ក្រុមបាល់ទាត់ហង្សក្រហម Liverpool បានគ្រងតំណែងជេីងឯកពានរង្វាន់លីគអឺរ៉ុប UEFA Champions League ចាលេីកទី៦ ឆ្នាំ២០១៩ តាមរយ:កឈ្នះគូប្រជែងដែលជាក្រុមរបស់អង់គ្លេសដូចគ្នា មាន់ខ្នាយមាស Tottenham Hotspur ក្នុងលទ្ធផល ២-០ នៅវគ្គផ្តាច់ព្រ័ត្រនាយប់មិញនេះ
ក្រុមបាល់ទាត់ហង្សក្រហម Liverpool បានគ្រងតំណែងជេីងឯកពានរង្វាន់លីគអឺរ៉ុប UEFA Champions League (រូបថត៖FN)
ក្រុមបាល់ទាត់ហង្សក្រហម Liverpool បានគ្រងតំណែងជេីងឯកពានរង្វាន់លីគអឺរ៉ុប UEFA Champions League ចាលេីកទី៦ ឆ្នាំ២០១៩ តាមរយ:កឈ្នះគូប្រជែងដែលជាក្រុមរបស់អង់គ្លេសដូចគ្នា មាន់ខ្នាយមាស Tottenham Hotspur ក្នុងលទ្ធផល ២-០ នៅវគ្គផ្តាច់ព្រ័ត្រនាយប់មិញនេះ
តាមរយ:ជ័យជម្នះដែលបានធ្វេីឡេីងនៅកីឡដ្ឋាន Estadio Wanda Metropolitano របស់ក្លឹប Atletico Madrid ដែលស្ថិតក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញនោះ ក្រុមជេីងឯក Liverpool ទទួលបានពាន១ មេដាយមាស៤៥គ្រឿង និងទឹកប្រាក់ ៩៧លានដុល្លារ ខណ:ក្រុងជេីងឯករង Spurs ទទួលបានមេដាយប្រាក់ ៤៥គ្រឿង និងរង្វាន់អម ៩៣លានដុល្លារពីសហព័ន្ធ UEFA។
នេះជាលេីកទី៦ ផងដែរសម្រាប់ Liverpool ដែលឈ្នះពាន Champions League (រូបថត៖FN)
នេះជាលេីកទី៦ ផងដែរសម្រាប់ Liverpool ដែលឈ្នះពាន Champions League គិតចាប់តាំងឈ្នះដំបូងក្នុងឆ្នាំ១៩៧៧ និងបន្តបន្ទាប់ក្នុងឆ្នាំ១៩៧៨ ១៩៨១ ១៩៨៤ ២០០៥ និងឆ្នាំ២០១៩ បន្តផ្តល់ការខកចិត្តដល់ Spurs ដែលប្រថ្នាលេីកពាននេះលេីកដំបូង ក្រោយរង់ចាំអស់ ១៤៨ឆ្នាំ
២គ្រាប់របស់ក្រុមជាប់លេខ២ នៅ Premier League រដូវកាលនេះ ធ្វេីបានសម្រេចដោយកីឡាករ Mohamed Salah នៅនាទីទី២ ដោយបាល់ប៉េណាល់ទី ដោយសារប៉ះដៃ Sissoko ក្នុងប្រអប់គ្រោះថ្នាក់ មុនពេលមិត្តរួមក្រុម Divock Origi រកបានគ្រាប់ទី២ នៅនាទីទី៨៧ ក្រោយប្តូរចូលនៅនាទីទី៥៨ នោះ៕
(ប្រភព ៖ FreshNews (ហេង វុធ្ធី))


មតិពីមិត្តអ្នកអាន