Trending now

ទីក្រុងហូជីមិញ (វៀតណាម)៖ ពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញឆ្នាំ ២០២៤

10:58 | 14/08/2024 យោងតាមវិទ្យុសំលេងវៀតណាម

ពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញលើកទី១៨ (ITE HCMC 2024) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែកញ្ញា។ ដោយមានប្រធានបទ “ទេសចរណ៍ប្រកបដោយនិរន្តរភាព ស្ថាបនាអនាគត” ពិព័រណ៍នេះត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាត Saigon (SECC)។

យុវតី​វៀតណាម​បាន​ឈ្នះ​ពាន​ជើងឯក​ម៉ូដ​កុមារ​ពិភពលោក​ឆ្នាំ​២០២៤ វៀតណាម៖ ពិធីបើកសប្តាហ៍ទេសចរណ៍ Ninh Binh ឆ្នាំ ២០២៤
ទីក្រុងហូជីមិញ (វៀតណាម)៖ ពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញឆ្នាំ ២០២៤
ទីក្រុងហូជីមិញ (វៀតណាម)៖ ពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញឆ្នាំ ២០២៤

រួមជាមួយនឹងទម្រង់ការផ្សាយបន្តផ្ទាល់បែបប្រពៃណី ក្នុងអំឡុងពេល ៣ ថ្ងៃនៃពិព័រណ៍ នៅ SECC ក៏មានស្តង់អនឡាញ 2D ដើម្បីបំពេញតម្រូវការរបស់អង្គភាពអាជីវកម្មនិងអ្នកទស្សនាពាណិជ្ជកម្មអន្តរជាតិ។ ស្តង់អនឡាញ 2D ផ្ដល់នូវព័ត៌មាន និងរូបភាពពេញលេញនៃផលិតផល និងសេវាកម្មរបស់អ្នកតាំងពិព័រណ៍ ជាមួយនឹងមុខងារពិសេសៗជាច្រើនដូចជា៖ ការជជែកផ្ទាល់ ការផ្ញើអ៊ីមែល ធ្វើការណាត់ជួបតភ្ជាប់ ជួយអ្នកទិញអន្តរជាតិ និងអ្នកតាំងពិពណ៌ ងាយស្រួលស្វែងរកដៃគូដែលសមស្រប។ នេះក៏ជាពិព័រណ៍ទេសចរណ៍តែមួយគត់ក្នុងប្រទេសវៀតណាមដែលមានកម្មវិធីអ្នកទិញអន្តរជាតិ។ ITE HCMC 2024 ត្រូវបានរំពឹងថា នឹងទាក់ទាញអ្នកទិញអន្តរជាតិចំនួន ២២០ នាក់មកពីប្រទេស និងដែនដី ចំនួន ៤៥ កន្លែង បង្កើតការណាត់ជួបពាណិជ្ជកម្មជាង១ម៉ឺនលើក ដើម្បីផ្តល់ឱកាសសម្រាប់ការផ្លាស់ប្តូរ និងទំនាក់ទំនងផ្ទាល់រវាងអាជីវកម្មទេសចរណ៍អន្តរជាតិចូលកាន់ប្រទេសវៀតណាម។

ក្នុងក្របខ័ណ្ឌនៃពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញឆ្នាំ ២០២៤ នឹងមានសិក្ខាសាលា សន្និសីទ វេទិកាស៊ីជម្រៅ ... ចំណុចលេចធ្លោនៃពិព័រណ៍គឺវេទិកាទេសចរណ៍កម្រិតខ្ពស់ដោយប្រធានបទ “ទេសចរណ៍ប្រកបដោយនិរន្តរភាព ស្ថាបនាអនាគត”៕

យុវតី​វៀតណាម​បាន​ឈ្នះ​ពាន​ជើងឯក​ម៉ូដ​កុមារ​ពិភពលោក​ឆ្នាំ​២០២៤ យុវតី​វៀតណាម​បាន​ឈ្នះ​ពាន​ជើងឯក​ម៉ូដ​កុមារ​ពិភពលោក​ឆ្នាំ​២០២៤

យុគសម័យ - កុមារី Nguyen Ly Thieu Vy អាយុ ៨ ឆ្នាំ ទទួលបានជ័យលាភី ជើងឯក នៃការប្រកួត Future Fashion Face World Kids ឆ្នាំ ២០២៤ ដែលរៀបចំឡើងនៅទីក្រុង ទួរគីយ៉េ។

វៀតណាម៖ កម្មវិធី Carnaval Ha Long ឆ្នាំ ២០២៤ ក្រោមប្រធានបទ «បំភ្លឺអច្ឆរិយៈ» បានប្រព្រឹត្តទៅជាផ្លូវការ វៀតណាម៖ កម្មវិធី Carnaval Ha Long ឆ្នាំ ២០២៤ ក្រោមប្រធានបទ «បំភ្លឺអច្ឆរិយៈ» បានប្រព្រឹត្តទៅជាផ្លូវការ

នាយប់ថ្ងៃទី ២៨ មេសា កម្មវិធី Carnaval Ha Long ឆ្នាំ ២០២៤ ក្រោមប្រធានបទ "បំភ្លឺអច្ឆរិយៈ" បានប្រព្រឹត្តទៅជាផ្លូវការនៅទីក្រុង Ha Long ខេត្ត Quang Ninh។ ព្រឹត្តិការណ៍នេះបានទាក់ទាញការយកចិត្តទុកដាក់ពីសំណាក់ប្រជាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ពាន់នាក់។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ព័ន្ធអង្គការមិត្តភាពវៀតណាម ប្រមូលការឧបត្ថម្ភដល់ប្រជាជនដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុង Yagi
ប៉ុស្តិ៍ទូរទស្សន៍ Discovery ផ្សព្វ​​ផ្សាយ​អំពីបដិវត្តន៍​ឌីជីថល​នៅ​វៀតណាម ដល់​​ទូទាំងពិភពលោក
«កន្លែងលេងកម្សាន្ត» ដ៏មានអត្ថន័យសម្រាប់កុមារនៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា
រៀប​ចំ​ពិធីបុណ្យសែនព្រះខែជូនកុមារនៅតំបន់ Abyei
រាជធានីភ្នំពេញ៖ កូនចៅសហគមន៍ជនជាតិវៀតណាមនៅកម្ពុជាទទួលបុណ្យសែនព្រះខែ​ក្នុងក្ដីសប្បាយរីករាយ