ចិនអនុញ្ញាតឲ្យប្រើថ្នាំ Remdesivir ផលិតដោយក្រុមហ៊ុនអាមេរិក ដើម្បីព្យាបាលអ្នកឆ្លងវីរុសកូរ៉ូណាថ្មី

17:24 | 07/02/2020

ការស្នើសុំការអនុញ្ញាតធ្វើតេស្ដព្យាបាល ដោយប្រើប្រាស់ថ្នាំប្រឆាំងវីរុសឈ្មោះ រ៉េមដឺស៊ីវើ (Remdesivir) ត្រូវបានអនុម័តហើយ រីឯក្រុមមនុស្សដំបូង ដែលមានជំងឺរលាកសួតបង្កឡើងដោយកូរ៉ូណាវីរុសថ្មី (2019-nCoV) ត្រូវបានគេរំពឹងថា ចាប់ផ្ដើមទទួលបានការព្យាបាល ជាមួយថ្នាំប្រភេទនេះកាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមការដកស្រង់ការផ្សាយពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០។

ចិនអនុញ្ញាតឲ្យប្រើថ្នាំ Remdesivir ផលិតដោយក្រុមហ៊ុនអាមេរិក ដើម្បីព្យាបាលអ្នកឆ្លងវីរុសកូរ៉ូណាថ្មី៕

ការអនុម័តខាងលើត្រូវបានធ្វើឡើងរួមគ្នា ដោយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន (MOST), គណៈកម្មាការជាតិសុខាភិបាល និងរដ្ឋបាលជាតិផលិតផលថ្នាំពេទ្យ នៅឯសន្និសីទសារព័ត៌មាននៅឯមន្ទីរពេទ្យ ជីយីនតាន់ វូហាន (Wuhan Jinyintan) ស្ថិតនៅក្នុងខេត្តហ៊ូប៉ី (Hubei)។ គិតជាសរុបអ្នកជំងឺនៃវីរុសកូរ៉ូណា ៧៦១នាក់ បានចុះឈ្មោះ ទទួលការព្យាបាលដោយប្រើថ្នាំ Remdesivir ប៉ុន្តែលទ្ធផលយ៉ាងណាមិនទាន់មានការបង្ហាញនៅឡើយទេ។

គួរជម្រាបថា Remdesivir គឺជាថ្នាំប្រឆាំងនឹងវីរុស ផលិតដោយក្រុមហ៊ុនថ្នាំពេទ្យអាមេរិក ជីលីដសាយអិនស៍ (Gilead Sciences)។ ថ្នាំប្រភេទនេះធ្លាប់បានបង្ហាញលទ្ធផលល្អ ក្នុងការធ្វើតេស្ដព្យាបាលប្រឆាំងនឹងវីរុស SARS និង MERS ដែលនៅក្នុងចង្កោមគ្រួសារកូរ៉ូណាវីរុស។ មិនតែប៉ុណ្ណោះថ្នាំ Remdesivir ក៏ធ្លាប់ត្រូវបានប្រើប្រាស់ប្រឆាំងនឹងវីរុសអេបូឡា (Ebola) ហើយបើក្រុមអ្នកវិទ្យាសាស្ត្រចិន ថ្នាំឈ្មោះ Remdesivir នេះក៏បានបង្ហាញលទ្ធផលល្អគួរសមផងដែរ ក្នុងការធ្វើតេស្ដមួយប្រឆាំងវីរុសកូរ៉ូណាថ្មី (2019-nCoV) នៅក្នុងស្រុក៕

(ប្រភពព័ត៌មាន: freshnews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត