Trending now

វៀតណាមអំពាវនាវឱ្យបង្កើនភាពជាដៃគូ ដើម្បីជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

18:27 | 11/10/2024 យោងតាមវិទ្យុសំលេងវៀតណាម

សម័យបើកកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គណៈកម្មាធិការទី២) នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ បានបញ្ចប់នាថ្ងៃទី ៩ តុលា បន្ទាប់ពីធ្វើការអស់រយៈពេល ២ ថ្ងៃនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

រីកសាយភាយស្មារតីសាមគ្គីភាពរវាងប្រជាជនវៀតណាម និងកម្ពុជា ខេត្ត Gia Lai ជួបពិភាក្សាការងារជាមួយគណៈកម្មការជំនាញនៃខេត្តភាគឦសានទាំងបីនៃប្រទេសកម្ពុជា
បើកសម័យប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩។
បើកសម័យប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩។

ថ្លែងមតិក្នុងកិច្ចពិភាក្សាទូទៅ ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភថា ប្រហែលជានឹងមានចំនួន ៨០% នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពត្រូវប្រឈមមុខនឹងហានិភ័យដែលមិនអាចសម្រេចបានទាន់ពេលវេលា ដោយសារផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយ វិបត្តិមនុស្សធម៌ បញ្ហាប្រឈមអាកាសធាតុ និងការកើនឡើងវិសមភាព។

លោកឯកអគ្គរដ្ឋទូតបានស្នើឱ្យមានការកែទម្រង់រចនាសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ក្នុងនោះមានស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងធនាគារអភិវឌ្ឍន៍ពហុភាគី ដើម្បីធានាឱ្យមានការចូលរួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងអភិបាលកិច្ចសេដ្ឋកិច្ចសកល។ វៀតណាមស្វាគមន៍ចំពោះការគាំទ្ររបស់អង្គការសហប្រជាជាតិ និងដៃគូអន្តរជាតិក្នុងការអនុវត្តភាពជាដៃគូសម្រាប់ការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌។

យ៉ាងណាមិញ ប្រទេសនានាត្រូវផ្តោតលើការកាត់បន្ថយភាពក្រីក្រ និងធានាសន្តិសុខស្បៀងសម្រាប់មនុស្សគ្រប់គ្នា។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ក៏បានសម្តែងនូវសាមគ្គីភាពជាមួយប្រទេសមានការអភិវឌ្ឍអន់ខ្សោយ ប្រទេសកំពុងអភិវឌ្ឍន៍គ្មានសមុទ្រ និងប្រទេសកោះតូចៗ ហើយបានអំពាវនាវឱ្យបង្កើនការអនុវត្តកម្មវិធីសកម្មភាពសម្រាប់ប្រទេសទាំងនេះផងដែរ៕

ខេត្ត Gia Lai ជួបពិភាក្សាការងារជាមួយគណៈកម្មការជំនាញនៃខេត្តភាគឦសានទាំងបីនៃប្រទេសកម្ពុជា ខេត្ត Gia Lai ជួបពិភាក្សាការងារជាមួយគណៈកម្មការជំនាញនៃខេត្តភាគឦសានទាំងបីនៃប្រទេសកម្ពុជា

កាលពីថ្ងៃទី ៨ និងទី ៩ ខែតុលា គណៈកម្មការជំនាញខេត្ត Gia Lai ប្រទេសវៀតណាម បានជួបពិភាក្សាការងារជាមួយគណៈកម្មការជំនាញនៃខេត្តទាំង ៣ នៃប្រទេសកម្ពុជារួមមាន៖ រតនគិរី ស្ទឹងត្រែង ព្រះវិហារ។

ការទូត​វប្បធម៌៖ ជា​ស្ពាន​ផ្សព្វផ្សាយ​មុខមាត់​ប្រទេស និង​ប្រជាជន​វៀតណាម​ទៅកាន់​ពិភពលោក ការទូត​វប្បធម៌៖ ជា​ស្ពាន​ផ្សព្វផ្សាយ​មុខមាត់​ប្រទេស និង​ប្រជាជន​វៀតណាម​ទៅកាន់​ពិភពលោក

យុគសម័យ - ក្នុងបរិបទបច្ចុប្បន្ននៃសកលភាវូបនីយកម្ម និងសមាហរណកម្មអន្តរជាតិ វៀតណាមបានចាត់ទុកការកសាង និងលើកតម្កើងមុខមាត់របស់ខ្លួនជាយុទ្ធសាស្ត្រថាមពលទន់ដ៏សំខាន់ ដើម្បីលើកកំពស់ជំហររបស់ប្រទេសក្នុងឆាកអន្តរជាតិ។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម
Vinh Hy – Binh Lap៖ ខ្សែផ្លូវទៅដោយចំណាប់អារម្មណ៍
សង្ខេប​ក្បួន​ដង្ហែ​លើក​ទី​២ និង​ការ​ហែ​ក្បួន​នៅ​ទីលាន Ba Dinh