Trending now

កម្ពុជា​ជោគជ័យ​លើ​ការងារ​បោះបង្គោល​ព្រំដែន​រវាង​ខេត្តព្រៃវែង និង​ខេត្ត​ទាំងបី​ក្នុងប្រទេស​វៀតណាម

00:58 | 22/11/2024 ហេង វុធ្ធី

កម្ពុជា​សម្រេច​ជោគជ័យ និង​បញ្ចប់​ជា​ស្ថាពរ​លើ​ការងារ​បោះបង្គោល​ព្រំដែន​រវាង​ខេត្តព្រៃវែង និង​ខេត្ត​ទាំងបី​នៃ​ប្រទេស​វៀតណាម ដែលមាន​បន្ទាត់​ព្រំដែន​ប្រវែង ៨៤,២គីឡូម៉ែត្រ ស្មើនឹង១៩៦បង្គោល និង​ច្រកទ្វារព្រំដែន​ចំនួន៦ ដើម្បី​ប្រែ​ក្លាយទៅជា​ព្រំដែន​សន្តិភាព និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី។

គណៈកម្មការដឹកនាំលេខ ៥១៥ យោធភូមិភាគទី៧ កងទ័ពប្រជាជន​វៀត​ណាម​បំពេញ​ទស្សកនកិច្ច​ការងារ​នៅកម្ពុជា យុវជនវៀតណាម​ជា​ស្ពាន​ដ៏​សំខាន់​មួយ​ដែល​រួម​ចំណែក​លើក​កម្ពស់​ប្រសិទ្ធភាព​នៃ​កិច្ចការបរទេស​រវាង​ប្រជាជន​និង​ប្រជាជន​ជាមួយ​ប្រទេស​ផ្សេងៗ
កម្ពុជា​ជោគជ័យ​លើ​ការងារ​បោះបង្គោល​ព្រំដែន​រវាង​ខេត្តព្រៃវែង និង​ខេត្ត​ទាំងបី​ក្នុងប្រទេស​វៀតណាម
កម្ពុជា​ជោគជ័យ​លើ​ការងារ​បោះបង្គោល​ព្រំដែន​រវាង​ខេត្តព្រៃវែង និង​ខេត្ត​ទាំងបី​ក្នុងប្រទេស​វៀតណាម

ក្នុង​កម្មវិធី​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី កិច្ចការ​ព្រំដែន​កម្ពុជា នៅ​សាលាខេត្ត​ព្រៃវែង កាលពី​ថ្ងៃ​ចន្ទ លោក សួន សុ​ម៉ា​លីន អភិបាលខេត្ត​ព្រៃវែង បញ្ជាក់ថា ព្រំដែន​រវាង​ខេត្តព្រៃវែង និង​ខេត្ត​ទាំងបី​នៃ​ប្រទេស​វៀតណាម ក្នុងចំណោម១៩៦បង្គោល គឺមាន​បង្គោល​ខ្នាត​ធំ​ចំនួន ២២បង្គោល។

លោក​បន្ថែមថា ក្នុងចំណោម​បង្គោល​ខ្នាត​ធំ​ទាំង ២២​បង្គោល គឺមាន​ខាង​កម្ពុជា ចំនួន ៧បង្គោល ខាង​វៀតណាម ៧បង្គោល និង​បង្គោល​រួម​ចំនួន ៨​បង្គោល ដែល​ស្មើនឹង១៣ទីតាំង។

លោក​បន្តថា ចំពោះ​បង្គោល​បំពេញបន្ថែម​មាន​ចំនួន ១៤៤បង្គោល ក្នុងនោះ​ខាង​កម្ពុ​ជាមាន ៦៥​បង្គោល និង​ខាង​វៀតណាម​មាន ៦៨​បង្គោល និង​បង្គោល​រួមមាន ១១បង្គោល ដែល​ស្មើនឹង ៧០​ទីតាំង។ ដោយ​ឡែក​បង្គោល​តម្រុយ​ព្រំដែន​មាន​ចំនួន ៣០​បង្គោល ស្មើនឹង ៣០ទីតាំង។

លោក​បន្ថែមថា ការងារ​គ្រប់គ្រង​ព្រំដែន​ក្នុង​ខេត្តព្រៃវែង គឺមាន​ស្រុក​ចំនួន៤ ឃុំ​ចំនួន៨ និង​ភូមិ១៧ ដែល​ជាប់​ព្រំដែន​ជាមួយ​វៀតណាម ដោយ​មាន​បន្ទាត់​ព្រំដែន​ប្រវែង​សរុប ៨៤,២គីឡូម៉ែត្រ និង​មាន​ច្រកទ្វារព្រំដែន​ចំនួន៦ ។

លោក​បន្តថា ច្រកទ្វារព្រំដែន​ទាំង៦ រួម​មាន​ច្រក​ទ្វារព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ច្រកទ្វារព្រំដែន​អន្តរជាតិ​កោះ​រកា ច្រកទ្វារព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ ច្រក​ទ្វារព្រំដែន​ទ្វេភាគី​កោះ​សំពៅ ច្រកទ្វារ​តំបន់​ព្រំដែន​ពាម​មន្ទារ និង​ច្រកទ្វារ​តំបន់​ព្រំដែន​ស្វាយ​អា​ង៉ោង។

លោក សួន សុ​ម៉ា​លីន បញ្ជាក់ថា ចំពោះ​កិច្ច​សហប្រតិបត្តិការ​រ​វាង​ខេត្តព្រៃវែង និង​បណ្តា​ខេត្ត​របស់​វៀតណាម កងកម្លាំង​ការពារ​ព្រំដែន​ទាំងពីរ​តែង​ផ្លាស់ប្តូរ​ព័ត៌មាន​ជាប្រចាំ ហើយ​បាន​ផ្តល់​កិច្ច​សហការ​ត្រួតពិនិត្យ​សកម្មភាព​តាម​ព្រំដែន និង​ចុះ​ល្បាត​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុង​តំបន់​ព្រំដែន និង​ការពារ​ខ្សែបន្ទាត់​បង្គោល​ព្រំ​ដែន​បាន​យ៉ាង​ល្អ និង​មាន​ភាពល្អប្រសើរ។

អភិបាលខេត្ត​អះអាង​ថា អាជ្ញាធរ​កម្ពុជា-​វៀតណាម បាន​សហការ​ដោះស្រាយ​បញ្ហាផ្សេងៗ​នៅ​តាម​តំបន់​ព្រំដែន​បាន​យ៉ាង​ល្អ ជាពិសេស​លើ​ការងារ​ប្រយុទ្ធប្រឆាំង ទប់ស្កាត់ និង​កាត់បន្ថយ​បទល្មើស​គ្រប់​ប្រភេទ និង​បន្ត​ពង្រឹង​ការងារ​ផ្សព្វផ្សាយ​ចលនា​ប្រជាជន​ព្រំដែន ដើម្បី​លើកកម្ពស់​ការ​យល​់ដឹង និង​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ការកំណត់​ដែល​មាន​ចែង​ក្នុង​សន្ធិសញ្ញា អនុសញ្ញា កិច្ចព្រមព្រៀង និង​បទ​ប្បញ្ញត្តិ​នានា​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ៕

ដំណើរ​ទស្សន​កិច្ច​ថ្នាក់ជាន់ខ្ពស់​ពង្រឹង​ចំណង​សាមគ្គីភាព និង​មិត្តភាព​រវាង​វៀត​ណាម និង​កម្ពុជា ដំណើរ​ទស្សន​កិច្ច​ថ្នាក់ជាន់ខ្ពស់​ពង្រឹង​ចំណង​សាមគ្គីភាព និង​មិត្តភាព​រវាង​វៀត​ណាម និង​កម្ពុជា

យុគសម័យ - វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាងទាំងពីរ ដែលតភ្ជាប់គ្នាដោយទំនាក់ទំនងប្រពៃណីដ៏យូរអង្វែង ដែលត្រូវបានចិញ្ចឹមបីបាច់យ៉ាងខ្ជាប់ខ្ជួនដោយមនុស្សជំនាន់ក្រោយ និងមេដឹកនាំនៃប្រទេសទាំងពីរ។ ដោយផ្អែកលើប្រវត្តិសាស្ត្រនៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ដំណើរទស្សនកិច្ចថ្នាក់ខ្ពស់រវាងមេដឹកនាំនៃប្រទេសទាំងពីរមិនត្រឹមតែធ្វើឱ្យចំណងសាមគ្គីភាពស៊ីជម្រៅប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយក្នុងទំនាក់ទំនងទ្វេភាគីផងដែរ។

លើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពផ្លាស់ប្តូរប្រជាជននៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា តាមរយៈការផ្លាស់ប្តូរកីឡា លើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពផ្លាស់ប្តូរប្រជាជននៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា តាមរយៈការផ្លាស់ប្តូរកីឡា

យុគសម័យ - ការ​ប្រកួត​កីឡា​បាន​បង្កើត​កន្លែង​លេង​កីឡា​ប្រកប​ដោយ​សុខភាព​ល្អ និង​គួរ​ឱ្យ​រំភើប​ចិត្ត​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​បី វៀតណាម-ឡាវ-កម្ពុជា ដើម្បី​ប្រាស្រ័យ​ទាក់ទង​និង​ពង្រឹង​សាមគ្គីភាព។

ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បង្កើនទំហំពាណិជ្ជកម្ម វៀតណាម-កម្ពុជា ដល់ ២០ ពាន់លានដុល្លារ
ថ្នាក់ដឹកនាំនាយទាហានវ័យក្មេងនៃកងទ័ពវៀតណាម និងកម្ពុជា រួមចំណែកពូនជ្រំចំណងមិត្តភាពរវាងប្រទេសទាំងពីរ
អ្នកកាសែតនូវែលសេឡង់ម្នាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមនុស្ស និងទឹកដីវៀតណាម
នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបចៅក្រមតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ
កងទ័ពកម្ពុជាមានកិត្តិយស និងមោទនភាពបានចូលរួមដង្ហែក្បួនព្យុហយាត្រានៅប្រទេសវៀតណាម