សម្រស់ស្រស់ភូរផងគួរឱ្យទាក់ទាញរបស់សមាជិការសភាបេឡារុស្សដែលទើបមានវ័យអាយុ ២២ ឆ្នាំ

15:11 | 24/11/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - បវរកញ្ញា Maria Vasilevich អាយុ ២២ ឆ្នាំ បានក្លាយជាសមាជិការសភាវ័យក្មេងបំផុត របស់បេឡារុស្ស នៅក្នុងការបោះឆ្នោតមួយដែលត្រូវបានចាត់ទុកថា មិនមានតម្លាភាព។

សម្រស់ស្រស់ភូរផងរបស់សមាជិការសភាវ័យក្មេងបេឡារុស បវរកញ្ញា Mariya Vasilevich

នាថ្ងៃទី ២២ ខែវិច្ឆិកា កាសែតអង់គ្លេសថែមស៍បានរាយការណ៍ថា Mariya Vasilevich ទើបតែបានជាប់បោះឆ្នោតជាសមាជិការសភាបេឡារុស (សភាជាន់ទាប)។ ហេតុដូច្នេះ នាងបានក្លាយជាសមាជិការសម័យវ័យក្មេងបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសនេះ។

បវរកញ្ញា Mariya Vasilevich

Mariya Vasilevich បានគ្រងមកុដជាបវរកញ្ញាបេឡារុស្សនៅខែឧសភាឆ្នាំ ២០១៨។ នាងតែងតែបានគេឃើញបង្ហាញខ្លួនជាមួយប្រធានាធិបតី Alexander Lukashenko ចាប់តាំងពីនាងក្លាយជាម្ចាស់មកុដបវរកញ្ញាមក។ នាងក៏បានជាប់ចំណាត់ថ្នាក់កំពូលទាំង ៥ នៃបវរកញ្ញាពិភពលោកផងដែរ។

Mariya Vasilevich ធ្លាប់ជាប់ចំណាត់ថ្នាក់កំពូលទាំង ៥ នៃបវរកញ្ញាពិភពលោកនាឆ្នាំ ២០១៨

(ប្រភព៖ https://www.youtube.com/)

Mariya Vasilevich តែងតែស្លៀកសម្លៀកបំពាក់ទាន់សម័យ បែបយុវវ័យ។ មនុស្សជាច្រើនបានសម្តែងការកោតសរសើរចំពោះសម្រស់គួរអោយទាក់ទាញរបស់នាង។

Mariya Vasilevich បានកើតនៅក្នុងក្រុមគ្រួសារមានបង ប្អូនជាច្រើន នៅរដ្ឋធានី Minsk នៃប្រទេសបេឡារុស។ នាងបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យសេដ្ឋកិច្ចនិងអភិបាលនៃសាកលវិទ្យាល័យសេដ្ឋកិច្ចបេឡារុស ហើយបច្ចុប្បន្ន Mariya Vasilevich កំពុងរៀនសញ្ញាប័ត្រអនុបណ្ឌិតនិងទទួលបន្ទុកការងារពិធីករសម្រាប់កម្មវិធី អរុណសួស្តី បេឡារុស! នៅលើកញ្ចក់ទូរទស្សន៍។

Mariya Vasilevich ជាមួយនឹងឈុតសម្លៀកបំពាក់បែបទាន់សម័យ

នាងបានចូលរួមយ៉ាងសកម្មក្នុងបណ្តាសកម្មភាពសង្គមនិងទទួលបានការចាប់អារម្មណ៍នៅពេលបង្ហាញខ្លួនជាមួយប្រធានាធិបតី Lukashenko នៅក្នុងព្រឹត្តិការណ៍ជាច្រើន។

Mariya Vasilevich និងប្រធានាធិបតី Lukashenko ក៏ធ្លាប់បានរាំជាមួយគ្នានៅក្នុងពិធីចូលឆ្នាំថ្មីនៅរដ្ឋធានី Minsk ដែលចាក់ផ្សាយតាមទូរទស្សន៍រដ្ឋបេឡារុស្ស។

នាងធ្លាប់បានរាំជាមួយប្រធានាធិបតី Lukashenko នៅក្នុងព្រឹត្តិការណ៍ចូលឆ្នាំថ្មីនៅរដ្ឋធានី Minsk ដែលត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍

Mariya Vasilevich បានក្លាយជាសមាជិការសភាវ័យក្មេងបំផុតរបស់បេឡារុស នៅក្នុងការបោះឆ្នោតដែលត្រូវបានចោទប្រកាន់ថាមិនមានតម្លាភាព។

នាងធ្លាប់បានរាំជាមួយប្រធានាធិបតី Lukashenko នៅក្នុងព្រឹត្តិការណ៍ចូលឆ្នាំថ្មីនៅរដ្ឋធានី Minsk ដែលត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍

យោងតាមលទ្ធផលដែលបានចេញផ្សាយកាលពីដើមសប្តាហ៍នេះ គឺគ្មានបេក្ខជនប្រឆាំងណាម្នាក់ទទួលបានអាសនៈក្នុងការបោះឆ្នោតសភានៅបេឡារុសឡើយ។ ខណៈពេលនោះ Vasilevich ត្រូវបានជាប់ឆ្នោត ទោះបីជានាងមិនមានបទពិសោធន៍ក៏ដោយ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត