Trending now

ពង្រឹងសាមគ្គីភាព បង្កើនប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការ និងតភ្ជាប់វៀតណាម-ឡាវ-កម្ពុជា ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី

21:16 | 23/02/2025 សីហា

នាថ្ងៃទី ២២ ខែកុម្ភៈ នៅទីក្រុងហូជីមិញ លោក To Lam អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានជួបប្រជុំកំពូលជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោក Thongloun Sisoulith អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះដែរមានលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ។

វៀតណាម៖ សិក្ខាសាលាវិទ្យាសាស្ត្រ «ពង្រឹងចំណងសាមគ្គីភាពនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា ក្នុងស្ថានភាពថ្មី» រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ កម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

ក្នុងកិច្ចប្រជុំកំពូលនេះ ថ្នាក់ដឹកនាំនៃបក្សទាំងបីបានពិភាក្សាអំពីស្ថានភាពពិភពលោក និងតំបន់នាពេលថ្មីៗនេះ ចែករំលែកស្ថានភាពរបស់បក្ស និងប្រទេសនីមួយៗក្នុងឆ្នាំមុន វាយតម្លៃលទ្ធផល និងលើកទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការរវាងបក្ស​ទាំងបី និងប្រទេសទាំងបី នាពេលខាងមុខ។

ថ្នាក់ដឹកនាំទាំងបីបានអបអរសាទរចំពោះសមិទ្ធិផលដ៏អស្ចារ្យដែលបក្សទាំងបី និងប្រទេសទាំងបីសម្រេចបាន ជាពិសេសការធានាការពារជាតិ និងសន្តិសុខ សេដ្ឋកិច្ចមានកំណើនវិជ្ជមាននិងស្ថិរភាព ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកកម្ពស់។ ភាគីទាំងបីបានសង្កត់ធ្ងន់លើទំនាក់ទំនងជិតស្និទ្ធ ស្និទ្ធស្នាល និងមានអត្ថន័យជាយុទ្ធសាស្ត្ររវាងប្រទេសទាំងបី ដោយសង្កត់ធ្ងន់ថា ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍន៍របស់ប្រទេសមួយក៏ជាស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍន៍នៃប្រទេសទាំងពីរ ហើយបានអះអាងនូវគោលនយោបាយជាប់លាប់របស់បក្សទាំងបី និងប្រទេសទាំងបី ដែលតែងតែផ្តល់អាទិភាពកំពូលចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងបក្សទាំងបី ប្រទេសទាំងបី និងប្រជាជននៃប្រទេសទាំងបី វៀតណាម កម្ពុជា ឡាវ។

លោក To Lam អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោក Thongloun Sisoulith អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
លោក To Lam អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោក Thongloun Sisoulith អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ថ្នាក់ដឹកនាំទាំងឡាយបានសម្តែងនូវសេចក្តីរីករាយដែលទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងបីសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើន ហើយត្រូវបានពង្រឹង និងអភិវឌ្ឍន៍កាន់តែខ្លាំងឡើង ដែលក្នុងនោះទំនាក់ទំនងនយោបាយនៅតែបន្តជាមូលដ្ឋានគ្រឹះ ទំនាក់ទំនងរវាងបក្សទាំងបីបានដើរតួនាទីតម្រង់ទិសសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងបី។ កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខត្រូវបានលើកកម្ពស់ប្រកបដោយប្រសិទ្ធភាព។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ អប់រំ វិទ្យាសាស្ត្រ និងបច្ចេកទេសមានការផ្លាស់ប្តូរជាវិជ្ជមាន។

ក្នុងបរិបទនៃស្ថានការណ៍ក្នុងតំបន់ និងពិភពលោកដែលមានការប្រែប្រួល និងមិនអាចទាយទុកជាមុនបាន ភាគីទាំងបីបានឯកភាពបន្តធ្វើឱ្យស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងពង្រីកទំនាក់ទំនងរវាងបក្សទាំងបី និងប្រទេសទាំងបី រឹតបន្តឹងទំនុកចិត្តនយោបាយ និងទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់។ ប្តេជ្ញារក្សា និងលើកកម្ពស់ប្រពៃណីសាមគ្គីភាព និងភាពស្និទ្ធស្នាលរវាងប្រទេសទាំងបី ដោយចាត់ទុកថានេះជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន និងជាក្រិតក្រមចាំចាច់សម្រាប់ធានានូវបរិយាកាសសន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ។ ភាគីទាំងបីឯកភាពរក្សា និងពង្រឹងការផ្សព្វផ្សាយ និងអប់រំបន្ថែមទៀត ដើម្បីឲ្យប្រជាជននៃប្រទេសទាំងបី ជាពិសេសយុវជនជំនាន់ក្រោយបានយល់ច្បាស់ និងចងចាំជានិច្ចនូវប្រពៃណីសាមគ្គីភាពនេះ។

ភាគីទាំងបីក៏បានឯកភាពពង្រឹងសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដើម្បីធានាបាននូវការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមសន្តិសុខប្រពៃណី និងមិនមែនប្រពៃណី។ ពង្រឹងការផ្លាស់ប្តូរព័ត៌មាន ការពិគ្រោះយោបល់ ការសម្របសម្រួលយ៉ាងជិតស្និទ្ធ គាំទ្រ និងការពារផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក និងរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមរួម។

ទិដ្ឋភាពនៃកិច្ចប្រជុំកំពូល
ទិដ្ឋភាពនៃកិច្ចប្រជុំកំពូល

ថ្នាក់ដឹកនាំទាំងបីបានសង្កត់ធ្ងន់លើការបន្តជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជំរុញការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងបី ជាពិសេសការតភ្ជាប់ចរាចរណ៍ ពាណិជ្ជកម្ម និងទេសចរណ៍។ ជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំ វិទ្យាសាស្ត្រ និងបច្ចេកទេស ដោយឈរលើមូលដ្ឋានលើកកម្ពស់សក្តានុពល និងភាពខ្លាំងរបស់ប្រទេសនីមួយៗ។

ថ្នាក់ដឹកនាំទាំងបីបានឯកភាពជំរុញឱ្យមានប្រសិទ្ធភាពយន្តការ និងទម្រង់នៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់ បន្តផ្លាស់ប្តូរ និងស្វែងរកមធ្យោបាយថ្មីក្នុងកិច្ចសហប្រតិបត្តិការដោយបង្កើនគុណភាព ប្រសិទ្ធភាព ដើម្បីផលប្រយោជន៍របស់ប្រទេសនីមួយៗ និងផលប្រយោជន៍រួមរបស់ប្រទេសទាំងបី ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា លោក ថងលូន ស៊ីស៊ូលីត អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ អបអរសាទរជូនចំពោះលោកអគ្គលេខាបក្ស To Lam និងថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាមទាំងអស់ ក្នុងឱកាសរំលើក​ខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ / ៣០ មេសា ឆ្នាំ ២០២៥) ខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិ (២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ២ កញ្ញា ២០២៥)) និង ខួបលើកទី១៣៥ ទិវាកំណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ / ១៩ ឧសភា ២០២៥)៕

វៀតណាម៖ សិក្ខាសាលាវិទ្យាសាស្ត្រ «ពង្រឹងចំណងសាមគ្គីភាពនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា ក្នុងស្ថានភាពថ្មី» វៀតណាម៖ សិក្ខាសាលាវិទ្យាសាស្ត្រ «ពង្រឹងចំណងសាមគ្គីភាពនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា ក្នុងស្ថានភាពថ្មី»

នោះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ លើកទី ៣ ដែលរៀបចំដោយក្រសួងការពារប្រទេសវៀតណាមនាពេលថ្មីៗនេះ។ គម្រោងនេះ ដោយលោកនាយឧត្តមសេនីយ៍ បណ្ឌិត Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស ជាប្រធាន។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស អនុប្រធានគម្រោង បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលានេះ

រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ កម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ កម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath សមាជិកការិយាល័យនយោបាយបក្សប្រជាជនបដិវត្តន៍ឡាវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ...

សីហា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បដិវត្តន៍ខែសីហា និងការប្រកាសឯករាជ្យ គឺជាចំណុចចាប់ផ្តើមសម្រាប់វៀតណាមថ្មី
មិត្តចិនចែករំលែកអនុស្សាវរីយ៍ និងអារម្មណ៍ក្នុងឱកាសទិវាបុណ្យជាតិវៀតណាមលើកទី៨០
កូន​ស្រី​ចិញ្ចឹម​របស់​ពូ Ho ចែករំលែក​អំពី​ការ​អភិវឌ្ឍ​ដ៏​អស្ចារ្យ​របស់​វៀតណាម
អភិបាលក្រុង Saint Petersburg (រុស្ស៊ី) អបអរសាទរទិវាបុណ្យជាតិវៀតណាម ដោយវាយតម្លៃខ្ពស់ចំពោះតួនាទីនៃទំនាក់ទំនងការទូតរបស់ប្រជាជន
លោក Boviengkham Vongdara៖ ខ្ញុំ​ស្ងើច​សរសើរ​ចំពោះ​ការ​រីកចម្រើន និង​សាមគ្គីភាព​របស់​វៀតណាម