Trending now

វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ

21:19 | 19/02/2025 វិច្ឆិកា

លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យ នយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានចុះហត្ថលេខាលើ ផែនការសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម សំដៅ បង្កើនកិច្ចសហការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងតំបន់។

ខេត្ត Binh Phuoc (វៀតណាម) និងខេត្តត្បូងឃ្មុំ សហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅតាមតំបន់ព្រំដែន វៀតណាម​និង​កម្ពុជា​សហការ​គ្នា​ក្នុង​ការ​ទប់ស្កាត់​និង​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ច និងកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលអនុវត្ត ផែនការសហប្រតិបត្តិការឆ្នាំ២០២៤ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការ ឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម។

ឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យ នយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា
ឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យ នយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម​​​ (ខាងស្តាំ) និង លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា

នាឱកាសនោះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់អំពីទិដ្ឋភាពសេដ្ឋកិច្ច នយោបាយ និងសន្តិសុខទូទៅនៃប្រទេស ទាំងពីរ ជាពិសេសគោលនយោបាយអាទិភាពនានា របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការដោះស្រាយ បញ្ហាប្រឈមមួយចំនួន ដូចជា បទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្ស បទល្មើសបច្ចេកវិទ្យា បទល្មើស ឆបោកតាមប្រព័ន្ធអនឡាញ សំដៅថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ រវាងប្រទេស ទាំងពីរ កម្ពុជា-វៀតណាម ។

ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី លោកស សុខា និងឧត្តមសេនីយ៍ឯក លឿង តាមក្វាង បានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានក្នុង ឆ្នាំ២០២៤ កន្លងទៅនេះ ជាអាទិ៍ ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ការបណ្តុះបណ្តាលធនធានមនុស្ស និងការជួយគាំទ្រផ្នែកសម្ភារៈបច្ចេកទេស កិច្ចសហការរវាងអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចតាមបណ្តាខេត្ត ជាប់ព្រំដែនក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន អំពើជួញដូរ-រត់ពន្ធមនុស្សឆ្លងដែន ការថែរក្សាសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពតាមខ្សែបន្ទាត់ព្រំដែនបានល្អប្រសើរ ដែលរួមចំណែកបង្កលក្ខខណ្ឌ សមស្របដល់ការរស់នៅ និងការប្រកបជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ។

ក្នុងស្មារតីបន្តអនុវត្តនូវយន្តការ សហប្រតិបត្តិការអនុវត្តច្បាប់កាន់តែសកម្ម និងខ្លាំងក្លាថែមទៀត លោក ស សុខា និង ឧត្តមសេនីយ៍ឯក លឿង តាមក្វាង បានចុះហត្ថលេខាលើ ផែនការសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម សំដៅ បង្កើនកិច្ចសហការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ទាំងក្នុងក្របខណ្ឌទ្វេភាគី និង តំបន់ ការផ្លាស់ប្តូរបទពិសោធន៍ការងារ និងការអភិវឌ្ឍធនធានមនុស្ស សំដៅឆ្លើយតបបានសមស្របទៅនឹង ការវិវត្តស្មុគស្មាញនៃបទល្មើស ជាពិសេសបទល្មើសមិនប្រពៃណី ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស។

លោក ស សុខា និង ឧត្តមសេនីយ៍ឯក លឿង តាមក្វាង បានចុះហត្ថលេខាលើ ផែនការសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម
លោក ស សុខា និង ឧត្តមសេនីយ៍ឯក លឿង តាមក្វាង បានចុះហត្ថលេខាលើ ផែនការសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម

សូមរំលឹកថា តបតាមការអញ្ជើញរបស់ ឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យ នយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ច ការងារ នៅរដ្ឋធានីហាណូយ ដើម្បីធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ ពិនិត្យវាយតម្លៃលទ្ធផលអនុវត្តផែនការសហប្រតិបត្តិការ ឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ចាប់ថ្ងៃទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម៕

ខេត្ត Binh Phuoc (វៀតណាម) និងខេត្តត្បូងឃ្មុំ សហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅតាមតំបន់ព្រំដែន ខេត្ត Binh Phuoc (វៀតណាម) និងខេត្តត្បូងឃ្មុំ សហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅតាមតំបន់ព្រំដែន

នារសៀលថ្ងៃទី១៨ ខែកញ្ញា នៅទីស្នាក់ការស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ (ព្រះរាជាណាចក្រកម្ពុជា) បានប្រព្រឹត្តទៅកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅតាមតំបន់ព្រំដែនរវាងនគរបាលខេត្ត Binh Phuoc (ប្រទេសវៀតណាម) និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។

វៀតណាម​និង​កម្ពុជា​សហការ​គ្នា​ក្នុង​ការ​ទប់ស្កាត់​និង​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន វៀតណាម​និង​កម្ពុជា​សហការ​គ្នា​ក្នុង​ការ​ទប់ស្កាត់​និង​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន

យុគសម័យ - ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អរវាងវៀតណាម និងកម្ពុជាត្រូវបានដាំដុះឥតឈប់ឈរ តាមរយៈសកម្មភាពជាក់ស្តែង និងមានប្រសិទ្ធភាពលើវិស័យជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ និងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។

វិច្ឆិកា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កម្ពុជាចងចាំជានិច្ចនូវជំនួយដ៏ស្មោះត្រង់ និងការលះបង់របស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម
កម្ពុជា និងវៀតណាមកំពុងបន្តជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការការពារ និងប្រយុទ្ធប្រឆាំងបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន
ពង្រឹងកិច្ចសហប្រតិបត្តិការនិងជម្រះទំនាក់ទំនងដៃគូពាណិជ្ជកម្មរវាងវៀតណាមនិងកម្ពុជា
មោទនភាពក្នុងនាមជាអ្នកសារព័ត៌មានយុទ្ធជន
ការប្រកួតបាញ់កាំជ្រួចអន្ដរជាតិបានផ្ដល់អារម្មណ៍ដ៏អស្ចារ្យ និងពិបាកពិពណ៌នាដល់ទស្សនិកជន