សណ្ឋាគារប្រណិត Capella Hotel កន្លែងប្រព្រឹត្តឡើងជំនួបកំពូលជាប្រវត្តិសាស្ត្ររវាងអាមេរិក-កូរ៉េខាងជើង

21:32 | 06/06/2018 (ដោយ ស្រីព្រេជ)

យុគសម័យ - ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក Kim Jong -un នឹងត្រូវជួបមុខគ្នានៅឯសណ្ឋាគារ Capella ដែលស្ថិតនៅលើកោះ Sentosa នៃប្រទេសសិង្ហបុរី។ នេះបើតាមការឲ្យដឹងពីសេតវិមាន ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨។

អ្នកនាំពាក្យសេតវិមាន​លោកស្រី Sarah Sanders បានបង្ហោះសារ​លើបណ្តាញ​សង្គម Twitter ថា «ទីតាំង សម្រាប់​កិច្ចប្រជុំកំពូលរវាង​លោក​​ប្រធានាធិបតីអាមេរិកលោក Donald Trump និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong un នឹងត្រូវធ្វើឡើង​នៅសណ្ឋាគារ Capella នៅកោះ Sentosa ហើយយើង​សូមអរគុណចំពោះម្ចាស់ផ្ទះសិង្ហបុរី សម្រាប់ទទួលរៀបចំយ៉ាងកក់ក្តៅរបស់ពួកគេ»

គួរបញ្ជាក់ថា បើតាមសេតវិមាន ជំនួបជាប្រវត្តិសាស្រ្តខាងលើកនេះ នឹងប្រព្រឹត្តទៅនាវេលាម៉ោង ០៩៖០០ នាទី​ព្រឹក​ថ្ងៃ​​ទី​១២ ខែមិថុនា សប្តាហ៍​ក្រោយនេះ​នៅសិង្ហបុរី។



(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត