Trending now

លោក Boris Johnson ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីអង់គ្លេសថ្

06:12 | 24/07/2019 (ប្រភព៖ Fresh News)

លោក Boris Johnson ដែលបានសន្យាថានឹងនាំអង់គ្លេសចាកចេញពី សហភាពអឺរ៉ុប (Brexit) នឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មី ជំនួស លោកស្រី Theresa May បន្ទាប់ពីទទួលបានជ័យម្នះក្នុងការបោះឆ្នោតនៃគណបក្ស អភិរក្សនិយម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០១៩។

លោក Boris Johnson ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីអង់គ្លេសថ្

លោក Johnson ដែលជាបេក្ខជនម្នាក់ទទួលបានការគាំទ្រពីលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារនេះ បានយកឈ្នះគូប្រជែងរបស់លោក គឺលោក Jeremy Hunt ដោយ ទទួលបានសំឡេងឆ្នោត៩២,១៥៣ សន្លឹក ទល់នឹង ៤៦,៦៥៦ សន្លឹក។

គួរជម្រាបថា តាមរយៈជ័យជម្នះនេះ លោក Boris Johnson ក៏នឹងក្លាយមេដឹកនាំ គណបក្សអភិរក្សនិយម និងជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មី ជំនួសលោកស្រី Theresa May ដែលនឹងត្រូវលាលែងចេញពីតំណែងនៅថ្ងៃពុធ ស្អែកនេះ៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ