Trending now

​វៀតណាម​នឹង​ផ្គត់ផ្គង់​ថាមពល​ ​៤​០​០​ ​មេ​ហ្គា​វ៉ាត់​ដល់​កម្ពុជា​នៅ​ឆ្នាំ​ ​២​០​២​៥​

00:00 | 31/07/2024 ហេង វុធ្ធី

​វៀតណាម​បាន​បង្កើន​ការ​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ ​៤​០​០​ ​មេ​ហ្គា​វ៉ាត់​ ​ពី​ ​២​៥​០​ ​មេ​ហ្គា​វ៉ាត់​ដល់​កម្ពុជា​ ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​របស់​កម្ពុជា​ ​និង​ជួយការ​ពារ​កា​រដាច់​ចរន្តអគ្គិសនី​ ​ឬ​កង្វះ​ថាមពល​។​

ផូសាច់គោ​វៀតណាម​ស្ថិត​ក្នុង​មុខ​ម្ហូប​ឆ្ងាញ់​បំផុត​ចំនួន​២​ក្នុង​ពិភពលោក កម្ពុជា​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ ៤.២៩ លាន​នាក់​ក្នុង​រយៈពេល ៨ខែ គឺ​កើនឡើង ២២.៥ ភាគរយ
​វៀតណាម​នឹង​ផ្គត់ផ្គង់​ថាមពល​ ​៤​០​០​ ​មេ​ហ្គា​វ៉ាត់​ដល់​កម្ពុជា​នៅ​ឆ្នាំ​ ​២​០​២​៥​
​វៀតណាម​នឹង​ផ្គត់ផ្គង់​ថាមពល​ ​៤​០​០​ ​មេ​ហ្គា​វ៉ាត់​ដល់​កម្ពុជា​នៅ​ឆ្នាំ​ ​២​០​២​៥​

​ផែនការ​នេះ​ត្រូវ​បាន​លើកឡើង​ដោយ​លោក​ ​P​ham​ ​M​in​h​ ​Chin​h​ ​នាយករដ្ឋមន្ត្រី​វៀតណាម​ក្នុង​ជំនួប​ជាមួយ​លោក​ ​ហ៊ុន​ ​សែន​ ​ប្រធាន​ព្រឹទ្ធសភា​ ​នៅ​ទីក្រុង​ហាណូយ​ ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​ទី​ ​២​៥​ ​ខែ​កក្កដា​។​

លោក​ ​P​ham​ ​M​in​h​ ​Chin​h​ ​មានបំណង​ចង់​បង្កើន​សកម្មភាព​សេដ្ឋកិច្ច​រវាងប្រទេស​ទាំងពីរ​ ​និង​បាន​មានប្រសាសន៍ថា​ ​នៅពេលដែល​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​ថាមពល​ ​២​៥​០​ ​មេ​ហ្គា​វ៉ាត់​ ​ដល់​កម្ពុជា​ផុត​កំណត់​ ​កិច្ចព្រមព្រៀង​នឹង​ត្រូវ​បាន​បន្ត​និង​បង្កើន​ការ​ផ្គត់ផ្គង់​ថាមពល​ដល់​៤​០​០​ ​មេ​ហ្គា​វ៉ាត់​ ​នៅ​ឆ្នាំ​២​០​២​៥​។​

យោង​តាម​ការ​ចេញផ្សាយ​ជា​ផ្លូវការ​ ​ភាគី​ទាំង​ពី​​​រ​ក៏បាន​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​វៀតណាម​-​ឡាវ​ ​ក៏ដូចជា​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិ​ស​័​យ​ពាណិជ្ជកម្ម​ ​សេដ្ឋកិច្ច​ ​ការ​វិនិយោគ​ ​ទេសចរណ៍​ ​និង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​។​

​ពី​ប្រទេស​ឡាវ​ ​បច្ចុប្បន្ន​កម្ពុជា​បាន​នាំចូល​ថាមពល​ប្រហែល​៤​៤​៥​ ​មេ​ហ្គា​វ៉ាត់​ ​ហើយ​ពាណិជ្ជកម្ម​ថាមពល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើន​ឡើង​ដល់​ ​៦​០​០​០​ ​មេ​ហ្គា​វ៉ាត់​នៅ​ឆ្នាំ​២​០​៣​០​។​

​កម្ពុជា​ផលិត​អគ្គិសនី​ពី​ទំនប់​វា​រី​អគ្គិសនី​ ​ធ្យូងថ្ម​ ​រោងចក្រ​ប្រើប្រាស់​ម៉ា​ស៊ូត​ ​សួន​ថាមពល​ពន្លឺព្រះអាទិត្យ​ ​និង​ ​ថាមពល​ជី​វ​ម៉ា​ស​ ​ហើយ​មានបំណង​ប្រើ​ឧស្ម័នធម្មជាតិ​ ​L​N​G​ ​ឬ​អ៊ី​ដ្រូ​សែន​ជា​ឥ​ន្ធនៈ​សម្រាប់​ផលិត​ថាមពល​។​

​ផែនការ​អភិវឌ្ឍន៍​ថាមពល​របស់​កម្ពុជា​ (​P​D​P​) ​២​០​២​២​-​២​០​៤​០​ ​រំពឹង​ថា​តម្រូវ​ការ​នឹង​កើន​ឡើង​ដល់​ ​៦​៦​T​w​h​ ​នៅ​ឆ្នាំ​២​០​៤​០​។​ ​ការ​កើន​ឡើង​ប្រចាំ​ឆ្នាំ​ជាមធ្យម​នៃ​តម្រូវ​ការ​ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​មាន​១​៩​ ​ភាគរយ​ ​ដោយមាន​តម្រូវ​ការ​ខ្ពស់​បំផុត​បាន​កើន​ឡើង​ពី​ ​៥​៩​៨​មេ​ហ្កា​វ៉ាត់​ក្នុង​ឆ្នាំ​២​០​១​២​ ​ដល់​ ​២​០​២​៦​ ​មេ​ហ្កា​វ៉ាត់​ ​នៅ​ឆ្នាំ​២​០​២​១​។​

​គួរ​រំលឹក​ផង​ដែរ​ថា​ ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (​A​D​B) ​បាន​ព្យាករណ៍​ថា​ ​តម្រូវ​ការ​ថាមពល​របស់​ប្រទេស​នឹង​កើន​ឡើង​ទ្វេ​ដង​នៅ​ឆ្នាំ​២​០​៣​០​ ​ដោយសារ​កំណើន​ប្រជាជន​ ​កំណើន​សេដ្ឋកិច្ច​ ​និង​ន​គ​រូប​នី​យ​កម្ម​។​

ទន្ទឹម​នឹង​នេះ​ ​កម្ពុជា​ក៏បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​សម្រេច​បាន​នូវ​អព្យាក្រឹត​ភាព​កា​បូ​ន​នៅ​ឆ្នាំ​២​០​៥​០​ ​ហើយ​កម្ពុជា​ត្រូវ​កាត់បន្ថយ​ការពឹងផ្អែក​ទៅលើ​រោងចក្រ​ថាមពល​ធ្យូងថ្ម​ ​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នេះ​៕

តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម

យុគសម័យ -មិនត្រឹមតែមានសម្រស់ស្រស់ស្អាត និងជាតារាចម្រៀងពីរោះប៉ុណ្ណោះទេ តារាចម្រៀង Jisoo សមាជិកក្រុម Kpop Blackpink បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើល និងមោទនភាពនៅពេលដែលនាងបានប្រកាសថានាងនឹងបរិច្ចាគប្រាក់ចំណូលទាំងអស់ពី Channel YouTube ផ្ទាល់ខ្លួនរបស់នាងទៅឱ្យអង្គការក្រៅរដ្ឋាភិបាល “Save the Children”។ ជាពិសេសថវិកានេះនឹងត្រូវប្រើប្រាស់សម្រាប់គម្រោងអភិវឌ្ឍន៍ព្រៃកោងកាងនៅ Ca Mau។

បេះដូង​វៀតណាម​ចិញ្ចឹម​សុបិន​ទៅ​សិក្សា​នៅ​បរទេស​នៅ​ឡាវ និង​កម្ពុជា បេះដូង​វៀតណាម​ចិញ្ចឹម​សុបិន​ទៅ​សិក្សា​នៅ​បរទេស​នៅ​ឡាវ និង​កម្ពុជា

ការយកចិត្តទុកដាក់របស់រដ្ឋាភិបាលវៀតណាម ការស្រលាញ់ និងគាំទ្រពីសាលារៀន ការឧបត្ថម្ភគ្រួសារ និងសមាគមមិត្តភាពបានបង្កើតផ្ទះទីពីរដ៏កក់ក្តៅសម្រាប់និស្សិតឡាវ និងកម្ពុជាដែលសិក្សានៅឆ្ងាយ។

ហេង វុធ្ធី

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស