Trending now

អាហារតាមចិញ្ចើមថ្នល់ - ស្ពានឆ្លងរវាងវៀតណាម និងភ្ញៀវទេសចរអន្តរជាតិ

18:59 | 19/02/2025 ប្រែសម្រួលដោយង្វៀនយ៉ាង

អាហារតាមដងផ្លូវនៅរដ្ឋធានីហាណូយ (Ha Noi) បានល្បីល្បាញតាំងពីយូរយារណាស់មកហើយសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងបរទេសជាច្រើននាក់ ដោយសារមិនមែនត្រឹមតែមុខម្ហូបឈ្ងុយឆ្ងាញ់ៗ និងទាក់ទាញជាច្រើនតែប៉ុណ្ណោះ ថែមទាំងនៅទីនោះមានកន្លែងទទួលទានដ៏គួរឱ្យចាប់អារម្មណ៍ ដូចជាហាងលក់អាហារជាសាមញ្ញ រួសរាយរាក់ទាក់ និងជិតស្និទ្ធ ស្ថិតនៅគ្រប់ចិញ្ចើមផ្លូវ និងច្រកតូចៗ ក្នុងតំបន់ផ្លូវបុរាណទាំង ៣៦ ខ្សែ ដែលមានអ្នកធ្វើណើរទៅវិញទៅមកយ៉ាងអ៊ូអរ។

សហគ្រាសវៀតណាមវិនិយោគលើគម្រោងកសិកម្មបច្ចេកវិទ្យាខ្ពស់ដែលមានទ្រង់ទ្រាយធំនៅកម្ពុជា មនុស្សជាង ៤០០នាក់បានចូលរួមជិះកង់ពង្រឹងទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងហូឡង់

អាហារចិញ្ចើមថ្នល់របស់វៀតណាមល្បីល្បាញលើពិភពលោកដោយតម្លៃសមរម្យ បរិយាកាសទទួលទានជិតស្និទ្ធ និងរាក់ទាក់ ហើយជាពិសេសគឺស្រស់ឆ្ងាញ់ ទាក់ទាញ សម្បូរបែប ទាំងគ្រឿងផ្សំ រសជាតិ ទាំងរូបភាព... បានជាអ្នកល្បីលើពិភពលោកជាច្រើន ដូចជាលោកអតីតប្រធានាធិបតីអាមេរិក Barack Obama លោកអតីតនាយករដ្ឋមន្ត្រី អូស្ត្រាលី Malcom Turnbull លោកនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau និងសូម្បីតែមេចុងភៅល្បីៗដូចជា លោក Anthony Bourdain (សហរដ្ឋអាមេរិក) លោក Gordon Ramsay (ចក្រភពអង់គ្លេស) លោក Jamie Oliver (ចក្រភពអង់គ្លេស) ... សុទ្ធតែបានកោតសរសើរពីពិសេសភាពទាំងនោះ។

កាសែត និងគេហទំព័រព័ត៌មានល្បីៗ លើពិភពលោកជាច្រើន ដូចជា CNN, New York Times, The Guardian, National Geographic ក៏បានបោះឆ្នោត​ជ្រើសរើស និងលើក​តម្កើងអាហារហាណូយ (Ha Noi) ជាច្រើនមុខ ជាពិសេសគឺ ហ្វើ (pho) ដែលជាមុខម្ហូបដ៏ល្បីល្បាញ និងមានវត្តមាននៅដើមសតវត្សទី ២០ ហើយធ្លាប់បានប្រជាជនហាណូយ (Ha Noi)​ រែក​លក់​នៅតាមគ្រប់ច្រកល្ហក។

ហ្វើ (pho) សាច់គោ នៅរដ្ឋធានីហាណូយ (Ha Noi) ទាក់ទាញអ្នកទទួលទានជានិច្ច។
ហ្វើ (pho) សាច់គោ នៅរដ្ឋធានីហាណូយ (Ha Noi) ទាក់ទាញអ្នកទទួលទានជានិច្ច។

មករដ្ឋធានីហាណូយដើម្បីស្វែងយល់អាហារតាមដងផ្លូវទាំង ៣៦ខ្សែ

សព្វថ្ងៃនេះ ដើម្បីធានាអនាម័យ​ម្ហូបអាហារ និងសណ្តាប់ធ្នាប់តាមដងផ្លូវ ការរែក​ហ្វើ (pho) លក់តាមដងផ្លូវក្នុង​រដ្ឋធានីហាណូយ (Ha Noi) ដូចកាលពីមុនស្ទើរតែបាត់ទៅហើយ បានជំនួស​ដោយប្រជាជនបានបើកហាង​លក់ហ្វើ (pho) តាមដងផ្លូវជាច្រើន​។ យើង​អាច​លើក​ឡើង​ពី​ឈ្មោះហាង​លក់​ហ្វើ (pho) តាមដង​ផ្លូវដែល​ល្បីៗ ​ជាច្រើន ​ក្នុង​រដ្ឋធានី​ហាណូយ (Ha Noi) សព្វ​ថ្ងៃដូចជា៖ ហ្វើ លីគ្វឹក​ស៊ឹ (Ly Quoc Su) ហ្វើ បាត​ដាន (Bat Dan) ហ្វើ ធីន (Thin) ហ្វើ ទឹលូន (Tu Lun)... នៅ​រដ្ឋធានី​ហាណូយ (Ha Noi) ហ្វើ (pho) បាន​លក់​នៅ​គ្រប់​ទីកន្លែង និង​​ពេញ​មួយ​ថ្ងៃ។ ក្នុងតម្លៃពីរបីម៉ឺនដុង (ប្រហែល ២ ទៅ ៣ USD) ភ្ញៀវទេសចរអាចហូបហ្វើ (pho) មួយ​ចានដែលមានរសជាតិឈ្ងុយឆ្ងាញ់ ក្តៅ ព្រមទាំងគេមានឱកាសគយគន់ជីវិតរស់នៅតាមដងផ្លូវដ៏រស់រវើក និងគួរឱ្យចាប់អារម្មណ៍​ ដែលកំពុង​កើតឡើងនៅចំពោះមុខ​ភ្ញៀវទេសចរ​។

ប្រសិនបើហ្វើ (pho) ​ជាមុខម្ហូបដែលបាន​ចាត់ទុក “មុខម្ហូបប្រចាំ​ព្រលឹង​ជាតិ និងថ្លៃថ្នូរ” នំបញ្ចុកសាច់ជ្រូក​អាំង និងណែម​ចៀន ក៏ជាមុខម្ហូបដែលល្បីទីពីររបស់រដ្ឋធានីហាណូយ (Ha Noi) ជាពិសេសមុខ​ម្ហូបនេះកាន់តែមានភាពល្បីល្បាញ នៅពេលដែលលោកអតីតប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama និងមេចុងភៅដ៏ល្បីល្បាញលើពិភពលោក លោក Anthony Bourdain បានជ្រើសរើសទីតាំងទទួលទានជាមួយគ្នា ក្នុងហាង​សាមញ្ញាមួយនៅរដ្ឋធានីហាណូយ (Ha Noi)។

នំបញ្ចុកសាច់ជ្រូកអាំង គឺជាមុខម្ហូបដែលគេអាចហូបបានគ្រប់ពេល ហើយមិនពិបាកក្នុងការស្វែងរកហាងលក់នំបញ្ចុកសាច់ជ្រូកអាំងនៅក្នុងច្រកតូច ឬហាងនៅចិញ្ចើមផ្លូវ ក្នុងរដ្ឋធានី ហាណូយ (Ha Noi)ឡើយ។ រសជាតិនៃនំបញ្ចុកសាច់ជ្រូកអាំងមានភាពទាក់ទាញ ដោយសារតែសាច់ជ្រូកអាំង បានប្រឡាក់គ្រឿងទេសឈ្ងុយឆ្ងាញទើបយកទៅអាំង រួចហូបជាមួយទឹកត្រីជូរផ្អែម បន្ថែមល្ហុង និងការ៉ូតហាន់ជាចំណិតស្តើងៗដ៏ស្រួយឆ្ងាញ់។

ក្រៅពី អាហារបាន​លក់តាម​ដងផ្លូវដ៏ល្បីខាងលើ រដ្ឋធានីហាណូយ (Ha Noi) ក៏មានមុខម្ហូបជាច្រើនទៀតដែលឈ្ងុយឆ្ងាញ់ៗ និងធូរថ្លៃ ដូចជា៖ បាយដំណើប នំប៉័ង គុយទាវ នំបង្គាចៀន នំបញ្ចុក​ថាង (Thang) នំបញ្ចុក​តៅហូផ្អកបង្គា បបរឆ្អឹងជំនី កាហ្វេពងមាន់... ប្រៀបបានដូចត្រឹមតែប្រមាណ ២ ម៉ឺន​ដុង ដែលស្មើនឹង ១ ដុល្លារអាមេរិកប៉ុណ្ណោះ អ្នកអាចហូបអាហារដ៏ឈ្ងុយឆ្ងាញ់ និងឆ្អែត ដោយនំបុ័ងមាន​ស្នូលគ្រប់ប្រភេទ ស្រស់និងឆ្ងាញ់ តាម​ចំណូល​ចិត្ត​របស់​អ្នក​ដូចជា៖ ប៉ាតេថ្លើម​ជ្រូក ពងមាន់ សាច់ជ្រូក សាច់មាន់ ឆាសៀវ... មានលក់នៅតូបនំបុ័ងតាមគ្រប់ច្រកល្ហក។

អាហារលក់តាមដងផ្លូវមិនត្រឹមតែជាអាហារ របៀបហូប និងកន្លែងហូបប៉ុណ្ណោះទេ ថែមទាំងនេះជាកន្លែងដែលភ្ញៀវអាចទស្សនា​និងរកឃើញអ្វីដែលគួរឱ្យចាប់អារម្មណ៍រាប់មិនអស់អំពីជីវិត វប្បធម៌ បុគ្គលិកលក្ខណៈ ក៏ដូចជាទំនៀមទម្លាប់របស់ប្រជាជន​រដ្ឋធានី ហាណូយ (Ha Noi) ជាដោយឡែក ជារួមគឺសម្រាប់ប្រជាជនវៀតណាម​ទាំងមូល​។ ដូច្នេះហើយ ភ្ញៀវទេសចរបរទេសជាច្រើននាក់ ដែលបានមករដ្ឋធានីហាណូយ (Ha Noi) មានការរំភើបចិត្តយ៉ាងខ្លាំង ដែលបានទទួលទានអាហារបាន​លក់តាមដងផ្លូវ ហើយ​ចាត់ទុក​ដូចជារបៀបមួយ ដើម្បីស្វែងយល់នូវជីវភាព​រស់នៅដ៏គួរឱ្យរំភើបនៃរដ្ឋធានីដែលមានអាយុកាលរាប់ពាន់ឆ្នាំនេះ។

ស្វែងយល់ពីអាហារចិញ្ចើមថ្នល់ ហ្វេ (Hue) ស្តង់ដាររសជាតិនៃអ្នកស្រុក៖ នំបញ្ចុកសាច់គោ នំម្សៅដំឡូងមី បាយលៀស ណែមសាច់ជ្រូកអាំង បង្អែម...ជាដើម។ មុខម្ហូបនីមួយៗ ហាក់ដូចជានាំភ្ញៀវទស្សនាសម្របខ្លួនចូលទៅក្នុងជីវិតសាមញ្ញ និងសម្រស់ធម្មជាតិនៃទីក្រុង ហ្វេ ( Hue) ។
ស្វែងយល់ពីអាហារចិញ្ចើមថ្នល់ Hue ស្តង់ដាររសជាតិនៃអ្នកស្រុក៖ នំបញ្ចុកសាច់គោ នំម្សៅដំឡូងមី បាយលៀស ណែមសាច់ជ្រូកអាំង បង្អែម...ជាដើម។ មុខម្ហូបនីមួយៗ ហាក់ដូចជានាំភ្ញៀវទស្សនាសម្របខ្លួនចូលទៅក្នុងជីវិតសាមញ្ញ និងសម្រស់ធម្មជាតិនៃទីក្រុង Hue។

ម្ហួបអាហារ Hue

តាម​អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​មុខ​ម្ហូប​របស់​វៀតណាម​មាន​ប្រហែល ១៧០០ មុខ ក្នុង​នោះម្ហូបហ្វេ (Hue) មាន​ចំនួន​ជាង ១៣០០ មុខ។ អាហារលក់តាមដងផ្លូវនៅ​ទីក្រុង​ហ្វេ (Hue) មានប្រភពចេញពីម្ហូបប្រជាប្រិយ ដូច្នេះរសជាតិក៏ពោរពេញទៅដោយលក្ខណៈរបស់ហ្វេ (Hue) ដែលលេច​ធ្លោគឺសម្បូរពណ៌ដោយរសជាតិហឹរ និងក្តៅ។ យើង​អាច​លើកឡើង​មុខម្ហូបល្បីៗ ដូចជា៖ នំបញ្ចុក​សាច់គោ​ហ្វេ (​Hue) បាយលៀស ណែម​អាំង នំបញ្ចុក​សាច់ជ្រូក​អាំង នំបាញ់កាញ់បង្អែមម្សៅ​ដំឡូងមី បង្អែមគ្រាប់​ឈូក នំ​ម្សៅ​ដំឡូងមី នំបែវ (beo) នំណឹម (nam)...

ទោះបីជាអាហារបានលក់តាមដងផ្លូវក៏ដោយ ប៉ុន្តែដោយសារឥទ្ធិពលនៃវប្បធម៌ធ្វើម្ហូបក្នុងរាជវាំង ម្ហូបហ្វេ (Hue) ត្រូវបានរៀបចំ និងដាក់បង្ហាញយ៉ាងល្អិតល្អន់ មើលឃើញស្អាតដោយមានចម្រុះពណ៌ដ៏ស្រស់ស្អាត និងអាហារក្នុងបរិមាណល្មម បើសិននិយាយឲ្យត្រង់គឺ អាហារក្នុងបរិមាណតិចបន្តិច ដើម្បីបង្ហាញពីភាពឆើតឆាយ ហូបដើម្បីដឹងរសជាតិ មិនដើម្បីឆ្អែត។

ពេលនិយាយអំពីអាហារលក់តាមដងផ្លូវទីក្រុងហ្វេ (Hue) យើងគួរតែលើកឡើងអំពី "នំបញ្ចុកសាច់គោហ្វេ (Hue)" ដែលជាមុខម្ហូបដ៏ល្បីរួមមាន ទឹកស៊ុបពោរពេញទៅដោយរសជាតិឆ្អឹងជ្រូក ឆ្អឹងគោ ជាមួយនឹងក្លិនឈ្ងុយនៃស្លឹកគ្រៃ កាពិ និងរសជាតិហឹររបស់ម្ទេស រសជាតិឈ្ងុយឆ្ងាញ់នៃសាច់គោដែលហាន់ជាចំណិតធំៗ និង ខ្លាញ់នៃជើងជ្រូកដែលបានស្ងោរដល់ឆ្អិនល្មម។ នំបញ្ចុកសាច់គោនេះហូបជាមួយជីរគ្រប់ប្រភេទ រួមមាន សាឡាត សណ្តែកបណ្តុះ ត្រយូងចេកហាន់ជាចំនិតតូចៗ និងក្រូចឆ្មា ម្ទេស...ដែលបង្កើតជាមុខម្ហូបចម្រុះពណ៌ និងស្រស់ឆ្ងាញ់។

ដូច្នេះហើយ នៅខណៈពេលមួយពដែល លោក Anthony Bourdain បានមកដល់ក្រុងហ្វេ (Hue) ដើម្បីថតភាពយន្តច្រើនភាគ​ អំពី​​ម្ហូបដ៏ល្បីល្បាញ "Anthony Bourdain: Parts Unknown" ចាក់ផ្សាយនៅលើឆានែលទូរទស្សន៍ CNN។ គាត់បាននិយាយថា "នំបញ្ចុក​សាច់​គោហ្វេ (Hue) គឺជាមុខ​ម្ហូបដែល​មាន​ទឹកស៊ុបឆ្ងាញ់ជាងគេបំផុត នៅលើពិភពលោកដែលខ្ញុំធ្លាប់ហូប"!” ។ ហើយចាប់តាំងពីការណែនាំដំបូងនៃខ្សែភាពយន្តនេះ ឆានែល CNN មិនក្រែងរអែងលើកឡើង​ថា "ប្រសិនបើអ្នកធ្លាប់មក​ទីក្រុង​ហ្វេ (Hue) នៅភាគកណ្តាល​នៃប្រទេសវៀតណាម ប្រសិនបើអ្នកមិនទស្សនានៅផ្សារ ដុង​បា (Dong Ba) ដើម្បីហូប​នំបញ្ចុក​សាច់គោហ្វេទេ (Hue) នោះពិតជាគួរឱ្យសោកស្តាយណាស់។ នោះជាមុខម្ហូបឆ្ងាញ់មួយ រួមមានសាច់ជ្រូក និងឆ្អឹងគោ"។

នៅឆ្នាំ ២០២៣ ទីក្រុងហ្វេ (Hue) ត្រូវបានជាប់ចំណាត់ថ្នាក់ទី ២៨ ក្នុងចំណាម "ទីក្រុងចំនួន ១០០ ដែល​មានអាហារឆ្ងាញ់បំផុតលើពិភពលោក" របស់ Taste Atlas ដែលជាគេហទំព័រព័ត៌អំពីម្ហូបអាហារដ៏ល្បីៗ លើពិភពលោក ក្នុងនោះមានអាហារលក់តាមដងផ្លូវល្បីៗ ដែលត្រូវបានលើកឡើងមុនគេបង្អស់ ដូចជា៖ នំបញ្ចុក​សាច់គោ នំម្សៅដំឡូង​មី បាយ​លៀស ណែម​សាច់ជ្រូក​អាំង បង្អែម...

ក្រៅពីទីក្រុងហ្វេ (Hue) បណ្តា​ខេត្ត​ផ្សេងទៀតក្នុង​ភាគ​ណ្តាលដូចជា ខេត្ត ដាណាំង (Da Nang) ខេត្ត ក្វាង​ណាម (Quang Nam) ខេត្ត ក្វាង​ង៉ាយ (Quang Ngai) ខេត្ត ប៊ិញ​ឌីញ (Binh Dinh) ខេត្ត ខាញហ័រ (Khanh Hoa)... ក៏មានអាហារលក់តាមដងផ្លូវជាច្រើន​មុខ និងសម្បូរបែបផងដែរ។ យើងអាចរៀបរាប់ពីមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ល្បីៗ មួយចំនួនដូចជា៖ មី ក្វាង​ (Quang) កាវឡូវ (cao lau) នំប៉័ង នំបញ្ចុក​ត្រី បាយ​មាន់ បាញ់ឆែវ បាញ់ហយ ជាដើម​។

ភ្ញៀវទេសចរណ៍អន្តរជាតិទទួលទានម្ហូបអាហារតាមចិញ្ចើមថ្នល់ក្នុងទីក្រុង ហូជីមិញ (Ho Chi Minh)
ភ្ញៀវទេសចរណ៍អន្តរជាតិទទួលទានម្ហូបអាហារតាមចិញ្ចើមថ្នល់ក្នុងទីក្រុង ហូជីមិញ (Ho Chi Minh)

ភាពថ្លៃថ្នូរនៃម្ហួបអាហារនៅភាគខាងត្បួង

ប្រសិនបើមុខម្ហូបនៅរដ្ឋហាណូយ (Ha Noi) និងទីក្រុងហ្វេ (Hue) មានលក្ខណៈល្អិត​ល្អន់ និងតំណាងឱ្យម្ហូបភាគខាងជើង និងភាគកណ្តាល ម្ហូបអាហារនៅសាយហ្គន (Sai Gon) - ទីក្រុងហូជីមិញ (Ho Chi Minh) គឺជាភាពថ្លៃថ្នូរនៃអាហារនៅភាគខាងត្បូង ជាមួយនឹងរចនាបទសាមញ្ញា ជិតស្និទ្ធនឹងជីវិត។

ជាឧទាហរណ៍ដូចជា បាយចុងអង្ករមានប្រភពចេញពីម្ហូបដែលធ្វើពីអង្ករមិនល្អដែល​បែកជាគ្រាប់តូចៗ សម្រាប់ពលករក្រីក្រ​។ ក្រោយមក គេ​បាន​មើលឃើញថា បាយបានដាំពីគ្រាប់អង្ករបែកតូចៗទាំងនេះ ងាយស្រួលហូបណាស់ ហើយអាចរួមផ្សំជាមួយនឹងមុខម្ហូបជាច្រើនមុខ។ ដូច្នេះហើយយូរទៅ បាយនោះត្រូវបានលើកម្ពស់ទៅជាមុខម្ហូបដ៏ពេញនិយមដែលបាន​កែច្នៃតាម​រូបមន្តផ្សេងៗគ្នា។ សព្វថ្ងៃនេះ ដើម្បីមាន​ចុងអង្ករឆ្ងាញ់ ប្រជាជនត្រូវជ្រើសរើសពូជចុងអង្ករឆ្ងាញ់និងដាំបាយ ហើយគេមិនយកចុងអង្ករដែល​បែក​ម៉ដ្ត ដូចកាលពីដើមទៀតទេ។

ក្រៅពីនេះ អាហារដែលហូបជាមួយក៏កាន់តែសម្បូរបែប និងទាក់ទាញជាងមុន ដូចជា៖ ឆ្អឹងជំនីរជ្រូកអាំង សាច់ជ្រូកចិញ្ចាំ្រលាយពងទា ​និង​គ្រឿង​ផ្សំ​មួយ​ចំនួនទៀតដែល​យក​ទៅ​ចំហុយ ពងមាន់ចៀន ស្បែកជ្រូកហាន់​ជាសរសៃ ពងមាន់ចៀន បន្លែជ្រក់... រួមផ្សំនឹងទឹកត្រីជូរផ្អែមដ៏ឆ្ងាញ់មួយចាន សម្លមួយចាន​ និង​កន្លែងអង្គុយ​ហូបនៅលើចិញ្ចើមផ្លូវដ៏មមាញឹក ជាប់នឹងឡអាំងឆ្អឹងជំនីជ្រូកមានក្លិនឈ្ងុយឆ្ងាញ់ ដែលបានក្លាយជារូបភាពពិសេសនៃមុខម្ហូបដ៏សាមញ្ញ និងពេញនិយមនៅទីក្រុងសាយហ្គន (Sai Gon) ។

សព្វថ្ងៃនេះ បាយចុងអង្ករមិនគ្រាន់តែជាមុខម្ហូបដ៏សាមញ្ញប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានលើកកម្ពស់ទៅជាអាហារពិសេសឈ្ងុយឆ្ងាញ់​ ដែល​បានលក់នៅក្នុងភោជនីយដ្ឋាន និងសណ្ឋាគារជាច្រើន ដើម្បីបម្រើតម្រូវការរបស់ភ្ញៀវជាច្រើននាក់​។ ហាងលក់បាយ​ចុងអង្ករជាច្រើនដែលល្បីៗនៅទីក្រុង​ សាយហ្គន (Sai Gon) បានក្លាយទៅជាកន្លែងមក​ទស្សនាដែលមិនគួររំលងសម្រាប់ភ្ញៀវទេសចរ ដូចជា៖ បាយចុងអង្គរ ភូក​ឡុក​ថ (Phuc Loc Tho) បាយចុង​អង្គរនិងឆ្អឹងជំនី បាគឿង (Ba Cuong) បាយ​ចុង​អង្គរម៉ុក (Moc) បាយចុង​អង្គរ Cali (ហាងលក់បាយ​អង្គរទាំងអស់ខាងលើនេះស្ថិតនៅកណ្តាលខណ្ឌទី ១) បាយចុងអង្ករ ង្វៀន វ៉ាន់គឺ (Nguyen Van Cu) (ខណ្ឌទី ៥) បាយ​ចុង​អង្ករ ហ្គៀន (Ghien) (ខណ្ឌទី៣), បាយចុងអង្ករ​វាល​ប្រមូល​កាកសំណាល់ សាយហ្គន (Sai Gon) (ខណ្ឌទី៤)...

ក្រៅ​ពី​បាយចុង​អង្ករ បាញ់ឆែវ​ក៏​ជា​មុខ​ម្ហូប​ដ៏​ល្បី​របស់តំបន់​​នេះ​ដែរ។ របៀបធ្វើបាញ់ឆែវគឺសាមញ្ញណាស់។ នោះ​គឺ​ការចាក់​ម្សៅ​អង្ករ​ចូល​ក្នុង​ខ្ទះដែលមាន​ប្រេង​ក្តៅ​ ដើម្បី​ធ្វើឲ្យបាញ់ឆែវ​មានរាង​មូល​ស្តើងៗ រួច​ដាក់​ស្នូលពីលើ រួមមាន សណ្តែកបណ្តុះ សាច់ជ្រូក បង្គា... ហើយចៀនរហូត​ដល់ពេល​ណានំនេះស្រួយ​។ ក្នុងអំឡុងពេល​ចៀន​នំនេះ​បញ្ចេញ​សម្លេង “ឆែវៗ​” ដូច្នេះប្រហែលជាមូលហេតុនេះ នំនេះត្រូវបានគេហៅថា បាញ់ឆែវ។ បាញ់ឆែវក្តៅៗ ហូបជាមួយជីរ បន្លែស្រស់ និងទឹកត្រីជូរផ្អែមដែល​បង្កើនភាពឈ្ងុយឆ្ងាញ់ និង​ស្រួយយ៉ាងទាក់ទាញ៕

ពង្រឹង និងធ្វើពិពិធកម្មសកម្មភាពកិច្ចការបរទេសប្រជាជន ពង្រឹង និងធ្វើពិពិធកម្មសកម្មភាពកិច្ចការបរទេសប្រជាជន

យុគសម័យ - ទន្ទឹមនឹងការទូតបក្ស ការទូតរបស់រដ្ឋ ការទូតប្រជាជនគឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបីនៃទំនាក់ទំនងការទូតវៀតណាម។ នៅខេត្ត Dong Nai សកម្មភាពកិច្ចការបរទេសរបស់ប្រជាជនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះមានភាពរស់រវើក សម្បូរទៅដោយទម្រង់ និងខ្លឹមសារជាក់ស្តែង។

ខេត្ត Quang Ninh៖ ការពិភាក្សាអំពីការងារកិច្ចការបរទេសរបស់ប្រជាជន ខេត្ត Quang Ninh៖ ការពិភាក្សាអំពីការងារកិច្ចការបរទេសរបស់ប្រជាជន

យុគសម័យ - នាព្រឹកថ្ងៃទី ២៦ ខែកញ្ញា នៅទីក្រុង Ha Long សម្ព័ន្ធអង្គការមិត្តភាពវៀតណាមខេត្ត Quang Ninh បានរៀបចំសន្និសីទពិភាក្សាអំពីកិច្ចការបរទេសរបស់ប្រជាជនឆ្នាំ ២០២៤។ អញ្ជើញចូលរួមការពិភាក្សាមានគណៈប្រតិភូជិត ១០០ នាក់ដែលជាតំណាងមន្ទីរ ផ្នែក, សហជីព; សមាគមមិត្តភាពសមាជិក; តំណាងថ្នាក់ដឹកនាំស្រុក ក្រុង និងឃុំព្រំដែនមួយចំនួនរបស់ខេត្ត។

ប្រែសម្រួលដោយង្វៀនយ៉ាង

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បង្កើនទំហំពាណិជ្ជកម្ម វៀតណាម-កម្ពុជា ដល់ ២០ ពាន់លានដុល្លារ
ថ្នាក់ដឹកនាំនាយទាហានវ័យក្មេងនៃកងទ័ពវៀតណាម និងកម្ពុជា រួមចំណែកពូនជ្រំចំណងមិត្តភាពរវាងប្រទេសទាំងពីរ
អ្នកកាសែតនូវែលសេឡង់ម្នាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមនុស្ស និងទឹកដីវៀតណាម
នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបចៅក្រមតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ
កងទ័ពកម្ពុជាមានកិត្តិយស និងមោទនភាពបានចូលរួមដង្ហែក្បួនព្យុហយាត្រានៅប្រទេសវៀតណាម