កិច្ចប្រជុំស្តីពីបណ្តាញទីក្រុងឆ្លាតវៃអាស៊ានឆ្នាំ ២០១៩

15:14 | 25/08/2019 (យោងតាម vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - អាស៊ានកំពុងកំណត់ទិសដៅសម្រាប់ទីក្រុងចំនួន ២៦ នៅក្នុង ASCN ឱ្យក្លាយជាទីក្រុងឆ្លាតវៃ ដែលនឹងបង្កើតនិរន្តរភាពក៏ដូចជាឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងវិនិយោគផងដែរ។

តំណាំងទាំងឡាយដែលចូលរួមក្នុងកិច្ចប្រជុំ ASCN 2019 (រូបថត៖ nhandan.com.vn)

កិច្ចប្រជុំបណ្តាញទីក្រុងឆ្លាតវៃអាស៊ានឆ្នាំ ២០១៩ (ASCN 2019) បានប្រព្រឹត្តទៅនៅទីក្រុងបាងកកប្រទេសចាប់ពីថៃថ្ងៃទី ២២ ដល់ ២៤ ខែសីហា ដើម្បីជំរុញបន្ថែមទៀតនូវផែនការអភិវឌ្ឍទីក្រុងឆ្លាតវៃ និងកំណត់ស្តង់ដារសម្រាប់ការកសាងទីក្រុងឆ្លាតនៅតំបន់អាស៊ីអាគ្នេយ៍។ យោងតាមរដ្ឋមន្រ្តីក្រសួងការបរទេសថៃលោកដុនប្រាមវីនណៃ (Don Pramudwinai) បានឲ្យដឹងថា នាបច្ចុប្បន្នអាស៊ានកំពុងកំណត់ទិសដៅសម្រាប់ទីក្រុងចំនួន ២៦ នៅក្នុង ASCN ដើម្បីក្លាយជាទីក្រុងឆ្លាតវៃ ដែលនឹងបង្កើតនូវនិរន្តរភាពក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងវិនិយោគផងដែរ។

ទិដ្ឋភាពនៃទីក្រុងបាងកក (រូបថត៖ vietnamplus.vn)

នេះគឺជាកិច្ចប្រជុំលើកទី ២ នៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន។ សកម្មភាពនៅក្នុងក្របខ័ណ្ឌ ASCN ឆ្នាំ២០១៩ រួមមានកិច្ចប្រជុំសម្ងាត់នៃទីក្រុងឆ្លាតវៃធ្វើការសាកល្បងចំនួន ២៦ សំដៅចេញសេចក្តីសម្រេចចិត្តលើក្របខ័ណ្ឌមុនពេលបញ្ចប់ផែនការទាំងអស់ និងដាក់ជូនទៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ នៅខែវិច្ឆិកាខាងមុខនេះ។ លើសពីនេះទៀត ការតាំងពិព័រណ៍ទីក្រុងឆ្លាតវៃរបស់អង្គភាពអាជីវកម្ម ស្ថាប័នឯកជននិងរដ្ឋាភិបាលនៅលើពិភពលោកក៏រៀបចំឡើងដើម្បីណែនាំអំពីបច្ចេកវិទ្យាច្នៃប្រឌិតទាក់ទងនឹងទីក្រុងឆ្លាតវៃផងដែរ។

គួរបញ្ជាក់ថាបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន រួមមានទីក្រុងចំនួន ២៦ ដែលជាប្រទេសសមាជិកក្នុងប្លុកអាស៊ានក្នុងនោះប្រទេសវៀតណាមមាន ២ ទីក្រុងគឺទីក្រុងហាណូយនិងទីក្រុងហូជីមិញផងដែរ៕

(យោងតាម vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត