ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុង La Habana លោកស្រី Edda Diz Garcés នាយិកាទីភ្នាក់ងារសារព័ត៌មានរដ្ឋគុយបា (ACN) បានសម្តែងនូវការជឿជាក់ថា លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម នឹងបន្តរក្សាសាមគ្គីភាព និងអនុវត្តប្រកបដោយជោគជ័យនូវគោលដៅ និងភារកិច្ចដែលកំណត់ដោយមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្ដវៀតណាម។ ទន្ទឹមនឹងនោះ ជំរុញទំនាក់ទំនងប្រពៃណីដ៏ល្អ និងជាគំរូរវាងប្រជាជននៃប្រទេសទាំងពីរ គុយបា និងវៀតណាម។
| ទីក្រុងហូជីមិញ (វៀតណាម)៖ ពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញឆ្នាំ ២០២៤ Nha Trang ស្ថិតក្នុងគោលដៅមុជសមុទ្រកំពូលទាំង ៥ នៅអាស៊ី |
![]() |
| វៀតណាមនឹងអនុវត្តប្រកបដោយជោគជ័យនូវគោលដៅនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្ដវៀតណាម |
ដោយវាយតម្លៃលើអាទិភាពក្នុងគោលនយោបាយការបរទេសរបស់វៀតណាមនាពេលខាងមុខ ដែលលើកឡើងដោយលោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោកស្រី Edda Diz Garcés បានសង្កត់ធ្ងន់ថា វាជាទស្សនៈយុទ្ធសាស្ត្រ ដែលលើកកម្ពស់តួនាទីរបស់វៀតណាមនៅលើឆាកអន្តរជាតិក្នុងការការពារសន្តិភាពអន្តរជាតិ ពហុភាគីនិយម និងការធ្វើសមាហរណកម្មដើម្បីការអភិវឌ្ឍ។ វាមានតម្លៃមិនអាចកាត់ថ្លៃបាននៅក្នុងពិភពលោកដែលកំពុងប្រឈមមុខនឹងវិបត្តិពហុវិមាត្រ ហើយកំពុងត្រូវការតុល្យភាព យុត្តិធម៌ និងការផ្លាស់ប្តូរក្នុងស្មារតីស្មើភាពគ្នា។
ទាក់ទិននឹងការប្រឆាំងអំពើពុករលួយនៅវៀតណាម លោកស្រីនាយិកា ACN បានចាត់ទុកថា កិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយរបស់វៀតណាមគឺឃាការចាំបាច់ ហើយត្រូវតែបន្តពង្រីក។ វៀតណាមជាគំរូមួយក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅលើគ្រប់លំដាប់ថ្នាក់ដោយ។ នោះបង្ហាញមិនត្រឹមតែឆន្ទៈប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញសកម្មភាព និងការស្វិតស្វាញផងដែរ។ អាស្រ័យហេតុនេះ វៀតណាមសម្រេចបានលទ្ធផល និងសមិទ្ធផលក្នុងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាពលើគ្រប់វិស័យ។
ដោយលើកឡើងពីជោគជ័យរបស់វៀតណាមក្នុងការអនុវត្តគោលដៅនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស ដែលការខិតខំក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ជាមួយឧស្សាហកម្មទំនើប និងប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ លោកស្រី Edda Diz Garcés ជឿជាក់ថា ជាមួយនឹងការបន្តពង្រីកសាមគ្គីភាពក្នុងបក្ស និងរដ្ឋាភិបាល ជាមួយប្រព័ន្ធនយោបាយទូលំទូលាយប្រកបដោយតម្លាភាព និងរឹងមាំ ហើយបន្តសមិទ្ធផលរបស់ថ្នាក់ដឹកនាំមុនៗ វៀតណាមនឹងទទួលបានជោគជ័យជាពិតប្រាកដ។
លោកស្រី Edda Diz Garcés បានលើកឡើងថា នាពេលថ្មីៗនេះ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានសម្តែងនូវការចាប់អារម្មណ៍ចំពោះកំណើនសេដ្ឋកិច្ចនៅវៀតណាម ទោះបីជាមានការលំបាកនៅក្នុងតំបន់ ហើយអះអាងថា នេះជាសមិទ្ធផលនៃគោលនយោបាយដែលកំណត់ដោយបក្សកុម្មុយនិស្តវៀតណាម និងថ្នាក់ដឹកនាំ។ លោកស្រីនាយិកា ACN បានឲ្យដឹងថា ប្រទេសគុយបានឹងដឹងគុណជារៀងរហូតចំពោះការជួយគាំទ្រ ចំណងសាមគ្គីភាព មនោសញ្ចេតនា និងបេះដូងដ៏កក់ក្តៅដែលវៀតណាមផ្តល់ជូនដល់ប្រជាជនគុយបាក្នុងគ្រាមានអាសន្ន៕
យុគសម័យ - យោងតាមទិន្នន័យចុងក្រោយបំផុតដែលចេញផ្សាយដោយវេទិកាធ្វើដំណើរតាមអ៊ីនធឺណិត Agoda ទីក្រុងញ៉ាត្រាងរបស់វៀតណាមគឺជាគោលដៅមុជទឹកស្កាយបាកំពូលមួយរបស់អាស៊ី។ |
យុគសម័យ - ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ទើបបានចេញសេចក្តីសម្រេចលេខ ២៣២៧/QD-BVHTTDL ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ដោយដាក់ Mi Quang ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ |

មតិពីមិត្តអ្នកអាន