Trending now

វៀតណាម៖ «ខ្សែស្របទី ១៧ - សេចក្ដីប្រាថ្នាអំពីសន្តិភាព» តភ្ជាប់អតីតកាល - បច្ចុប្បន្នកាលនិង ឆ្ពោះទៅអនាគត

09:19 | 17/08/2024 យោងតាមវិទ្យុសំលេងវៀតណាម

នាយប់ថ្ងៃទី ១៦ សីហា នៅឯតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេសមាត់ ទន្លេ Hien Luong - Ben Hai ខេត្ត Quang Tri កាសែត ប្រជាជន បានសម្របសម្រួល ជាមួយខេត្ត Quang Tri រៀបចំកម្មវិធីសិល្បៈ ក្រោមប្រធានបទ “ខ្សែស្របទី ១៧ - សេចក្ដីប្រាថ្នាអំពី សន្តិភាព”។

ដំណើរកម្សាន្តរយៈពេល ១៧ ឆ្នាំនាំមកនូវភាពសប្បាយរីករាយដល់កុមារជួបការលំបាកនៃ Stand Tall Vietnam Milk Fund សាលាវៀតណាមចំនួន ១៧ ស្ថិតក្នុងចំណោមសាកលវិទ្យាល័យកំពូលៗដែលមានសមិទ្ធិផលសិក្សាល្អបំផុតក្នុងពិភពលោក
វៀតណាម៖ «ខ្សែស្របទី ១៧ - សេចក្ដីប្រាថ្នាអំពីសន្តិភាព» តភ្ជាប់អតីតកាល - បច្ចុប្បន្នកាលនិង ឆ្ពោះទៅអនាគត
វៀតណាម៖ «ខ្សែស្របទី ១៧ - សេចក្ដីប្រាថ្នាអំពីសន្តិភាព» តភ្ជាប់អតីតកាល - បច្ចុប្បន្នកាលនិង ឆ្ពោះទៅអនាគត

កម្មវិធីនេះស្ថិតក្នុងក្របខ័ណ្ឌនៃពិធីបុណ្យដើម្បីសន្តិភាពឆ្នាំ ២០២៤ ដែលប្រារព្ធឡើងក្នុងឱកាសរំលឹកខួបលើកទី ៧០ ទិវាប្រពៃណី នៃតំបន់ Vinh Linh (២៥ សីហា ១៩៥៤ - ២៥ សីហា ឆ្នាំ ២០២៤); ខួបលើកទី ៧០ ទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ (១៩៥៤-២០២៤) ស្តីពីការបញ្ចប់ សង្រ្គាម និងការបង្កើតសន្តិភាពឡើងវិញនៅឥណ្ឌូចិន; ខួបលើកទី ៧៧ ទិវាយុទ្ធជន ពិការ និងយុទ្ធជនពលី (ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៤) ឆ្ពោះទៅខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូងទាំងស្រុង និងឯកភាព ប្រទេសជាតិ (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥)។

ថ្លែងមតិក្នុងពិធីបើកកម្មវិធី លោក Le Quoc Minh អគ្គនិពន្ធនាយកកាសែត ប្រជាជន អនុប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈិម ប្រធានសមាគមអ្នកកាសែត វៀតណាមបានមានប្រសាសន៍ថា៖ “យើងខ្ញុំសង្ឃឹមថាកម្មវិធី "ខ្សែស្របទី ១៧ - សេចក្ដីប្រាថ្នាអំពីសន្តិភាព" ដោយការលើកតម្កើងតម្លៃជាអមតៈនឹងនាំមកជូនយើងទាំងអស់ក្នា នូវអារម្មណ៍មោទនៈ ជំនឿជាក់និងសេចក្តីស្រឡាញ់ចំពោះអតីតកាល តាមនោះ បន្តបញ្ជូនថាមពលពីអតីត កាលទៅបច្ចុប្បន្នកាលនិងអនាគត; ស្រុះចិត្តគំនិតគ្នាខិតខំប្រឹងប្រែងប្រែក្ដីសុបិនដ៏ខ្ពង់ខ្ពស់បំផុត ឱ្យឆាប់ក្លាយជាការពិតនៅហ្នឹងស្រុកកំណើតនិងមាតុប្រទេសជាទីស្រឡាញ់របស់យើង”។

កម្មវិធីសិល្បៈ "ខ្សែស្របទី ១៧ - សេចក្ដីប្រាថ្នាអំពីសន្តិភាព" បានឧទ្ទេសនាមអំពីខ្សែស្របទី ១៧ និងខេត្ត Quang Tri ដែលជាគោលដៅទេស ចរណ៍ប្រវត្តិសាស្ត្រគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរ; តភ្ជាប់ប្រជាជននៅក្នុងនិង ក្រៅប្រទេស តភ្ជាប់អតីតកាល-បច្ចុប្បន្នកាល និងឆ្ពោះទៅអនាគតប្រកបដោយសន្តិ ភាព និងស្រស់ស្អាតជានិច្ច។ ថ្លែងមតិក្នុងកម្មវិធីនេះ អនុប្រធានរដ្ឋសភា លោក Tran Quang Phuong បានអះអាងថា៖

“ចាប់ពីខ្សែស្របទី ១៧ ថ្ងៃនេះ យើងបង្ហាញជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តដ៏ មុតមាំរបស់បក្ស ប្រជាជនទាំងមូល និងកងទ័ពទាំងមូលក្នុងបុព្វហេតុតស៊ូ ការពារ មាតុភូមិវៀតណាមសង្គមនិយម។ ប្រវត្តិសាស្ត្រវីរភាពនឹងបង្កើតប្រភពកម្លាំងគ្មាន ទីបញ្ចប់សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគតដើម្បីបោះជំហានយ៉ាងខ្ជាប់ខ្ជួនលើ មាគ៌ាបដិវត្តន៍ អនុវត្តន៍មរតកសាសន៍ដ៏ពិសិដ្ឋរបស់លោកប្រធានហូជីមិញ កសាង ប្រទេសវៀត ណាមប្រកបដោយវិបុលភាពនិងសុភមង្គល”៕

សប្តាហ៍វប្បធម៌ទេសចរណ៍ Viet Bac ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមេសា នៅទីក្រុងហាណូយ សប្តាហ៍វប្បធម៌ទេសចរណ៍ Viet Bac ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមេសា នៅទីក្រុងហាណូយ

យុគសម័យ - សប្តាហ៍វប្បធម៌ និងទេសចរណ៍នៅខេត្តចំនួន៦ វៀតបាក់ និងហាណូយឆ្នាំ២០២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ ខែមេសា នៅសួនផ្កា Ly Thai To ទីក្រុងហាណូយ។ នេះជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ក្នុងកម្មវិធី “ឆ្លងកាត់តំបន់បេតិកភណ្ឌវៀតបាក់” ដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំដោយមានការចូលរួមពីខេត្ត៖ Ha Giang, Tuyen Quang, Thai Nguyen, Bac Kan, Cao ...

ស្វែងរក​និង​ប្រមូល​អដ្ឋិធាតុយុទ្ធជន​ស្ម័គ្រចិត្ត​វៀតណាម​ចំនួន ១៧ នាក់​នៅ​ឡាវ ស្វែងរក​និង​ប្រមូល​អដ្ឋិធាតុយុទ្ធជន​ស្ម័គ្រចិត្ត​វៀតណាម​ចំនួន ១៧ នាក់​នៅ​ឡាវ

យុគសម័យ - អដ្ឋិធាតុទាហានស្ម័គ្រចិត្តវៀតណាម ១៧នាក់ និងអ្នកជំនាញដែលបានស្លាប់នៅខេត្ត Kham Muon (ឡាវ) ត្រូវបានស្វែងរក និងប្រមូលដោយក្រុមលេខ ៥៨៩ នៃមន្ទីរសន្តិសុខសាធារណៈខេត្ត Quang Binh។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការធានាសិទ្ធិមនុស្សក្នុងបរិយាកាសបច្ចេកវិទ្យាឌីជីថល
Dien Bien - គោលដៅយុទ្ធសាស្ត្រសម្រាប់ការវិនិយោគ
វៀតណាម - កូរ៉េខាងត្បូង ជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា ថាមពល និងសេដ្ឋកិច្ចឌីជីថល
ទិដ្ឋភាពទូទៅនៃពិធីទទួលបដិសណ្ឋារកិច្ចរបស់ប្រធានរដ្ឋចិន លោក Xi Jinping ជូនចំពោះប្រធានាធិបតីអាមេរិក លោក Donald Trump
ប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិម ជួបសំណេះសំណាលជាមួយសហគមន៍ជនជាតិវៀតណាមនៅកម្ពុជា