គណៈរដ្ឋមន្រ្តីថៃ យល់ព្រមខ្ចីប្រាក់ពី ADB ជាង ៤៧ពាន់លានដុល្លារ ដើម្បីស្ដារសេដ្ឋកិច្ចពីជំងឺកូវីដ-១៩

15:00 | 01/10/2020

គណៈរដ្ឋមន្រ្តីថៃបានយល់ព្រមកាលពីថ្ងៃអង្គារ ដើម្បីខ្ចីប្រាក់ចំនួន ១,៤៧ ពាន់ពាន់លានបាត (៤៧,៤ ពាន់លានដុល្លារ) ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីស្តារសេដ្ឋកិច្ចរបស់ប្រទេស ដែលរងគ្រោះដោយជំងឺរាតត្បាតកូវីដ-១៩ ។

គណៈរដ្ឋមន្រ្តីថៃ យល់ព្រមខ្ចីប្រាក់ពី ADB ជាង ៤៧ពាន់លានដុល្លារ ដើម្បីស្ដារសេដ្ឋកិច្ចពីជំងឺកូវីដ-១៩។ (rUbft; dap.com.khmer)

មូលនិធិនេះនឹងត្រូវប្រើ ដើម្បីផ្តល់ហិរញ្ញប្បទានដល់កម្មវិធីជំរុញសេដ្ឋកិច្ចផ្សេងៗឱនភាពថវិកា ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងថវិកាសម្រាប់សហគ្រាសរដ្ឋ ដែលរងគ្រោះដោយជំងឺរាតត្បាត។ ខ្លួនក៏បានឲ្យដឹងផងដែរថា បំណុលសាធារណៈធៀបនឹងផលិតផលក្នុងស្រុកសរុប នឹងកើនឡើងដល់ ៥៧,២៣ ភាគរយនៅឆ្នាំ ២០២០-២១ ជិតនឹងដែនកំណត់ ៦០ ភាគរយ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា រដ្ឋាភិបាល និងធនាគារថៃ បានប្រកាសរួមគ្នានូវថវិកាចំនួន ១,៩ ពាន់ពាន់លានបាត កាលពីដើមឆ្នាំនេះ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺរាតត្បាតនេះ ប៉ុន្តែរហូតមកដល់ពេលនេះបានចំណាយ ប្រហែលមួយភាគបីនៃចំនួននេះរួចទៅហើយ៕

(ប្រភពព័ត៌មាន: dapnews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត