យុគសម័យ - នាព្រឹកថ្ងៃទី ២២ ខែឧសភា (តាមម៉ោងវៀតណាម) អ្នកនិពន្ធស្រីជនជាតិអូម៉ង់ឈ្មោះ Jokha Alharthi បានយកឈ្នះលើអ្នកនិពន្ធដទៃ ដើម្បីក្លាយជាម្ចាស់ពានរង្វាន់អក្សរសាស្ត្រអន្ដរជាតិ Man Booker ឆ្នាំ ២០១៩ ដោយស្នាដៃ អក្សរសាស្ត្រ “Celestial Bodies”។ នេះជាលើកដំបូងហើយ ដែលពានរង្វាន់អក្សរសាស្ត្រល្បីពិភពលោកនេះត្រូវបានផ្តល់ឱ្យអ្នកនិពន្ធអារ៉ាប់ផងដែរ។
អ្នកនិពន្ធ Jokha Alharthi នៅក្នុងពិធីប្រគល់ពានរង្វាន់អន្តរជាតិ Man Booker នៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស នាថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៩ (រូបថតៈ AFP/TTXVN)
រឿង "Celestial Bodies" បានយកលំនាំនៃភូមិ al-Awafi របស់ Oman ដែលសាច់រឿងដំណាលអំពីជីវិតរបស់បងប្អូនស្រីបីនាក់រួមមាន Mayya - អ្នកដែលបានរៀបការជាមួយកូនប្រុសរបស់គ្រួសារអ្នកមានម្នាក់ បន្ទាប់ពីជួបប្រទះឧប្បត្តិហេតុខូចចិត្តមួយ; Asma - ដែលបានរៀបការទាំងបង្ខំនិង Khawla - កំពុងរង់ចាំបុរសម្នាក់ដែលបានធ្វើអន្តោប្រវេសន៍ទៅកាន់ប្រទេសកាណាដា។
ប្រធានគណៈមេប្រយោគនៃពានរង្វាន់អន្តរជាតិ Man Booker លោកប្រវត្ដិវិទូ Bettany Hughes បានវាយតម្លៃថា “តាមរយៈការពិពណ៌នាខុសៗគ្នា អំពីជីវភាពរស់នៅ អំពីសេចក្តីស្រឡាញ់និងការបាត់បង់របស់មនុស្ស យើងបានយល់ពីសង្គមនេះតាមរុៈគ្រប់លំដាប់ថ្នាក់ ពីគ្រួសារទាសករក្រីក្របំផុត ដល់អ្នកដែលរកលុយតាមភាពចម្រុងចម្រើនថ្មីនៅ Oman និង Muscat។ មានភាពចៃដន្យជាច្រើននៅពេលយើងបានអានស្នាដៃអក្សរសាស្ត្រមួយនេះ។ យើងចូលចិត្ត Celestial Bodies ក៏ដោយសារប្រការជាច្រើនដែលពោលខាងលើផងដែរ”។ យោងតាមលោកប្រធាន រូបនេះថា សមាជិកទាំងអស់នៃគណៈមេប្រយោគ បានវាយតម្លៃខ្ពស់ចំពោះ “លក្ខណៈសិល្បៈ” ក្នុងរឿងរបស់ Alharthi។
អ្នកនិពន្ធ Jokha Alhar ធ្លាប់និពន្ធរឿងប្រលោមលោកពីរក្បាល ដែលជារឿងខ្លីៗនិងសៀវភៅសម្រាប់កុមារមួយ។ ស្នាដៃរបស់នាងត្រូវបានបកប្រែទៅជាភាសា អាឡឺម៉ង់ អ៊ីតាលី កូរ៉េនិងស៊ែប។ Alharthi សង្ឃឹមថារឿង "Celestial Bodies" នឹងជួយ "អ្នកអានអន្តរជាតិបានរកឃើញថា Oman មានសហគមន៍ការសរសេរដែលសកម្មនិងមានទេពកោសល្យ ហើយអ្នកទាំងអស់គ្នានៅទីនេះគឺរស់នៅ ធ្វើការដើម្បីបម្រើសិល្បៈរបស់ខ្លួន”។
| Man Booker អន្តរជាតិ គឺជាពានរង្វាន់ផ្នែកអក្សរសាស្ត្រអន្ដរជាតិ ដែលត្រូវបានផ្តល់ជារៀងរាល់ពីរឆ្នាំម្តង ដល់អ្នកនិពន្ធដែលកំពុងនៅរស់ គ្រប់សញ្ជាតិទាំងអស់ និងសម្រាប់ស្នាដៃបានបោះពុម្ពជាភាសាអង់គ្លេសឬអាចត្រូវបានបកប្រែជាភាសាអង់គ្លេស។ ក្រៅពីការផ្តល់នូវរង្វាន់ដ៏មានតម្លៃខ្ពស់ (£ ៥០.០០០ - ប្រហែល ៦៤.០០០ ដុល្លារអាមេរិក)មកប្រលោមលោកដែលឈ្នះពានរង្វាន់ Man Booker នឹងក្លាយជា សៀវភៅលក់ដាច់បំផុតអស់រយៈពេលជាច្រើនឆ្នាំ ក៏ដូចជាអ្នកនិពន្ធដែលទទួលបានពានរង្វាន់ត្រូវបានអ្នកបោះពុម្ពផ្សាយច្រើនកុះករស្វាគមន៍ជាមិនខាន៕ |
(ប្រែសម្រូលដោយ មិញ អាញ់)

មតិពីមិត្តអ្នកអាន