បារាំងលើកពាន World Cup 2018 ក្រោយបំបាក់ក្រូអាស៊ី ៤-២ នៅវគ្គផ្តាច់ព្រ័ត្រ

07:42 | 16/07/2018 (យោងតាម freshnewsasia.com សរុបព័ត៌មានដោយ ស្រីព្រេជ)

យុគសម័យ - ទីបំផុតទៅ បន្ទាប់ពីតស៊ូលើសង្វៀនវាលស្មៅអស់រយៈពេលមួយខែក្រុមជម្រើសជាតិបារាំង បានក្លាយជាជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2018 ក្រោយយកឈ្នះគូប្រជែងនៅតំបន់អឺរ៉ុបដូចគ្នា ក្រូអាស៊ី ដោយលទ្ធផលបច្ចេកទេស ៤-២ នៅវគ្គផ្តាច់ព្រ័ត្រដែលប្រព្រឹត្តទៅនាយប់ថ្ងៃទី១៥ខែកក្កដា នៅក្នុងទីក្រុងម៉ូស្គូ នៃប្រទេសរុស្ស៊ី។

បារាំងបានបើកការនាំមុខ១គ្រាប់មុន នៅនាទីទី១៨ ពីការធ្វេសប្រហែសចូលទីខ្លួនឯង (Own goal) របស់កីឡាករ Mario Mandzukic មុនពេលមិត្តរួមក្រុម Ivan Perisic រកគ្រាប់តាមស្មើវិញនៅ ១០នាទីបន្ទាប់ តែត្រូវបានកីឡាករខ្សែប្រយុទ្ធ Antoine Griezmann រកគ្រាប់នាំមុខ ២-១ នៅនាទីទី៣៨ ដោយការទាត់បាល់ប៉េណាល់ទី១១ម៉ែត្រ។ មុនបញ្ចប់វគ្គទី១ រយៈពេល ៤៥នាទី ជាមួយ Paul Pogba ធ្វើបានសម្រេចគ្រាប់ទី៣ នៅនាទីទី៥៩ និងគ្រាប់ទី៤ ដោយ Kylian Mbappe នៅនាទីទី៦៥ និងគ្រាប់ទី២ របស់ក្រូអាស៊ីកើតឡើងនៅនាទីទី៦៩ ដោយកីឡាករ Mario Mandzukic។

នេះជាការលើកពាន World Cup លើកទី២ សម្រាប់ក្រុមជម្រើសជាតិបារាំង ក្រោយរង់ចាំអស់រយៈពេល ២០ឆ្នាំមកហើយ បន្ទាប់ពីការលើកពានលើកដំបូងក្នុងទឹកដីរបស់ខ្លួននៅឆ្នាំ១៩៩៨ ពីការបង្ហាញខ្លួនបាន ១៤ដងក្នុងយុទ្ធនាការមានរយៈពេល ៤ឆ្នាំម្តងនេះ។

សូមបញ្ជាក់ផងដែរថា បារាំងជាក្រុមតែមួយគត់ដែលលេងមិនចាញ់ក្នុងចំណោម ៧ប្រកួត ឈ្នះ ៦ដង និងស្មើ ១ដង ដោយមិនដែលលេងលើស ៩០នាទីឡើយ ក្នុងនាមជាក្រុមលេខ១ ចេញពីពូល C ខណៈក្រូអាស៊ីជាក្រុមលេខ១ ចេញពីពូល D។

បារាំង ឈ្នះជើងឯក ដោយទទួលបានពាន FIFA World Cup 2018 មួយ មេដាយមាស ៤៥គ្រឿង និងរង្វាន់អមដោយទឹកប្រាក់ចំនួន ៣៨លានដុល្លារ ខណៈជើងរងក្រូអាស៊ី ទទួលបានមេដាយប្រាក់ ៤៥គ្រឿង និងទឹកប្រាក់ ២៨លានដុល្លារ និងលេខ៣ ប៊ែលហ្ស៊ិក ទទួលបានមេដាយសំរឹទ្ធ ៤៥គ្រឿង ជាមួយទឹកប្រាក់ ២៤លានដុល្លារ និងលេខ៤ អង់គ្លេស ទទួលបាន ២២លានដុល្លារ៕

(យោងតាម freshnewsasia.com សរុបព័ត៌មានដោយ ស្រីព្រេជ)

(យោងតាម freshnewsasia.com សរុបព័ត៌មានដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត