃទី​១​ខែមករា​៕

(សរុបព័ត៌មាន ដោយ មិញ អាញ់)

(សរុបព័ត៌មាន ដោយ មិញ អាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត