បារាំងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោយយកឈ្នះអ៊ុយរ៉ាហ្គាយ ២-០ នៅ World Cup 2018

00:29 | 07/07/2018

ក្រុមបាល់ទាត់មាន់គកបារាំង បានកក់កៅអីឡើងទៅវគ្គ៤ក្រុម ក្រោយទម្លាក់គូប្រជែងមកពីតំបន់អាមេរិកឡាទីន អ៊ុយរ៉ាហ្គាយ ២-០ ដែលទើបបញ្ចប់មុននេះក្នុងវគ្គ១៦ក្រុមនៃ FIFA World Cup 2018 ដែលរុស្ស៊ីធ្វើម្ចាស់ផ្ទះ។

រូបថតៈ freshnewsasia.com

ការបាត់បង់កីឡាករខ្សែប្រយុទ្ធសំខាន់​ Edinson Cavani ដោយបញ្ហារបួសនោះ​ បានធ្វើអោយអតីតម្ចាស់ជើងឯក​ World Cup ២សម័យមានបញ្ហានៅតំបន់ប្រយុទ្ធជាខ្លាំង​ ខណ:​ Luis Suarez ដែលចាប់ដៃគូជាមួយ​ Christian Stuani ធ្វើមិនបានល្អ​ដូច​ Cavani ឡើយ។

កីឡាករខ្សែការពារ​ Raphael Varane ជាអ្នកតែតគ្រាប់ទី១អោយបារាំងនៅនាទីទី៤០​ ក្រោយទទួលបាល់ហ្រ្វីឃីក​ដោយ​ Antoine Griezmann មុនពេលគ្រាប់ទី២កើតឡើងនៅនាទីទី៦១​ ពីការស៊ុតពីចម្ងាយដោយខ្សែប្រយុទ្ធ​ Griezmann រហូតដល់ចប់ការប្រកួតពេញម៉ោង​ ៩០នាទី។

បារាំង​ បានធ្វើការសងសឹកអ៊ុយរ៉ាហ្គាយសម្រេចវិញហើយ​ ក្រោយលេងមិនឈ្នះសោះពីការជួបគ្នា៣ដងនៅ​ World Cup ក្រៅពីស្មើ២ដង​ និងចាញ់​ ២-១​ ម្តងមកនោះ

បារាំង​ ត្រូវរង់ចាំជំនួបរវាងប្រេស៊ីល​ ប៉ះប៊ែលហ្ស៊ិកនាម៉ោង​ ១យប់រំលងអាធ្រាត្រ​ ដើម្បីស្វែងរកក្រុមឈ្នះឡើងទៅប៉ះគ្នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្តទៀត។

សូមទស្សនារូបថតៈខាងក្រោម៖

(ប្រភពព័ត៌មាន: យោងតាមកាសែត freshnewsasia.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត