ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានល្ខោននិយាយមួយដែលនៅទីនោះ ពេលមានរឿងសម្តែងថ្មីម្តងៗ អ្នកទស្សនាតែងអញ្ជើញមកទស្សនាណែនណាន់តានតាប់ សំបុត្រក៏លក់ដាច់ដែរ។ នោះគឺជា “បាតុភូត”កម្រមានចំពោះស្នាដៃវប្បធម៌ប្រពៃណីមួយ ដែលធ្លាប់មានទីជំហរត្រូវធ្លាក់ចុះ នៅក្នុងដួងចិត្តអ្នកទស្សនា។ ក្រុមល្ខោន លេង៉ុក (Le Ngoc)(សិល្បករប្រជាជន លេង៉ុក - Le Ngoc ជាស្ថាបនិក) ល្ខោនសង្គមូបនីយកម្មដំបូងបង្អស់ នៃភូមិភាគខាងជើងវៀតណាម បានក្លាយជាចំណុចភ្លឺនៃក្តីសង្ឃឹមស្តារឡើងវិញ នូវស្នាដៃវប្បធម៌ប្រពៃណី ដែលពោរពេញទៅដោយអត្តសញ្ញាណវៀតណាម។
វៀតណាម៖ទិវាបុណ្យវប្បធម៌ដើម្បីសន្តិភាព-ការបង្កើតឡើងវិញនូវអនុស្សាវរីយ៍វីរភាពនៃរាជធានី ភ្ជាប់យ៉ាងជិតស្និទ្ធការងារសិទ្ធិមនុស្សពីថ្នាក់កណ្តាលទៅមូលដ្ឋាន |
![]() |
សិល្បករប្រជាជន លេង៉ុក (Le Ngoc) ក្នុងល្ខោនរឿងបញ្ចូលអារក្ស។ រូបថត៖ ឯកសារតួអង្គផ្តល់ជូន |
“បាតុភូត”ក្រុមល្ខោន លេង៉ុក (Le Ngoc)
ឆ្នាំ២០១៩ ក្រុមល្ខោនលេង៉ុក (Le Ngoc) បើកសម្តែងបង្ហាញរឿង “ជីភែវ (Chi Pheo) និង ធីនើ (Thi No)” ល្ខោនទទួលបានភាពកក់ក្តៅពីសំណាក់ទស្សនិកជន សម្តែង១០០រាត្រី សំបុត្រលក់ដាច់ទាំង១០០រាត្រី។ ជាពិសេស នៅក្នុងឆ្នាំនេះដែរ រឿងល្ខោនបានសម្តែងនៅអគារ Ghione របស់ប្រទេសអ៊ីតាលី ជាស្នាមគំនូស គូសបញ្ជាក់ការនាំយកសិល្បៈល្ខោននិយាយវៀតណាម ទៅកាន់ទ្វីបអ៊ឺរ៉ុប។
ល្ខោនរឿង “សំបុត្រទី៧២” ជាស្នាដៃឆ្នើមមួយ នៃក្រុមល្ខោនលេង៉ុក (Le Ngoc) ដែលធ្លាប់ទទួលបានពានរង្វាន់ជាច្រើន នៅក្នុងមហោស្រព បុណ្យទានក្នុងស្រុក និង បរទេស - ទើបសម្តែងរួចរាល់នៅរាត្រីទី១៤០។ នេះជាតួលេខបំបែកឯតទគ្គកម្ម ក្នុងបរិបទលំបាករួម នៃក្រុមល្ខោននាបច្ចុប្បន្ន។
នាខែមេសា ឆ្នាំ២០២៤ ល្ខោននិយាយនេះបានសម្តែងនៅប្រទេសឡាវ។ នៅកំឡុងរយៈពេលសម្តែងពីរថ្ងៃ ក្នុងរដ្ឋធានីវៀនចន្ទ ល្ខោននិយាយទាក់ទាញអ្នកទស្សនារាប់ពាន់នាក់ បើកត្រដាងក្តីសង្ឃឹមមួយ អំពីការសម្តែងសិល្បៈល្ខោនវៀតណាម សម្រាប់ទស្សនិកជនអាស៊ីអាគ្នេយ៍។
![]() |
សិល្បករប្រជាជន លេង៉ុក (Le Ngoc) ក្នុងតួសម្តែងធីនើ (Thi No) នៃល្ខោននិយាយ “ជីភាវ (Chi Pheo) - ធីនើ (Thi No)”។ រូបថត៖ ឯកសារតួអង្គផ្តល់ជូន |
បកស្រាយបាតុភូត
ក្រុមល្ខោន លេង៉ុក (Le Ngoc) ជាទម្រង់ល្ខោនសង្គមូបនីយកម្មដំបូងបង្អស់ នៅទីក្រុងហាណូយ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ពេលរោងល្ខោនរដ្ឋជួបលំបាក ក្រុមល្ខោនលេង៉ុក (Le Ngoc) នៅតែលក់ដាច់សំបុត្រ កាលបរិច្ឆេទសម្តែងក៏មមាញឹក។
ក្រុមល្ខោន លេង៉ុក (Le Ngoc) បានបង្កើតចាប់តាំងពីឆ្នាំ២០១៣ ដោយមានឈ្មោះហៅដំបូងថា ក្លឹបល្ខោនលេង៉ុក (Le Ngoc) ចំណុះរោងល្ខោននិយាយវៀតណាម។ ដល់ឆ្នាំ២០១៦ សិល្បករប្រជាជន លេង៉ុក (Le Ngoc) ចូលនិវត្តន៍ ក្លឹបល្ខោនលេង៉ុក (Le Ngoc) បានបំបែកចេញទៅជាក្រុមល្ខោនមួយដោយឡែក ក្លាយជាក្រុមល្ខោននិយាយសង្គមូបនីយកម្មដំបូងបង្អស់ នៅភូមិភាគខាងជើងវៀតណាម ក្រោមការឧបត្ថម្ភគាំទ្រនៃសមាគមសិល្បករល្ខោនវៀតណាម និង សម្ពន្ធសមាគមវប្បធម៌សហគ្រាសវៀតណាម។
ជាអ្នកឈានមុខផ្នែកសង្គមូបនីយកម្មល្ខោននិយាយ នៅដែនដីដែលទស្សនិកជនមិនទាន់មានទម្លាប់ចំណាយប្រាក់ដើម្បីទិញសំបុត្រ ជាពិសេសគឺជាទម្រង់រូបភាពស្នាដៃវប្បធម៌ ដែលដើមឡើយត្រូវអ្នកទស្សនាបែរខ្នង សិល្បករប្រជាជន លេង៉ុក (Le Ngoc) ជួបទុក្ខលំបាកជាច្រើនក្នុងដំណាក់កាលដំបូងនេះ។
បញ្ហាដំបូងពីរ ដែលសិល្បករប្រជាជន លេង៉ុក (Le Ngoc) ត្រូវផ្លាស់ប្តូរដើម្បីលក់សំបុត្របាន សម្រាប់ស្នាដៃល្ខោននិយាយ នោះគឺ ស្រាវជ្រាវចំណូលទស្សនារបស់ទស្សនិកជនបច្ចុប្បន្នឡើងវិញ ផ្តើមពីនោះស្វែងរកវិធី “ធ្វើថ្មីលើស្នាដៃចាស់” ធ្វើដូចម្តេចដើម្បីសមស្របនឹងតម្រូវការទស្សនា។ និយាយតាមភាសាអាជីវកម្ម សិល្បករប្រជាជន លេង៉ុក (Le Ngoc) គឺស្វែងរកតម្រូវការ ដើម្បីបង្កើតការផ្គត់ផ្គង់សមស្របជាមួយនឹងទិសស្លោក “តែងច្បាមជាប់ទស្សនិកជនជានិច្ច”។
“យើងខ្ញុំមិនឈររង់ចាំអ្នកទស្សនា។ អ្នកទស្សនាឥឡូវ បំផុតគឺចំពោះយុវជនមានរបស់ទាក់ទាញអារម្មណ៍ច្រើនអនេក ដូចនេះ ដើម្បីឱ្យពួកគាត់ងាកចិត្តមកទុកដាក់ដល់តម្លៃ ដែលឃ្លាតឆ្ងាយពីពួកគាត់មួយសតវត្សរ៍ ជាប្រការមួយមិនងាយស្រួលឡើយ” សិល្បករប្រជាជន លេង៉ុក (Le Ngoc) រៀបរាប់។
ឧទាហរណ៍ដូចជារឿង “ធ្វើស្តេច” ឬ “រឿងព្រេងវត្តសសរមួយ” នៅតែបរិយាយអំពីតួអង្គប្រវត្តិដូចជា យឿង វឹនង៉ា (Duong Van Nga) ឌិញបូលិញ (Dinh Bo Linh)។ល។ ក៏ប៉ុន្តែក្រុមល្ខោន លេង៉ុក (Le Ngoc) បានបញ្ចូលក្នុងទីនេះ នូវសារព័ត៌មាន ទ្រឹស្តីស៊ីជម្រៅ “យកអតីតកាលបរិយាយបច្ចុប្បន្ន” ដើម្បីធ្វើឱ្យអ្នកទស្សនាគ្មានអារម្មណ៍ “ល្ខោននិយាយ”។
ទន្ទឹមនឹងល្ខោនរឿង បម្រើទស្សនិកជនវ័យចំណាស់ លក្ខណៈអប់រំជាប្រការដែលល្ខោនឯកជននេះតែងទុកជាចម្បង។ គួបផ្សំនឹងគំនិតផ្លាស់ប្តូរថ្មី ជាមួយនឹងកក្តាអប់រំ ផ្សព្វផ្សាយសារដំណឹង តាមរយៈល្ខោនរឿងនីមួយៗមកលើកុមារ បានជាមានភាពងាយស្រួលជាង។ បម្រើកុមារដើម្បីចិញ្ចឹមស្រទាប់ទស្សនិកជន សម្រាប់ល្ខោននិយាយទៅអនាគត គឺជាបេសកកម្មដែលសិល្បករប្រជាជន លេង៉ុក (Le Ngoc) រួមនឹងក្រុមល្ខោន ដែលមានឈ្មោះថាលោកស្រី តែងឆ្ពោះទៅក្នុងដំណើរស្វែងរកទស្សនិកជនឡើងវិញ សម្រាប់ល្ខោននិយាយវៀតណាម។
មាគ៌ាឈានមុខ ទោះបីលំបាកធ្វើដំណើរ ក៏ប៉ុន្តែជាមួយនឹងចក្ខុវិស័យ និង យុទ្ធសាស្រ្តសមស្រប បច្ចុប្បន្នក្រុមល្ខោនលេង៉ុក (Le Ngoc) បានក្លាយជាពាណិជ្ជសញ្ញាល្ខោនមួយ តែងមានពន្លឺជានិច្ច និង លក់ដាច់សំបុត្រ នៅពេលមានកាលបរិច្ឆេទសម្តែងរឿងម្តងៗ៕
![]() យុគសម័យ - នាថ្ងៃទី ១ ខែតុលា សារមន្ទីរទីក្រុង Can Tho បានប្រារព្ធពិធីបើកថ្នាក់ “ស្តារឡើងវិញ និងមរតកបង្រៀនភ្លេងប្រពៃណីវៀតណាមនៅទីក្រុង Can Tho ឆ្នាំ ២០២៤”។ |
![]() យុគសម័យ - ទិវាវប្បធម៌វៀតណាមត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅប្រទេសម៉ុងហ្គោលី ដោយបានរួមចំណែកយ៉ាងសំខាន់, បង្កើនការយល់ដឹង មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជននៃប្រទេសទាំងពីរ រួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម - ម៉ុងហ្គោលី ដែលភាគីទាំងពីរបានបង្កើតឡើងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សនៅម៉ុងហ្គោលី។ |
មតិពីមិត្តអ្នកអាន