ទីបំផុតលោក វ្លា៉ឌីមៀ ពូទីន ប្រកាសថា «រុស្ស៊ីផលិតវ៉ាក់សាំង COVID-19 បានសម្រេចជាលើកដំបូងលើពិភពលោក»

17:08 | 11/08/2020

លោកប្រធានាធិបតី វ្លា៉ឌីមៀ ពូទីន បានប្រកាសនៅមុននេះបន្តិចថា ក្រសួងសុខាភិបាលរុស្ស៊ីបានធ្វើការអនុម័តជាផ្លូវការ ចំពោះវ៉ាក់សាំង COVID-19 ជាលើកដំបូងនៅលើពិភពលោក ដែលត្រូវបានអភិវឌ្ឍឡើងដោយវិទ្យាស្ថាន ហ្គាម៉ាឡេយ៉ា (Gamleya) នៃទីក្រុងម៉ូស្គូ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០។

ទីបំផុតលោក វ្លា៉ឌីមៀ ពូទីន ប្រកាសថា «រុស្ស៊ីផលិតវ៉ាក់សាំង COVID-19 បានសម្រេចជាលើកដំបូងលើពិភពលោក»

លោក ពូទីន បានប្រកាសជោគជ័យខាងលើនេះ ក្រោយពីក្រុមជំនាញវេជ្ជសាស្ត្ររុស្ស៊ី បានធ្វើតេស្តវ៉ាក់សាំង COVID-19 ទៅលើមនុស្សជាលើកដំបូង កាលពីពីរខែមុន។ ការបោះជំហានដ៏អស្ចារ្យនេះ ពិតជាការត្រួសត្រាយផ្លូវដ៏សំខាន់​សម្រាប់ការចាក់ថ្នាំបង្ការមេរោគទ្រង់ទ្រាយធំ បើទោះបីជាការអនុវត្តដំណាក់កាលចុងក្រោយ នៃការសាកល្បងរបស់រុស្ស៊ី ដើម្បីសាកល្បងសុវត្ថិភាព និងប្រសិទ្ធភាពនៅតែបន្តក៏ដោយ។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីបានប្រកាសតាំងតែពីខែមុនមកម្ល៉េះថា ខ្លួននឹងប្រកាសជោគជ័យ ក្នុងការអភិវឌ្ឍវ៉ាក់សាំង COVID-19 នៅកំលុងថ្ងៃទី១០ ដល់ទី១២ ខែសីហា ហើយវាពិតជាបានកើតឡើងមែន នៅថ្ងៃទី១១ ខែសីហានេះតែម្តង។

ការបង្កើនល្បឿនអភិវឌ្ឍវ៉ាក់សាំងរបស់រុស្ស៊ី ត្រូវបានអន្តរជាតិមើលឃើញថា ជាការព្យាយាមយកឈ្នះការប្រណាំងប្រជែងជាលក្ខណៈសកល ចំពោះការអភិវឌ្ឍវ៉ាក់សាំង ដែលគ្រប់ប្រទេសត្រូវការជាទីបំផុត ប៉ុន្តែសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប​ក៏បានបង្ហាញការព្រួយបារម្ភ ចំពោះប្រសិទ្ធភាពវ៉ាក់សាំងរុស្ស៊ី និងធ្លាប់ចោទរុស្ស៊ីដែរថា បានព្យាយាមលួចទិន្នន័យផលិតវ៉ាក់សាំងរបស់ពួកគេផងដែរ ទាំងដែលមហាអំណាចទាំងនោះ មិនទាន់អាចផលិតបានជោគជ័យផងនោះ៕

(ប្រភពព័ត៌មាន: freshnews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត