ព្រះនាងម្ចាស់ជប៉ុន Ayako រៀបអាពាហ៍ពិពាហ៍ជាមួយជនសាមញ្ញមួយរូបតាមបំណងប្រាថ្នា ហើយក៏ចាកចេញពីក្រុមគ្រួសាររាជវង្សជាផ្លូវការ

08:16 | 31/10/2018 (រូបថតៈ AP., CNN, Reuters សរុបព័ត៌មានដោយស្រី ពេជ្រ)

យុគសម័យ - នៅទីបំផុត នាថ្ងៃទី២៩ខែតុលា ព្រះនាងម្ចាស់ Ayako បានរៀបអាពាហ៍ពិពាហ៍ជាមួយលោក Kei Moriya ជាជនសាមញ្ញម្នាក់។ ហើយក្នុងថ្ងៃនេះ នៅឯទីសក្ការៈ Meiji Shrine ក្នុងទីក្រុងតូក្យូដែលនេះមានន័យថា ព្រះនាងបានសម្រេចចិត្តបោះបង់ចោលតំណែងជាព្រះនាង និងចាកចេញពីគ្រួសាររាជវង្សជប៉ុនទៅរស់ជាជនសាមញ្ញ ជាមួយបុរសដែលខ្លួនស្រឡាញ់។

ព្រះនាង Ayako មានព្រះជន្ម ២៨វស្សា ជាបុត្រីទី ៣ នៃបងប្អូនជីដូនមួយ​របស់ព្រះចៅអធិរាជ​ជប៉ុន Akihito គឺព្រះអង្គម្ចាស់ Takamado។ (រូបថតៈ AP)

ព្រះនាងបានសម្រេចចិត្ត​រៀបការជាមួយ​លោក Kei Moriya មានអាយុ ៣២ឆ្នាំ និងជាបុគ្គលិក​ក្រុមហ៊ុន​ដឹកជញ្ជូន Nippon Yusen។ (រូបថតៈ AP)

ថ្លែងនៅក្នុងសន្និសីទ​សារព័ត៌មាន បន្ទាប់ពីពិធី​រៀបអាពាហ៍ពិពាហ៍ ព្រះនាងបាន​លើកឡើងយ៉ាងដូច្នេះថា “នាងខ្ញុំពិតជា រីករាយណាស់​ដែលរៀបការជាមួយមនុស្ស​ដែលខ្ញុំស្រឡាញ់ និងបានឃើញ​មនុស្សជាច្រើន​ចូលរួម និងអបអរសាទរ​ដល់ពួកយើង”។ (រូបថតៈ AP)


សែរាជវង្សជប៉ុន​ត្រូវបានផ្ដល់សេរីភាព ឱ្យរៀបការជាមួយមនុស្សដែលខ្លួនជ្រើសរើស។ ក៏ប៉ុន្តែ​បើតាមទំនៀមទម្លាប់រាជវង្សជប៉ុន ព្រះនាង Ayako ត្រូវបោះបង់ចោល​តំណែងជាព្រះនាង​ ដោយសារតែរៀបការ​ជាមួយជនសាមញ្ញ ហើយដែលនេះ គឺជាការអនុវត្ត​លើស្ត្រីនៅក្នុង​សែរាជវង្សជប៉ុន។ ម្យ៉ាងវិញទៀត ក្រោយចុះហត្ថលេខា​លើលិខិតរៀប​អាពាហ៍ពិពាហ៍ ព្រះនាងនឹងត្រូវប្ដូរ​ឈ្មោះទៅជា Ayako Moriya វិញ។


គួរបញ្ជាក់ថា ព្រះចៅអធិរាជជប៉ុន Akihito គឺធ្លាប់ជាព្រះអង្គម្ចាស់រាជទាយាទ​ជប៉ុនដំបូងគេបំផុត ដែលបានរៀបការ​ជាមួយជនសាមញ្ញ នោះគឺម្ចាស់ក្សត្រីបច្ចុប្បន្ន Michiko ហើយទ្រង់ទាំងពីរបានស្គាល់គ្នា នៅពេល​ចូលរួមទស្សនាការប្រកួត​កីឡាវាយ tennis៕

(រូបថតៈ AP., CNN, Reuters សរុបព័ត៌មានដោយស្រី ពេជ្រ)

(រូបថតៈ AP., CNN, Reuters សរុបព័ត៌មានដោយស្រី ពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត