Trending now

ទិវាជនពិការអន្តរជាតិ (ថ្ងៃទី ៣ ខែធ្នូ)៖ វៀតណាមជំរុញខ្លាំង​ការបង្កើតឱកាសការងារសម្រាប់ជនពិការ

00:00 | 03/12/2024

ថ្ងៃទី ៣ ខែធ្នូ គឺជាទិវាជនពិការអន្តរជាតិ។ ដើម្បីបង្កើតការងារធ្វើ និងជួយឧបត្ថម្ភជនពិការឲ្យមានជីវភាពរស់នៅប្រកបដោយស្ថិរភាព និងសមាហរណកម្មទៅក្នុងសហគមន៍ប្រកបដោយប្រសិទ្ធភាពបំផុត... នាប៉ុន្មានឆ្នាំកន្លងទៅ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបង្កើតការងារធ្វើសម្រាប់ជនពិការធ្វើសមាហរណកម្មក្នុងសង្គមត្រូវបានបក្ស និងរដ្ឋយកចិត្តទុកដាក់ និងដឹកនាំការអនុវត្តជាក់ស្តែង។

រំលឹកខួបលើកទី ៦៩ នៃទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ១៩៥៥ - ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤) ទីក្រុងហូជីមិញ គ្រោងនឹងចាក់វ៉ាក់សាំងដូសទី៣ ចាប់ពីថ្ងៃទី១០ ខែធ្នូ
ទិវាជនពិការអន្តរជាតិ (ថ្ងៃទី ៣ ខែធ្នូ)៖ វៀតណាមជំរុញខ្លាំង​ការបង្កើតឱកាសការងារសម្រាប់ជនពិការ
ទិវាជនពិការអន្តរជាតិ (ថ្ងៃទី ៣ ខែធ្នូ)៖ វៀតណាមជំរុញខ្លាំង​ការបង្កើតឱកាសការងារសម្រាប់ជនពិការ

វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានចេញផ្សាយឱ្យប្រើប្រាស់ប្រព័ន្ធច្បាប់យ៉ាងពេញលេញនិងទូលំទូលាយស្តីពីជនពិការ។ វៀតណាមមានច្បាប់ស្តីពីជនពិការនិងបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនពិការ។ លោក To Duc ប្រធាននាយកដ្ឋានគាំពារសង្គម (ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច) បានឲ្យដឹងថា៖ “កម្មវិធីនេះបានកំណត់គោលដៅដល់ឆ្នាំ ២០៣០ ជនពិការចំនួន ៣០០.០០០ នាក់ដែលមានតម្រូវការ និងមានលក្ខណៈគ្រប់គ្រាន់នឹងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបង្កើតការងារធ្វើ; ការឧបត្ថម្ភវិនិយោគលើមូលដ្ឋាបសម្ភារៈ ... ទូទាំងប្រទេស។ ខិតខំជួយឧបត្ថម្ភជនពិការ ចំនួន ១០០% ដែលមានតម្រូវការនិងមានលក្ខណៈគ្រប់គ្រាន់នឹងទទួលបានការគាំទ្រឲ្យខ្ចីប្រាក់ក្នុងអត្រាការប្រាក់អនុគ្រោះ ដើម្បីបង្កើតមុខរបរចិញ្ជឹមជីវិត និងបង្កើតការងារធ្វើសម្រាប់ជនពិការប្រមាណ ១៩,០០០នាក់។ ទន្ទឹមនឹងនោះ ជនពិការជាច្រើនបានព្យាយាមយ៉ាងសកម្មក្នុងការក្រោកឡើង បង្កើតការងារចិញ្ចឹមជីវិត”។

បច្ចុប្បន្នវៀតណាមមានជនពិការប្រមាណ៧លាននាក់ ស្មើនឹង៧%នៃចំនួនប្រជាជនអាយុចាប់ពី២ឆ្នាំឡើងទៅ។ ជនពិការមានការងារធ្វើ មិនត្រឹមតែជួយលើកកំពស់ជីវភាពរស់នៅរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីសមភាពក្នុងការទទួលបានការងារធ្វើសម្រាប់មនុស្សម្នាក់ៗ រួមចំណែកធានាសុខុមាលភាពសង្គម៕

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការអនុវត្តប្រកបដោយសមកាលកម្មនូវប្រព័ន្ធតម្លៃជាតិ ប្រព័ន្ធតម្លៃវប្បធម៌ គ្រួសារ និងបទដ្ឋានមនុស្សវៀតណាម
ការលើកកម្ពស់តម្លៃឯកសារបណ្ណសារក្នុងការស្វែងរក និងកំណត់អត្តសញ្ញាណអដ្ឋិធាតុកងទ័ពពលី
ការធ្វើបរិវត្តកម្មឌីជីថលពង្រីកឱកាសអភិវឌ្ឍន៍សម្រាប់ជនជាតិភាគតិច
វប្បធម៌តែវៀតណាមបង្កើតបានជាស្នាមដាននៅពិព័រណ៍ BEYOND FOOD EXPO 2026
គណៈប្រតិភូបក្សយើងចូលរួមមហាសន្និបាតលើកទី ៤០ នៃគណបក្សកុម្មុយនីស្តបារាំង