យុគសម័យ - ព្រឹទ្ធសមាជិកអាមេរិក លោក John McCain បានទទួលមរណភាពដោយសារជំងឺមហារីកខួក្បាលក្នុងវ័យអាយុ៨១ឆ្នាំ បន្ទាប់ពីលោកបានសម្រេចបញ្ឈប់ការព្យាបាល។
ព្រឹទ្ធសមាជិកអាមេរិក លោក John McCain បានទទួលមរណភាពក្នុងវ័យអាយុ៨១ឆ្នាំ (រូបថតៈ People)
BBC បានដកស្រងប្រភពព័ត៌មានពីការិយាល័យរបស់ព្រឹទ្ធសមាជិក John MacCain ឲ្យដឹងថា លោកបានទទួលមរណភាពនៅគេហដ្ឋានរបស់លោក នៅ Azizona នាវេលាម៉ោង១៦និង២៨នាទី ថ្ងៃទី២៥ខែសីហា តាមម៉ោងអាមេរិក (ពោលគឺព្រឹកថ្ងៃទី២៦ខែសីហាតាមម៉ោងវៀតណាម)។
ព្រឹទ្ធសមាជិក លោក John McCain ត្រូវរកឃើញរោគសញ្ញាជំងឺមហារីកខួក្បាលកាលពីខែកក្កដាឆ្នាំទៅមិញ ហើយត្រូវបានគេចេញវេជ្ជបញ្ជាដោយប្រើវិទ្យុសកម្មសម្រាប់ការព្យាបាល។ ក្នុងដំណើរការព្យាបាលជំងឺមហារីកខួក្បាលនោះ នាខែឧសភាមុននេះ លោក John McCain ក៏ត្រូវបញ្ចូនចូលមន្ទីរពេទ្យ ដើម្បីព្យាបាលជំងឺរំលាកពោះវៀនដែរ។ ក៏ក្នុងខែនេះតែម្តង នៅក្នុងបទសម្ភាសន៍មួយ លោកបានទទួលស្គាល់ថា លោក “មិនរស់នៅបានយូរទៀតទេ”។
នាថ្ងៃទី២៤ខែសីហា លោកបានសម្រេចបញ្ឈប់ការព្យាបាល។
លោក John McCain ធ្លាប់ចូលរួមសង្គាមនៅវៀតណាមក្នុងនាមជាអាកាសយានិកយន្តហោះចម្បាំង។ នៅពេលដែលអនុវត្តន៍ការទម្លាក់គ្រាប់បែកនៅវៀតណាមនាថ្ងៃទី២៦ខេតុលាឆ្នាំ១៩៦៧ លោកត្រូវជាប់ខ្លួនជាអ្នកទោសក្រោយពីយន្តហោះរបស់លោកត្រូវបាញ់ទម្លាក់។
រួមជាមួយអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក McCain បានរួមចំណែកសកម្មក្នុងការជួយឲ្យអាមេរិក ប្រក្រីភាពទំនាក់ទំនងការទូតជាមួយវៀតណាមក្រោយសង្គ្រាម។ ព្រឹទ្ធសមាជិក John McCain ក៏ធ្លាប់បានឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិកពីរលើកគឺឆ្នាំ ២០០០ និង ២០០៨ ផងដែរ៕
(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន