Trending now

ទីក្រុង Can Tho បើកកម្មវិធី «យុទ្ធជនបៃតង បច្ចេកវិទ្យាស្អាត»

15:21 | 19/09/2024 ហេង វុធ្ធី

នាព្រឹកថ្ងៃទី១៨ ខែកញ្ញា នៅទីក្រុង Can Tho មន្ទីរធនធាននិងបរិស្ថាននៃទីក្រុងបានសម្របសម្រួលជាមួយកម្មវិធីអភិវឌ្ឍ ន៍អង្គការសហប្រជាជាតិ ប្រចាំនៅវៀតណាម រៀបចំពិធីសម្ពោធកម្មវិធី “យុទ្ធជនបៃតង បច្ចេកវិទ្យាស្អាត” ក្នុងឱកាសនៃទិវាធ្វើឲ្យពិភព លោកកាន់តែស្អាតស្អំជាង ឆ្នាំ ២០២៤។

បើកការតាំងពិព័រណ៍រូបថត "ទីក្រុង Can Tho - ២០ ឆ្នាំនៃការស្ថាប់នា និងអភិវឌ្ឍន៍" ទីក្រុង Can Tho អនុម័តគម្រោងជួយឧបត្ថម្ភកុមារជួបការលំបាកដោយ Grandis et Deviens
ទីក្រុង Can Tho បើកកម្មវិធី «យុទ្ធជនបៃតង បច្ចេកវិទ្យាស្អាត»
ប្រតិភូចូលរួមប្រមូលសំរាមពីទន្លេនៅតំបន់ជុំវិញផ្សារបណ្តែត Cai Rang

អញ្ជើញថ្លែងមតិក្នុងពិធីសម្ពោធ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិ ការប្រជាជនទីក្រុង Can Tho លោក Duong Tan Hien បានសង្កត់ធ្ងន់ថា ទីក្រុង Can Tho ផ្តោតសំខាន់លើការបើកដំណើរការចលនា សហគមន៍ សម្អាតបរិស្ថាន និងដាំដើមឈើ ស្តារបរិស្ថានក្នុងតំបន់ទីក្រុង និងតំបន់លំនៅដ្ឋាន ជាពិសេសលើបឹង ទន្លេ ប្រឡាយ។ល។

ទីក្រុង Can Tho បើកកម្មវិធី «យុទ្ធជនបៃតង បច្ចេកវិទ្យាស្អាត»
ទីក្រុង Can Tho នឹងរៀបចំសកម្មភាពជាច្រើនដើម្បីឆ្លើយតបទៅនឹងយុទ្ធនាការធ្វើឱ្យពិភពលោកស្អាត

ក្នុងយុទ្ធនាការឆ្នាំនេះ ទីក្រុង Can Tho ផ្សព្វផ្សាយសកម្មភាពសម្អាត និងជួសជុលទេសភាពបរិស្ថាន ដោយហេតុនេះការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីកិច្ចការពារធនធាន ការកសាង របៀបរស់នៅប្រកបដោយនិរន្តរភាព ស្និទ្ធស្នាលសុខដុមរមនា្យ ស្របតាមធម្មជាតិ រក្សាជីវចម្រុះ និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ទីក្រុងក៏កំណត់គោលដៅនៃការគ្រប់គ្រងយ៉ាងតឹងរ៉ឹងប្រភពកាកសំណល់ ដោយធានាថា កាកសំណល់ដែលបានកើតឡើង ត្រូវបានសម្អាតតាមច្បាប់ការពារបរិស្ថាន។ លើកកំពស់គំរូសេដ្ឋកិច្ចវិលជុំ ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។

ចំណែកខ្លួនវិញ លោកស្រី Dzeneta Mulabegovic ក្រុមប្រឹក្សាអចិន្ត្រៃយ៍នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម បានបញ្ជាក់យ៉ាងច្បាស់ថា កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម អំពាវនាវឱ្យមានការចូលរួមពីគ្រប់សហគមន៍ បុគ្គល រៀបចំនិងចូលរួមជាមួយ “យុទ្ធជនបៃតង បច្ចេកវិទ្យាស្អាត” ដោយហេតុនេះរួមចំណែកក្នុងការទប់ស្កាត់ការបំពុលប្លាស្ទិកនៅប្រភពដើម និង “បង្កើតលំហរសម្រាប់ជីវិត”៕

បើកការតាំងពិព័រណ៍រូបថត បើកការតាំងពិព័រណ៍រូបថត "ទីក្រុង Can Tho - ២០ ឆ្នាំនៃការស្ថាប់នា និងអភិវឌ្ឍន៍"

យុគសម័យ - នាថ្ងៃទី ១៩ ខែធ្នូ សារមន្ទីរទីក្រុង Can Tho បានប្រារព្ធពិធីបើកការតាំងពិព័រណ៌រូបថត “ទីក្រុង Can Tho - ២០ ឆ្នាំនៃការស្ថាបនា និងអភិវឌ្ឍន៍” "ទំនៀមទម្លាប់ឆ្នាំថ្មីរបស់ជនជាតិនៅតំបន់ដីសណ្ដទន្លេមេគង្គ"។

ទីក្រុង Can Tho អនុម័តគម្រោងជួយឧបត្ថម្ភកុមារជួបការលំបាកដោយ Grandis et Deviens ទីក្រុង Can Tho អនុម័តគម្រោងជួយឧបត្ថម្ភកុមារជួបការលំបាកដោយ Grandis et Deviens

យុគសម័យ - គណៈកម្មាធិការប្រជាជននៃទីក្រុង Can Tho ទើបតែបានអនុម័តគម្រោង "ជួយឧបត្ថម្ភគាំទ្រកុមារជួបការលំបាកនៅទីក្រុង Can Tho" ដោយ Grandis et Deviens (G&D)។

ហេង វុធ្ធី

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី