នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong អញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-un

23:30 | 10/06/2018 (ដោយ ស្រីព្រេជ)

យុគសម័យ - នារសៀលថ្ងៃទី១០មិថុនា នៅវិមាន Istana នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong បានអញ្ជើញទទួលស្វាគមន៍ជាផ្លូវការថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un។

ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong នារសៀលថ្ងៃទី១០មិថុនា (រូបថតៈREUTERS )

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un បានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅក៏ដូចជាត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់ល្អសម្រាប់ព្រឹត្តិការណ៍នាពេលខាងមុខ។

យោងតាមព័ត៌មានពីក្រសួងការបរទេសសិង្ហបុរី នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong នឹងអញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងថ្ងៃទី១១មិថុនា មុននឹងប្រារព្ធសន្និសីទកំពូលរវាងអាមេរិកនិងកូរ៉េខាងជើង នាថ្ងៃទី១២មិថុនា។

ប្រធានាធិបតីអាមេរិកលោក Donald Trump នឹងមកដល់សិង្ហបុរីនាយប់ថ្ងៃទី១១មិថុនា បន្ទាប់ពីចាកចេញពីសន្និសីទជាន់ខ្ពស់ក្រុមប្រទេស G7 ដែលប្រព្រឹត្តទៅនៅ Quebec ប្រទេសកាណាដា៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត