អង្គការសុខភាពពិភពលោក (WHO)៖ «មិនទាន់ដល់ពេលត្រូវប្រកាសអាសន្នថ្នាក់អន្តរជាតិ អំពីការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមថ្មីកូរ៉េណានៅចិនឡើយ»

15:08 | 24/01/2020

អង្គការសុខភាពពិភពលោក (WHO) បានអះអាងថា វាដូចជាលឿនពេកហើយក្នុងការប្រកាសចាត់ទុក ជំងឺផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាថ្មី (coronavirus) នៅប្រទេសចិន ជាការព្រួយបារម្ភថ្នាក់អន្តរជាតិ តាមរយៈការប្រកាសភាពអាសន្នផ្នែកសុខាភិបាលសាធារណៈនោះ។ តែទន្ទឹមគ្នា អង្គការនេះក៏បានព្រមានដែរថា ចំនួនករណីឆ្លងអាចនឹងផ្ទុះឡើងកាន់តែច្រើន ខណៈវីរុសថ្មីនេះនៅតែស្ថិតនៅក្នុងភាពអាថ៌កំបាំងនៅឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២០។

អង្គការសុខភាពពិភពលោក (WHO)៖ «មិនទាន់ដល់ពេលត្រូវប្រកាសអាសន្នថ្នាក់អន្តរជាតិ អំពីការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមថ្មីកូរ៉េណានៅចិនឡើយ»

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំបិទទ្វារ នៃគណៈកម្មាធិការប្រកាសភាពអាសន្ន (EC) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក ថេរ៉ូស អ៊ែដាណម ហ្គែប្រេយែសឹស (Tedros Adhanom Ghebreyesus) បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមិនប្រកាសពីភាពអាសន្ន ផ្នែកសុខាភិបាលសាធារណៈអន្តរជាតិនោះទេ បន្ទាប់ពីគណៈកម្មាធិការប្រកាសភាពអាសន្ន បានជួបប្រជុំគ្នាថា តើគួរតែចាត់ទុកវីរុសកូរ៉ូណាថ្មី (coronavirus) នៅប្រទេសចិន ជាការព្រួយបារម្ភអន្តរជាតិ នៃភាពអាសន្នសុខាភិបាលសាធារណៈ ឬក៏យ៉ាងណា។ តែជាការពិតវីរុសថ្មីនេះជាភាពអាសន្នសម្រាប់ចិន ហើយមិនទាន់ក្លាយជាភាពអាសន្ន ផ្នែកសុខាភិបាលជាសកលនោះឡើយ»។

គួរជម្រាបថា វីរុសកូរ៉ូណាថ្មី (coronavirus) បានសម្លាប់មនុស្សកើនដល់២៥នាក់នៅក្នុងប្រទេសចិន រីឯចំនួនអ្នកឆ្លងបានកើនដល់ ៨៣០នាក់ ហើយក្រៅពីចិន ថៃ វៀតណាម សិង្ហបុរី កោះតៃវ៉ាន់ កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក ក៏មានសេចក្ដីរាយការណ៍ពីករណី ផ្ទុះឡើងនៃវីរុសនេះដេរ តែមិនទាន់មានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ឡើយ៕

(ប្រភពព័ត៌មាន: freshnewsasia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត