ក្នុងគោលបំណងដើម្បីសម្រេចបាននូវបទពិសោធន៍ដែលមិនមានការរំខានដល់ភ្ញៀវបរទេសដែលធ្វើដំណើរមកកម្ពុជា កម្ពុជានឹងដាក់ឱ្យទូទាត់ថ្លៃទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិចចាប់ពីថ្ងៃទី ១ ខែកញ្ញា។ការប្រកាសនេះធ្វើឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារ រៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាកាលពីថ្ងៃសុក្រ នៅរាជធានីភ្នំពេញ។
កម្ពុជាទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន ៤,២៩ លាននាក់ក្នុងរយៈពេល ៨ ខែ កើនឡើង ២២,៥% កម្ពុជាកាត់បន្ថយថ្លៃទិដ្ឋាការអេឡិចត្រូនិកយ៉ាងខ្លាំងចាប់ពីដើមឆ្នាំ២០២៥ |
![]() |
ប្រព័ន្ធទិដ្ឋាការថ្មីនឹងធ្វើឱ្យការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេសកាន់តែមានភាពងាយស្រួល |
ក្នុងឱកាសនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានពន្យល់ថា វិធានការដាក់ចេញការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់ថ្លៃទិដ្ឋាការនៅអាកាសយានដ្ឋានអន្តរជាតិទាំងបីគឺដើម្បីបង្កើនចំនួនភ្ញៀវទេសចរបរទេស។
ជាមួយប្រព័ន្ធថ្មីនេះ ភ្ញៀវទេសចរបរទេសមិនចាំបាច់តំរង់ជួរដើម្បីទូទាត់សាច់ប្រាក់នោះទេ។ ដោយកន្លងមក ពួកគេត្រូវបំពេញទម្រង់លើក្រដាសដោយដៃនៅស្ថានទូត ឬស្ថានកុងស៊ុល ឬឈរជាជួរ ដើម្បីទូទាត់សាច់ប្រាក់នៅពេលមកដល់។
នេះផ្តល់អត្ថប្រយោជន៍ជាពិសេស ដោយសារពីមុន ភ្ញៀវទេសចរត្រូវចំណាយសាច់ប្រាក់សម្រាប់ទូទាត់ទិដ្ឋាការជាលុយដុល្លារប៉ុណ្ណោះ។ លោកបានបន្ថែមថា វិធានការនេះនឹងធ្វើអោយប្រទេសកម្ពុជាមានស្តង់ដារទេសចរណ៍អន្តរជាតិដែលធ្វើឲ្យប្រទេសនេះក្លាយជាគោលដៅទាក់ទាញសម្រាប់ភ្ញៀវទេសចរបរទេស។
លោកស្រី Clemy Balasoto នាយកទីផ្សារលក់ Tripoflight មានប្រសាសន៍ថា “បញ្ហាប្រឈមជារឿយៗកើតឡើងនៅពេលដែលអ្នកទេសចររំពឹងថាកម្ពុជានឹងមានស្តង់ដារដូចប្រទេសកំណើតរបស់ពួកគេ”។ លោកស្រីបានបន្ថែមថា៖ «កម្ពុជាមានគោលនយោបាយ និងនីតិវិធីផ្ទាល់ខ្លួន ដែលអាចខុសពីប្រទេសដែលមានការអភិវឌ្ឍច្រើន»។
លោកស្រីបានបន្តថា កំហុសចម្បងដែលគួរឲ្យកត់សម្គាល់ក្នុងបទពិសោធរបស់ភ្ញៀវទេសចរបរទេសនៅកម្ពុជា គឺកង្វះមធ្យោបាយធ្វើដំណើរសាធារណៈ។
ខណៈដែលកម្ពុជាផ្តល់នូវបទពិសោធន៍វប្បធម៌ និងប្រវត្តិសាស្រ្តដ៏សម្បូរបែប ការធ្វើដំណើរអាចជាបញ្ហាប្រឈមសម្រាប់ភ្ញៀវទេសចរ។ អ្នកទេសចរជារឿយៗប្រឈមនឹងការលំបាកជាមួយនឹងឧបសគ្គភាសា ការចរចាតម្លៃ និងភាពជឿជាក់នៃសេវាកម្មទាំងនេះ។ អវត្ដមាននៃប្រព័ន្ធដឹកជញ្ជូនសាធារណៈដែលមានការអភិវឌ្ឍន៍ និងទូលំទូលាយអាចនាំឱ្យមានការរំខានចិត្ត៕
![]() យុគសម័យ - នាយប់ថ្ងៃទី ២០ ខែធ្នូ នាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជាអធិបតីសន្និសីទជាមួយឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងវៀតណាមនៅបរទេស បូកសរុបការងារការទូតសេដ្ឋកិច្ចឆ្នាំ ២០២៤ និងអនុវត្តភារកិច្ចសំខាន់ៗឆ្នាំ ២០២៥។ |
![]() គៀនអានគុង (Kien An Cung) (មានឈ្មោះហៅផ្សេងថាវត្ត អ៊ុង ក្វាច Ong Quach) គឺជាវត្តដែលមានអាយុកាលរាប់រយឆ្នាំ មានទីតាំងនៅកណ្តាលទីក្រុង សាដែក (Sa Dec) (ខេត្ត ដុងថាប (Dong Thap)) ។ នេះគឺជាកន្លែងទេសចរណ៍ដ៏ល្បីល្បាញមួយនៅក្នុងទីក្រុងនេះ។ វត្តនេះមានភាពបុរាណ និងរក្សាស្នាមស្ថាបត្យកម្មពិសេសនៃវប្បធម៌ចិនត្រូវបានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្ត្រថ្នាក់ជាតិក្នុងឆ្នាំ ១៩៩០។ |
មតិពីមិត្តអ្នកអាន