អបអរសាទរខួបលើកទី ៧០ នៃទិវារំដោះរដ្ឋធានី (១០ តុលា ១៩៥៤-១០ តុលា ២០២៤) នាយប់ថ្ងៃទី៤ ខែតុលា មន្ទីរទេសចរណ៍ហាណូយបានប្រារព្ធពិធីបើក មហោស្រពអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២៤ នៅមជ្ឈមណ្ឌល បរមរាជវាំងថាំងឡុងនៃទីក្រុងហាណូយ។
វៀតណាម៖ទិវាបុណ្យវប្បធម៌ដើម្បីសន្តិភាព-ការបង្កើតឡើងវិញនូវអនុស្សាវរីយ៍វីរភាពនៃរាជធានី ភ្ជាប់យ៉ាងជិតស្និទ្ធការងារសិទ្ធិមនុស្សពីថ្នាក់កណ្តាលទៅមូលដ្ឋាន |
![]() |
មហោស្រពអាវផាយ ទេសចរណ៍ហាណូយឆ្នាំ ២០២៤៖ លើកតម្កើងគុណតម្លៃនៃអាវផាយប្រពៃណីវៀតណាម |
ដោយប្រធានបទ "ហាណូយ - ភាពប្រណិតផូរផង់នៃអាវផាយ" កម្មវិធីសិល្បៈ "មហោស្រពអាវផាយទេសចរណ៍ហាណូយ" បានសម្តែងឡើង តាមរយៈឈុតឆាក និងក្បាច់រាំយ៉ាងល្អិតល្អន់ ទស្សនិកជនហាក់អាចរំឮកដល់វីរភាពនៃឆ្នាំប្រវត្តិសាស្ត្រកាលពីជាង ៧០ ឆ្នាំមុន។ ចូលរួមមហោស្រព អ្នករចនាម៉ូដ Duc Hung បានចែករំលែកថា៖ “សម្រាប់ខ្ញុំ ហាណូយមានរដូវរងាដ៏មានតម្លៃបំផុត។ កាលពីអតីតកាល ដូនតា ជីដូនជីតា និងម្តាយរបស់យើង តែងតែចងក្រណាត់កប្បាស ដើម្បីឲ្យកូនៗចៅៗយកទៅសមរភូមិការពាររដ្ឋធានី និងប្រទេសជាតិ។ រូបភាពនិងវប្បធម៌នោះស្ថិតជានិច្ចក្នុងដួងចិត្តរបស់ខ្ញុំ។ ហើយថ្ងៃនេះ អាវកប្បាសនោះ រួមផ្សំជាមួយអាវរដូវរងារបស់ទីក្រុងហាណូយ បង្កើតបាននូវភាពកក់ក្តៅ រួមទាំងសេចក្តីស្រឡាញ់ចំពោះប្រទេសជាតិ សេចក្តីស្រឡាញ់ចំពោះទីក្រុងហាណូយគឺស្ថិតក្នុងអាវទាំងនោះ”។
មហោស្រពទេសចរណ៍ហាណូយឆ្នាំនេះទាក់ទាញចំណាប់អារម្មណ៍ដោយមានការចូលរួមពីសិប្បករចំនួន ០៦ នាក់ អ្នករចនាម៉ូដចំនួន ៨៥ នាក់មកពីតំបន់ទាំងបីគឺ៖ ភាគខាងជើង ភាគកណ្តាល និងភាគខាងត្បូង រួមជាមួយនឹងស្តង់ជិត ១០០ បង្ហាញផលិតផលរបស់អ្នករចនា ម៉ាកអាវផាយ និងអាជីវកម្មទេសចរណ៍។ បន្ទាប់ពីបានរៀបចំដោយជោគជ័យចំនួន ៣ លើក មកទល់នឹងពេលនេះ មហោស្រពអាវផាយទេសចរណ៍ហាណូយ គ្រោងនឹងក្លាយទៅជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលបានប្រារព្ធឡើងក្នុងខែតុលា ដោយមានទិសដៅកសាងផលិតផលវប្បធម៌ និងទេសចរណ៍ ដែលរួមចំណែកលើកកម្ពស់មុខមាត់រដ្ឋធានីហាណូយ។ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោកស្រី Vu Thu Ha បានឲ្យដឹងថា៖ “សកម្មភាពនៃមហោស្រពអាវផាយទេសចរណ៍ ឆ្នាំ ២០២៤ នឹងនាំមកជូនមិត្តភ័ក្តិ ភ្ញៀវទេសចរអន្តរជាតិ និងប្រជាជននូវបទពិសោធន៍ដ៏គួរអោយចាប់អារម្មណ៍ និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅអំពីភាពស្រស់ស្អាតនៃវប្បធម៌ជាតិ និងដំណើរប្រវត្តិសាស្ត្រនៃទីក្រុងហាណូយរយៈពេល ៧០ ឆ្នាំក្នុងលំហូរនៃបេតិកភណ្ឌនិងការអភិវឌ្ឍ”។ មហោស្រពនេះប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ៦ ខែតុលា៕
![]() យុគសម័យ - នាថ្ងៃទី ៣ ខែតុលា គណៈកម្មាធិការដឹកនាំសិទ្ធិមនុស្សរបស់រដ្ឋាភិបាលបានសម្របសម្រួលជាមួយគណៈកម្មាធិការដឹកនាំសិទ្ធិមនុស្សខេត្ត Binh Dinh រៀបចំសន្និសីទបណ្តុះបណ្តាលសិទ្ធិមនុស្សថ្នាក់ជាតិលើកទី ២ ឆ្នាំ ២០២៤ នៅទីក្រុង Quy Nhon ខេត្ត Binh Dinh។ |
![]() យុគសម័យ - នាព្រឹកថ្ងៃទី ៤ តុលា នៅទីក្រុងហាណូយ ពិធីបើកសន្និសីទអ្នកវិទ្យាសាស្ត្រ និងវិស្វករស្ត្រីអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ អ្នកវិទ្យាសាស្ត្រ និងវិស្វករស្ត្រីចំនួន ៦០ នាក់មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក និងបញ្ញវន្ត និងអ្នកវិទ្យាសាស្ត្រស្ត្រីវៀតណាមជាង ៣០០ នាក់បានចូលរួមសន្និសីទនេះ។ |
មតិពីមិត្តអ្នកអាន