ប្រធានាធិបតីអាមេរិក លោក D.Trump - មានក្រុមហ៊ុនជាច្រើនបានចាកចេញពីប្រទេសចិនទៅកាន់ប្រទេសវៀតណាមនិងបណ្តាប្រទេសក្នុងតំបន់អាស៊ី

18:44 | 21/05/2019 (យោងតាម baotintuc.vn បកប្រែដោយ ហេង វុធ្ធី)

យុគ្គសម័យ - ការតម្លើងពន្ធខ្ពស់លើទំនិញរបស់ចិនបានធ្វើឱ្យសហគ្រាសជាច្រើនដែលកំពុងប្រតិបត្តិការនៅខឿនសេដ្ឋកិច្ចធំបំផុតទីពីរនៅលើពិភពលោកនេះត្រូវផ្លាស់ប្តូរទម្រង់ផលិតកម្មរបស់ខ្លួនទៅកាន់ប្រទេសវៀតណាមនិងបណ្តាប្រទេសផ្សេងៗទៀតនៅតំបន់អាស៊ី។

ប្រធានាធិបតីអាមេរិកលោក​​ Donald Trump (រូបថត៖ baotintuc.vn)

ក្នុងបទឆ្លើយជាមួយមួយទូរទស្សន៍ Fox News កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិកលោក​​ Donald Trump បានអះអាងថាកំរិតពន្ធខ្ពស់ដែលទីក្រុងវ៉ាស៊ីនតោនបានដាក់លើទំនិញនាំចូលពីប្រទេសចិនកំពុងធ្វើឱ្យក្រុមហ៊ុនជាច្រើនផ្លាស់ទីតាំងរោងចក្ររបស់ខ្លួនចេញពីប្រទេសចិន ដើម្បីទៅកាន់ប្រទេសវៀតណាមនិង បណ្តាប្រទេសដទៃទៀតនៅអាស៊ី ។ លោកក៏បានសង្កត់ធ្ងន់ថា រាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំងមិនអាចក្លាយជាកិច្ចព្រមព្រៀងតាមបែប ៥០-៥០ នោះឡើយទេ។ ទន្ទឹមនឹងនេះដែរ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរិះគន់លើសហរដ្ឋអាមេរិកចំពោះការចោទប្រកាន់ពីបទលួចកម្មសិទ្ធិបញ្ញាដោយហៅថាជា "ឧបករណ៍នយោបាយ" របស់ទីក្រុងវ៉ាស៊ីនតោនដោយប៉ុនប៉ងរារាំងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចអាស៊ីនេះ។ សហរដ្ឋអាមេរិកបានលើកឡើងការចោទប្រកាន់ ពីបទ "លួចបច្ចេកវិទ្យា" របស់ប្រទេសចិន ក្នុងបរិបទដែលភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសមហាយក្សទាំងពីរនេះនៅលើពិភពលោកកាន់តែកើនឡើងដោយមិនឈប់ឈរ។

សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា HuaWei

ជាក់ស្តែង នៅពាក់កណ្តាលខែឧសភាកន្លងទៅ លោក Donald Trump បានចុះហត្ថលេខាលើក្រិត្យប្រតិបត្តិមួយ ដើម្បីហាមឃាត់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកដោយមិនឱ្យទិញឬប្រើប្រាស់ឧបករណ៍បរិក្ខាបរទេស «ដែលអាចធ្វើ ឱ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់អាមេរិក ឬសន្តិសុខនិងសុវត្ថិភាពរបស់ប្រជាជនអាមេរិកផងដែរ"។ ក្រសួងពាណិជ្ជកម្មអាមេរិកបានបញ្ចូលបន្ថែមសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍របស់ចិន Huawei និងសាខានៃសម្ព័ន្ធក្រុមហ៊ុននេះចំនួន ៧០ ទៅក្នុង«បញ្ជី Entity » ដើម្បីហាមឃាត់ក្រុមហ៊ុនមហាយក្សនេះប្រមូលទិញគ្រឿងបន្លាស់និងឧបករណ៍បច្ចេកវិទ្យាពីក្រុមហ៊ុនអាមេរិក ដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលសហរដ្ឋអាមេរិកផងដែរ។រហូតមកដល់ពេលនេះសម្ព័ន្ធក្រុមហ៊ុន Huawei បានបញ្ជាក់ថាមិនបានរំលោភបំពានលើអ្វីៗដែលអាមេរិកបានចោទប្រាកាន់នៅឡើយទេ។ Huawei បានប្រកាសថារាល់"ការរឹតបន្តឹងមិនសមហេតុផល" របស់សហរដ្ឋអាមេរិកបានរំលោភលើសិទ្ធិរបស់សម្ព័ន្ធក្រុមហ៊ុននេះ៕

(យោងតាម baotintuc.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម baotintuc.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត