គយវៀតណាមស្នើគំនិតផ្តួចផ្តើមចំនួន ២ ក្នុងផែនការសកម្មភាពគយ ASEM សម្រាប់ដំណាក់កាល ២០២០-២០២១

13:28 | 11/10/2019 (ហេង វុធ្ធី)

ក្នុងនាមជាប្រទេសម្ចាស់ផ្ទះនិងជាប្រធានកិច្ចប្រជុំថ្នាក់អគ្គនាយកគយ និងវេទិកាសហប្រតិបត្តិការអាស៊ី - អឺរ៉ុប( ASEM) លើកទី ១៣ គយវៀតណាមបាន ចូលរួមយ៉ាងសកម្មនិងមានភាពម្ចាស់ការក្នុងដំណើរការតំរង់ទិសប្រតិបត្ដិការសម្រាប់កិច្ចសហប្រតិបត្តិការគយ ASEM នាពេលខាងមុខដោយលើកឡើងគំនិតផ្តួចផ្តើមចំនួន ២ ក្នុងផែនការសកម្មភាពគយ ASEM សម្រាប់ដំណាក់កាល ២០២០-២០២១ ។

ប្រតិភូគយវៀតណាមដឹកនាំដោយអគ្គនាយករងនៃអគ្គនាយកដ្ឋានគយវៀតណាម (រូបថត៖vovworld.vn)

ថ្លែងមតិនៅឯកិច្ចប្រជុំថ្នាក់អគ្គនាយកគយ ASEM លើកទី ១៣ នៅខេត្ត Quang Ninh លោក Nguyen Van Can អគ្គនាយកនៃអគ្គនាយកដ្ឋានគយវៀតណាមបានមានប្រសាសន៍ថាកិច្ចប្រជុំនេះបានសម្រេចការពិនិត្យលទ្ធផលនៃការអនុវត្ត ផែនការសកម្មភាពគយ ASEM សម្រាប់ឆ្នាំ ២០១៨-២០១៩ និងឯកភាពគ្នាអំពីផែនការសកម្មភាព គយ ASEM សម្រាប់ដំណាក់កាល ២០២០-២០២១ ។ ផែនការសកម្មភាពបន្តទៀតនេះនឹងត្រូវបានរួមបញ្ចូលក្នុងកម្មវិធីសកម្មភាពថ្មីៗដែលសមស្របនឹងបរិបទជាក់ស្តែងនិងស្ថិតក្នុងអាទិភាពរួមនៃវេទិកាសហប្រតិបត្តិការអាស៊ី - អឺរ៉ុបនិយាយរួមនិងគយ ASEM និយាយដោយឡែក៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត