Trending now

កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ហ្វីលីពីនលើកទី៦

09:32 | 24/07/2024

នារសៀលថ្ងៃទី ២២ កក្កដា នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន បានប្រព្រឹត្តទៅកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - ហ្វីលីពីន លើកទី ៦។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ធ្វើជាប្រធានគណៈប្រតិភូវៀតណាម និងលោកឧត្តមសេនីយ៍ទោ Irineo Cruz Espino អនុរដ្ឋមន្ត្រីក្រសួងការពារជាតិធ្វើជាប្រធានគណៈប្រតិភូហ្វីលីពីន បានអញ្ជើញជាសហប្រធាននៃកិច្ចសន្ទនានេះ។

សម្ព័ន្ធអង្គការមិត្តភាពខេត្ត Quang Ninh៖ ផ្តោតសំខាន់លើព្រឹត្តិការណ៍សំខាន់ៗជាច្រើនក្នុងរយៈពេល៦ខែចុងឆ្នាំ ពាណិជ្ជកម្មអេឡិចត្រូនិកនាំទំនិញវៀតណាមទៅកាន់ពិភពលោក
ប្រធានគណៈប្រតិភូទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសន្ទនាគោលនយោបាយការ ពារជាតិវៀតណាម-ហ្វីលីពីនលើកទី ៦
ប្រធានគណៈប្រតិភូទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសន្ទនាគោលនយោបាយការ ពារជាតិវៀតណាម-ហ្វីលីពីនលើកទី ៦

នៅក្នុងកិច្ចសន្ទនានេះ ប្រធានគណៈប្រតិភូទាំងពីរបានអះអាងនូវសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងហ្វីលីពីននិងវៀតណាម។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដែលសម្រេចបានចាប់តាំងពីកិច្ចសន្ទនាលើកទី ៥ ឆ្នាំ២០២៣ លើវិស័យជាច្រើនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់; ការរក្សាយន្តការពិគ្រោះយោបល់ និងកិច្ចសន្ទនា; ការផ្លាស់ប្តូរព័ត៌មាន; កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល; ការសម្របសម្រួលនិងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី និងយន្តការពហុភាគីដែលដឹកនាំដោយអាស៊ាន។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការជំរុញការប្តេជ្ញាចិត្ត និងអនុវត្តយ៉ាងពេញលេញនូវសេចក្តីថ្លែងការស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងជំរុញការបញ្ចប់ការចរចា និងចុះហត្ថលេខាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ឲ្យមានប្រសិទ្ធភាព និងស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។

នៅចុងបញ្ចប់នៃកិច្ចសន្ទនា ប្រធានគណៈប្រតិភូទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសន្ទនាគោលនយោបាយការ ពារជាតិវៀតណាម-ហ្វីលីពីនលើកទី ៦៕

នាវាក្ដោងលេខ២៨៦ - Le Quy Don ចាកចេញពីប្រទេសឥណ្ឌូណេស៊ី ចេញដំណើរទៅទស្សនកិច្ច និងផ្លាស់ប្ដូរជាមួយកងទ័ពជើងទឹកប្រ៊ុយណេ នាវាក្ដោងលេខ២៨៦ - Le Quy Don ចាកចេញពីប្រទេសឥណ្ឌូណេស៊ី ចេញដំណើរទៅទស្សនកិច្ច និងផ្លាស់ប្ដូរជាមួយកងទ័ពជើងទឹកប្រ៊ុយណេ

នាព្រឹកថ្ងៃទី២០ ខែកក្កដា នាវាក្ដោងលេខ២៨៦ - Le Quy Don (បណ្ឌិតសភាកងទ័ពជើងទឹកវៀតណាម) និងក្រុមបេសកកម្មកងទ័ពជើងទឹកប្រជាជនវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Dinh Giang នាយករងនៃបណ្ឌិតសភាកងទ័ពជើងទឹកវៀតណាម បានចាកចេញពីកំពង់ផែ Surabaya បញ្ចប់ដំណើរទស្សនកិច្ចនិងផ្លាស់ប្ដូរជាមួយកងទ័ពជើងទឹកឥណ្ឌូនេស៊ី ចាប់ផ្តើមធ្វើដំណើរទៅទស្សនកិច្ច និងផ្លាស់ប្ដូរជាមួយកងទ័ពជើងទឹកប្រ៊ុយណេ។

វៀតណាមដាក់ជូនព្រំប្រទល់តំបន់ខ្ពង់រាបបាតសមុទ្រពង្រីកចម្ងាយហួស ២០០ ម៉ៃល៍ នៅតំបន់កណ្តាលសមុទ្រខាងកើត វៀតណាមដាក់ជូនព្រំប្រទល់តំបន់ខ្ពង់រាបបាតសមុទ្រពង្រីកចម្ងាយហួស ២០០ ម៉ៃល៍ នៅតំបន់កណ្តាលសមុទ្រខាងកើត

នាព្រឹកថ្ងៃទី ១៧ ខែកក្កដា (ម៉ោងក្នុងតំបន់) នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ និងគណៈប្រតិភូក្រសួងការបរទេសវៀតណាម ដឹកនាំដោយ លោកឯកអគ្គរដ្ឋទូត Trinh Duc Hai អនុប្រធានគណៈកម្មាធិការកិច្ចការព្រំដែនជាតិបានប្រគល់ឯកសារដាក់ជូនព្រំប្រទល់តំបន់ខ្ពង់រាបបាតសមុទ្រពង្រីកចម្ងាយហួស ២០០ ម៉ៃល៍ របស់វៀតណាមនៅតំបន់កណ្តាលសមុទ្រខាងកើតទៅគណៈកម្មាធិការព្រំប្រទល់ខ្ពង់រាបបាតសមុទ្រ (CLCS)។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី