ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-un បំពេញទស្សនកិច្ចនៅចិន

06:46 | 20/06/2018

នាថ្ងៃទី ១៩ មិថុនា ទីភ្នាក់ងារសារព័ត៌មានស៊ីនហួជូនដំណឹងបានឲ្យដឹងថា៖ ថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong-un បានបំពេញទស្សនកិច្ចនៅចិនចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ មិថុនា។

ថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong-un និងប្រធានរដ្ឋចិនលោក Xi Jinping (internet)

ទីភ្នាក់ងារព័ត៌មានយ៉ុនហាប (កូរ៉េខាងត្បូង) ក៏បានជូនដំណឹងបានឲ្យដឹងថា៖យន្តហោះ An-148 មួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងជើង Koryo បានហោះហើរចេញពីព្យុងយ៉ាងកាលពីព្រឹកថ្ងៃទី ១៩ មិថុនា ហើយចុះចតនៅព្រលានយន្តហោះអន្តរជាតិប៉េកាំងនៅវេលាម៉ោង 9:30 ព្រឹក។ ទោះយ៉ាងណាក៏ដោយគ្មានព័ត៌មានណាមួយ ដែលបញ្ជាក់ថាតើថ្នាក់ដឹកនាំកូរ៉េខាងជើងមានវត្តមាននៅលើយន្តហោះនោះដែរឬទេ។

ទន្ទឹមនឹងនេះដែរ មន្រ្តី ១ រូបនៅវិមានប្រធានាធិបតីកូរ៉េខាងជើងក៏បានបញ្ជាក់អំពីដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ ស.ប.ប.ក នៅចិន នាថ្ងៃទី ១៩ មិថុនា ហើយបានឲ្យដឹងថា៖ សេអ៊ូល "កំពុងប្រមូលផ្ដុំព័ត៌មានគ្រប់គ្រាន់អំពីបម្រែបម្រូលរវាង ស.ប.ប.ក និងចិន"។

សារព័ត៌មាន Nikkei (ជប៉ុន) នាថ្ងៃដដែល ក៏បានជួនដំណឹងបានឲ្យដឹងថា៖ លោក Kim Jong-un អាចនឹងទៅបំពេញទស្សនកិច្ចនៅប៉េកាំងនាពេលឆាប់ៗខាងមុខ ដើម្បីពិភាក្សាជាមួយប្រធានរដ្ឋចិន លោក Xi Jinping អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី។ ប៉ុន្តែ ក្រសួងការបរទេសចិនមិនទាន់មានប្រតិកម្មអ្វីចំពោះព័ត៌មានពោលខាងលើឡើយ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត