រុស្ស៊ីប្រកាសអំពីការបញ្ចប់សន្ធិសញ្ញានុយក្លេអ៊ែរ INF ជាស្ថាពរតែម្តង ហើយអន្តរជាតិភ័យខ្លាចការត់ប្រណាំងសព្វាវុធដ៏អាក្រក់

22:25 | 03/08/2019 (យោងតាម FreshNews សរុបដោយ ហេង វុធ្ធី)

ក្រសួងការបរទេសរុស្ស៊ីក៏បានចេញមុខប្រកាសពីការផុតរលត់ នៃសន្ធិសញ្ញាហាមឃាត់ការរីកសាយ នៃអាវុធនុយក្លេអ៊ែរហៅកាត់ថា INF ផងដែរ ចំថ្ងៃដែលអាមេរិកដកខ្លួនចេញផុតជាផ្លូវការ ពីកិច្ចព្រមព្រៀងទ្វេភាគីនេះដូចគ្នា។ នេះបើតាមការដកស្រង់ការផ្សាយចេញ​ពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ២០១៩។

ប្រធានាធិបតីអាមេរិក លោក​ Donald Trump និងសមភាគីរុស៊្សី លោកVladimir Putin (រូបថត៖ Freshnews)

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ី សន្ធិសញ្ញា INF ដែលត្រូវបានបង្កើតឡើងកាលពីជាង ៣ទសវត្សរ៍មុនដើម្បីហាមឃាត់ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរប្រភេទបាញ់ចេញពីផ្ទៃដី ដែលអាចហោះបានចម្ងាយចន្លោះពី ៥០០ - ៥,៥០០ គីឡូម៉ែត្រគឺត្រូវបានរំលាយចោលទាំងស្រុងហើយ នាថ្ងៃទី០២ ខែសីហាម្សិលមិញក្រោមការផ្តួចផ្តើមរបស់អាមេរិក។

គួរជម្រាបថា សន្ធិសញ្ញា INF ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ១៩៨៧ រវាងលោក រ៉ូណាល់ រីហ្គែន (Ronald Reagan) ដែលកាលនោះជាប្រធានាធិបតីអាមេរិក និងលោក មីឃែល ហ្គោបាឆេវ (Mikhail Gorbachev) ដែលជាអគ្គលេខាធិការនៃអតីតសហភាពសូវៀត។ លោក ដូណាល់ ត្រាំ ក៏កំពុងស្វែងរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីជាមួយរុស្ស៊ីផងដែរ ខណៈកន្លងមក​ក្រុមវិភាគអន្តរជាតិបានព្រមានថា បើសិនជាគ្មាន INF ទេនោះ ការប្រកួតប្រជែងសព្វាវុធដ៏គ្រោះថ្នាក់ដូចសម័យសង្គ្រាមត្រជាក់ នឹងឆេះកញ្ជ្រោលឡើងវិញ ហើយអាក្រក់ខ្លាំងជាងពេលណាៗទាំងអស់៕

(តាម៖ Freshnews)

(យោងតាម FreshNews សរុបដោយ ហេង វុធ្ធី)

(យោងតាម FreshNews សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត