សមាជនៃគណបក្សប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកត្រូវបានផ្អាករហូតដល់ខែសីហាឆ្នាំ២០២០ដោយសារជម្ងឺរាតត្បាតកូវីដ១៩ (Covid-19)

22:13 | 03/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - គណបក្សប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកបានសម្រេចចិត្តព្យាពេល រៀបចំសមាជជាប្រចាំដើម្បីជ្រើសរើសបេក្ខជនផ្លូវការសម្រាប់ការបោះឆ្នោតប្រធានាធិបតីដោយសារតែការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ (Covid-19) ។

សមាជនៃគណបក្សប្រជាធិបតេយ្យអាមេរិកកាលពីឆ្នាំ២០១៦ (រូបថត៖ NYT)

យោងតាមផែន សមាជនៃគណបក្សប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក នឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែកក្កដា ប៉ុន្តែដោយ សារស្ថានភាពជំងឺរាតត្បាត កូវីដ១៩ កំពុងវិវត្តន៍ដ៏ស្មុគស្មាញ ហេតុដូច្នេះព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមពីថ្ងៃទី ១៧ ខែសីហានៅក្នុងរដ្ឋ Wisconsin វិញ។ ហេតុដូច្នេះសមាជនៃគណបក្សប្រជាធិបតេយ្យនឹងធ្វើឡើងតែត្រឹមតែមួយសប្តាហ៍មុនពេលសមាជនៃគណបក្សសាធារណរដ្ឋគ្រោងនឹងចាប់ផ្តើមប្រារព្ធឡើងនៅថ្ងៃទី ២៤ ខែសីហានៅរដ្ឋ Carolina ខាងជើងផងដែរ។

ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានគណៈកម្មការជាតិសាធារណរដ្ឋ លោក Ronna Mc Daniel បានអះអាងថា នឹងមិនផ្លាស់ប្តូរផែនការរៀបចំសមាជនៃគណៈបក្សសាធារណរដ្ឋនោះឡើយ។ គួរជម្រាបថាជំងឺរាតត្បាត កូវីដ១៩ កំពុងជះឥទ្ធិពលដល់គ្រប់បែបយ៉ាងនៅអាមេរិក ក្នុងនោះរួមមានការបោះឆ្នោតជាបឋមនៅប្រទេសនេះ។ រដ្ឋជាច្រើននៅអាមេរិកបានពន្យារពេលនិងផ្លាស់ប្តូរវិធីបោះឆ្នោតជំនួសឱ្យការតម្រូវឱ្យប្រជាជនទៅកាន់មណ្ឌលបោះឆ្នោតនានា ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៨ផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ

អានច្រើនបំផុត