Trending now

មតិសាធារណៈបារាំងគាំទ្រលោកស្រី Tran To Nga ក្នុងដំណើរស្វែងរកយុត្តិធម៌ជូនជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន

11:06 | 24/08/2024

លោកមេធាវី William Bourdon បានសង្កត់ធ្ងន់ថា ការ ដែលសាលាឧទ្ធរណ៍ទីក្រុងប៉ារីសបានទទួលយក "អភ័យឯកសិទ្ធិតាមយុត្តាធិការ" របស់ក្រុមហ៊ុនជាតិគីមីអាមេរិក គឺផ្ទុយទៅនឹងភាពទំនើបនៃច្បាប់ និងផ្ទុយទៅនឹង ច្បាប់អន្តរជាតិ ក៏ដូចជាច្បាប់អឺរ៉ុបផងដែរ។

វៀតណាម៖ សកម្មភាពថែទាំនិងជួយឧបត្ថម្ភក្នុងទិវាជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន ក្រសួងនគរបាលមានកិត្តិយលការរួមវិភាគរបស់ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ក្នុងបុព្វហេតុការពារសន្តិសុខជាតិមាតុភូមិ
មតិសាធារណៈបារាំងគាំទ្រលោកស្រី Tran To Nga ក្នុងដំណើរស្វែងរកយុត្តិធម៌ជូនជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន
មតិសាធារណៈបារាំងគាំទ្រលោកស្រី Tran To Nga ក្នុងដំណើរស្វែងរកយុត្តិធម៌ជូនជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន

បន្ទាប់ពីសាលាឧទ្ធរណ៍ទីក្រុងប៉ារីសកាលពីថ្ងៃទី ២២ ខែសីហា បានចេញសាលក្រមច្រានចោលពាក្យបណ្តឹងរដ្ឋប្បវេណីរបស់លោកស្រី Tran To Nga ជនជាតិ បារាំងដើមកំណើតវៀតណាម ដែលប្តឹងសាជីវកម្មគីមីអាមេរិកចំនួន ១៤ ពីបទផ្គត់ផ្គង់ ដល់កងទ័ពប្រទេសនេះនូវជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន ដើម្បីប្រើប្រាស់ ក្នុងសង្គ្រាមវៀតណាម ទីភ្នាក់ងារសារព័ទ៌មាន វិទ្យុ និងទូរទស្សន៍ជាច្រើននៅបារាំង ដូចជា៖ AFP, RFI, TV5Monde, France 24, Le Monde… បានចុះផ្សាយព័ត៌មាន ជាបន្តបន្ទាប់ ហើយបញ្ជាក់សារជាថ្មីនូវការតស៊ូដើម្បីយុត្តិធម៌របស់លោកស្រី Tran To Nga។

រួមជាមួយសារព័ត៌មានបារាំង កាលពីថ្ងៃទី ២៣ សីហា គណៈកម្មការគាំទ្រ បណ្តឹងរបស់លោកស្រី Tran To Nga បានរៀបចំសន្និសីទសារព័ត៌មានតាមប្រព័ន្ធ អ៊ីនធឺណែត ដោយមានការចូលរួមរបស់លោកស្រី Tran To Nga (បច្ចុប្បន្ននៅប្រទេស វៀតណាម)។ តំណាងជាច្រើនបានសម្តែងការសោកស្តាយចំពោះសាលក្រមរបស់ តុលាការ; ព្រមទាំងបានបង្ហាញពីការប្តេជ្ញាចិត្តបន្តរួមជាមួយលោកស្រី Tran To Nga ដល់ទីបញ្ចប់ក្នុងការតស៊ូនេះ។ លោកមេធាវី William Bourdon បានសង្កត់ធ្ងន់ថា ការ ដែលសាលាឧទ្ធរណ៍ទីក្រុងប៉ារីសបានទទួលយក "អភ័យឯកសិទ្ធិតាមយុត្តាធិការ" របស់ក្រុមហ៊ុនជាតិគីមីអាមេរិក គឺផ្ទុយទៅនឹងភាពទំនើបនៃច្បាប់ និងផ្ទុយទៅនឹង ច្បាប់អន្តរជាតិ ក៏ដូចជាច្បាប់អឺរ៉ុបផងដែរ។ លោកមេធាវី William Bourdon បាន និយាយថា លោកបានរួមដំណើរជាមួយកូនក្តី Tran To Nga ដើម្បីដាក់ពាក្យទៅ តុលាការកំពូលនៅប្រទេសបារាំង។

ក្នុងពេលជាមួយគ្នានោះ សមាជិកព្រឹទ្ធសភាកិត្តិយស Hélène Luc ប្រធានកិត្តិ យសនៃសមាគមមិត្តភាពបារាំង-វៀតណាម បានសង្កត់ធ្ងន់ថា ការតស៊ូដើម្បីយុត្តិធម៌ របស់លោកស្រី Tran To Nga គឺមានសារៈសំខាន់ណាស់ ពីព្រោះ "វាចាំបាច់សម្រាប់ អ្នកទាំងអស់ដែលបានស្លាប់ អ្នកដែកកំពុងស៊ូទ្រាំនឹងពិការភាព ដែលរារាំងពួកគេមិន ឱ្យរីករាយនឹងជីវិត សម្រាប់កុមារដែលបានកើតមកដោយពិការភាព ហើយជាទីបំផុត គឺដើម្បីការពារកុំឱ្យរឿងនេះកើតឡើងកាន់តែច្រើនចំពោះមនុស្សជាតិ”៕

វៀតណាម៖ សកម្មភាពថែទាំនិងជួយឧបត្ថម្ភក្នុងទិវាជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន វៀតណាម៖ សកម្មភាពថែទាំនិងជួយឧបត្ថម្ភក្នុងទិវាជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន

អញ្ជើញថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានសង្កត់ធ្ងន់ថា ជំនះពុះពារផលវិបាកនៃសារធាតុពុល/ឌីអុកស៊ីតក្រោយសង្គ្រាមនៅវៀតណាម គឺជាកិច្ចការបន្ទាន់មួយដែលមានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅ។

ក្រសួងនគរបាលមានកិត្តិយលការរួមវិភាគរបស់ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ក្នុងបុព្វហេតុការពារសន្តិសុខជាតិមាតុភូមិ ក្រសួងនគរបាលមានកិត្តិយលការរួមវិភាគរបស់ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ក្នុងបុព្វហេតុការពារសន្តិសុខជាតិមាតុភូមិ

យុគសម័យ - នាព្រឹកថ្ងៃទី២៨ ខែសីហា នៅទីក្រុងហាណូយ ក្រសួងនគរបាលវៀតណាមបានរៀបចំពិធីប្រគល់មេដាយ “ការពារសន្តិសុខជាតិ” ដែលគឺជាពានរង្វាន់ខ្ពង់ខ្ពស់បំផុតរបស់ក្រសួងនគរបាលសម្រាប់ឯកអគ្គរដ្ឋទូត Nguyen Phuong Nga - ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម ដើម្បីបានទទួលស្គាល់ការរួមវិភាគទានរបស់លោកស្រីក្នុងបុព្វហេតុការពារសន្តិសុខជាតិ។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស