Trending now

កម្ពុជាព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងរវាងអាមេរិក និងអ៉ីរ៉ង់ ហើយចង់ឃើញដំណោះស្រាយដោយសន្តិវិធី

07:25 | 09/01/2020 (សរុបដោយវិច្ឆិកា)

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទីស្តីការក្រសួងការបរទេស នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០នេះ លោក កុយ គួង បានអះអាងថា កម្ពុជាព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសភាពការណ៍ដ៏តានតឹង រវាងអ៉ីរ៉ង់-អាមេរិក នៅពេលថ្មីៗនេះ។ លោកបន្តថា ស្ថានភាពប្រទេសអ៉ីរ៉ង់ ក៏ដូចជាទំនាក់ទំនងរវាងអាមេរិក និងអ៉ីរ៉ង់នៅពេលថ្មីៗនេះ គឺប្រទេសកម្ពុជាយើង ក៏ដូចជាប្រទេសដទៃទៀតដែរ បាននិងកំពុងតាមដានដោយយកចិត្តទុកដាក់បំផុត។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ដោយសារខ្លាចសភាពការណ៍រវាងអ៉ីរ៉ង់ និងអាមេរិក កាន់តែតានតឹងឡើងនោះ កម្ពុជាចង់ឃើញភាគីទាំងពីរ ដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទីស្តីការក្រសួងការបរទេស នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០នេះ លោក កុយ គួង បានអះអាងថា កម្ពុជាព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសភាពការណ៍ដ៏តានតឹង រវាងអ៉ីរ៉ង់-អាមេរិក នៅពេលថ្មីៗនេះ។ លោកបន្តថា ស្ថានភាពប្រទេសអ៉ីរ៉ង់ ក៏ដូចជាទំនាក់ទំនងរវាងអាមេរិក និងអ៉ីរ៉ង់នៅពេលថ្មីៗនេះ គឺប្រទេសកម្ពុជាយើង ក៏ដូចជាប្រទេសដទៃទៀតដែរ បាននិងកំពុងតាមដានដោយយកចិត្តទុកដាក់បំផុត។

អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពនោះ ព្រោះសភាពការណ៍យើងបារម្ភខ្លាចក្រែង កាន់តែមានភាពតានតឹងឡើងៗ រហូតឈានដល់ជម្លោះទ្រង់ទ្រាយធំណាមួយ។ កម្ពុជាយើងលើកទឹកចិត្ត ចំពោះភាគីពាក់ព័ន្ធទាំងអស់ ឲ្យមានការអត់ធ្មត់ជាអតិបរិមាបំផុត ដើម្បីចៀសវាងកុំឲ្យស្ថានភាពហ្នឹង កាន់តែមានភាពតានតឹង ឬក៏ទៅរកស្ថានភាពមួយដែលមិនអាចគ្រប់គ្រងបាន ហើយជំរុញឲ្យភាគីពាក់ព័ន្ធធ្វើយ៉ាងណា រកនៅដំណោះស្រាយដោយសន្តិភាព ដោយសន្តិវិធីមួយ តាមរយៈកិច្ចសន្ទនា ឬក៏ពិភាក្សានេះឯង»។

សូមបញ្ជាក់ថា កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០នេះ បានគំរាមធ្ងន់ៗថា ខ្លួននឹងបើកការវាយប្រហារលើទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួច និងទីក្រុង ហាអ៊ីហ្វា (Haifa) របស់ប្រទេសអ៉ីស្រាអែល ហើយអាចនឹងវាយប្រហារទ្រង់ទ្រាយធំ ទៅលើទឹកដីអាមេរិកតែម្ដង បើសិនជាទីក្រុងវ៉ាស៉ីនតោន ហ៊ានចាត់វិធានការសងសឹក ចំពោះការវាយប្រហារដោយគ្រាប់មីស៉ីល២២គ្រាប់ពីសំណាក់យោធាអ៉ីរ៉ង់ លើមូលដ្ឋានទ័ពអាមេរិកចំនួន២កន្លែងនៅក្នុងប្រទេសអ៉ីរ៉ាក់។

ការគំរាមបែបនេះរបស់អ៉ីរ៉ង់ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមូលដ្ឋានទ័ពអាមេរិក អេនអាល់អាស្សាដ (Ain al-Asad) នៅក្នុងខេត្ត អានបា (Anbar) និងមូលដ្ឋានទ័ពមួយទៀតនៅក្នុងទីក្រុង អឺប៊ីល (Erbil) បានរងការវាយប្រហារ ដោយគ្រាប់មីស៉ីលជាង ៣០គ្រាប់ នៅព្រឹកថ្ងៃ០៨ ខែមករានេះ។ យោធាអាមរិកបានអះអាងថា នេះគឺជាស្នាដៃរបស់អ៉ីរ៉ង់ រីឯទីក្រុងតេហេរ៉ង់ក៏បានទទួលស្គាល់ដែរថា ខ្លួនគឺជាអ្នកបាញ់មីស៉ីលស្រោចមូលដ្ឋានទ័ពអាមេរិក ជាមួយការព្រមានវាយប្រហារជាបន្តបន្ទាប់ទៀត បើអាមេរិកហ៊ានសងសឹកលើអ៉ីរ៉ង់វិញ។

លើសពីនេះទៅទៀត បើតាមទូរទស្សន៍រដ្ឋអ៉ីរ៉ង់ ការវាយប្រហាររបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ គ្រាន់តែជាការចាប់ផ្ដើម នៃការអនុវត្តតាមពាក្យសន្យាសងសឹក ឲ្យវិញ្ញាណក្ខន្ធលោកមេទ័ព កាស្សេម សូឡៃមេនី (Qassem Soleimani) ដែលត្រូវបានអាមេរិកសម្លាប់ នៅលើទឹកដីអ៉ីរ៉ាក់កាលពីសប្ដាហ៍មុនតែប៉ុណ្ណោះ។ ក៏ប៉ុន្តែភ្លាមៗ មិនទាន់មានការបញ្ជាក់ណាមួយ អំពីការបាត់បង់ជីវិតនៃយោធាអាមេរិកណាម្នាក់នោះទេ ខណៈលោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងថ្លែងសារមួយចេញពីសេតវិមាន នៅប៉ុន្មានម៉ោងខាងមុខនេះ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ