Trending now

ជប៉ុន ​ជួយ​ផ្សាយ​ពី​ទេសចរណ៍​កម្ពុជា ​និង​ជំរុញ​ការ​ហោះហើរ​ត្រង់ កម្ពុជា-ជប៉ុន​

15:04 | 28/10/2019 (សរុបដោយវិច្ឆិកា)

ជប៉ុន​ជួយ​ជំរុញ​ការផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ និង​ជំរុញ​ការហោះហើរ​ត្រង់ពី​ជប៉ុន​មក​កម្ពុជាបន្ថែមទៀត។

លោក Hiromi Tagawa ប្រធាន​សមាគមទីភ្នាក់ងារទេសចរណ៍ជប៉ុន (Japan Association of Travel Agents- JATA) ក្នុងជំនួបពិភាក្សា​ការងារជាមួយលោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍។ (ប្រភព៖ angkorpost)

ការលើកឡើងនេះដោយលោក Hiromi Tagawa ប្រធាន​សមាគមទីភ្នាក់ងារទេសចរណ៍ជប៉ុន (Japan Association of Travel Agents- JATA) ក្នុងជំនួបពិភាក្សា​ការងារជាមួយលោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និងលោក អ៊ុង រចនា ឯកអគ្គរាជទូត​ព្រះរាជាណាចក្រកម្ពុជា​ប្រចាំប្រទេសជប៉ុន ក្នុងឱកាសពិព័រណ៍​ទេសចរណ៍ពិភពលោកជប៉ុន (JATA Travel Showcase 2019) ដែលបាន​ប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី២៤-២៧ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងអូសាកា ប្រទេសជប៉ុន។

ទន្ទឹមនឹង​ការអបអរសាទរ​អំពីភាពរីកចម្រើននៃវិស័យ​ទេសចរណ៍​កម្ពុជា​ ក៏ដូច​ជាកិច្ចសហ​ប្រតិបត្តិ​ការ​លើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ លោកប្រធានសមាគមន៍ទីភ្នាក់ងារទេសចរណ៍ជប៉ុន ដែលជាភ្នាក់ងារ​តែមួយគត់ និងជាសេនាធិការឲ្យរដ្ឋាភិបាលជប៉ុន ក្នុងការទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិ បានកោត​សរសើរដល់​រាជរដ្ឋាភិបាលកម្ពុជា ដែលបាន​ដាក់ចុះគោលនយោបាយ​ជាតិអេកូ​ទេសចរណ៍ ២០១៩-២០៣០ និងបានរៀបចំធ្វើផែនការមេអភិវឌ្ឍន៍ ទេសចរណ៍ នៅ​សៀមរាបអង្គរ។

លោកបានសន្យាថា នឹង​ខិតខំជួយជំរុញផ្សព្វផ្សាយទេសចរណ៍​កម្ពុជាដល់សមាជិកសមាគមន៍​របស់ខ្លូន ​ក៏ដូចជាជួយជំរុញ​ឲ្យមានការហោះហើរ​ត្រង់​ពី​ប្រទេស​ជប៉ុន ទៅកម្ពុជា​ថែមទៀត ដោយ​បច្ចុប្បន្ន​ទើបមានការហោះហើរប្រចាំថ្ងៃរវាងរាជធានីភ្នំពេញ និងទីក្រុងតូក្យូប៉ុណ្ណោះ។

លោករដ្ឋមន្ត្រី ​ថោង ខុន ក៏បានជម្រាបជូនអំពីភាពទាក់ទាញនៃទេសចរណ៍កម្ពុជាពិសេស ផលិតផ​លទេស​ចរណ៍បែបវប្បធម៌ ​បេតិកភណ្ឌ និងអេកូទេសចរណ៍។ លោករដ្ឋមន្ត្រី​បាន​ស្នើឲ្យភាគី​ជប៉ុន​ជួយ​ជំរុញការវិនិយោគលើវិស័យទេសចរណ៍ធម្មជាតិ និងសហគមន៍ផងដែរ ហើយភាគី​ជប៉ុន​ក៏បាន​កោត​សរសើរដ​ល់​កម្ពុជា ដែលជំរុញ​ការអភិវឌ្ឍទេសចរណ៍​ធម្មជាតិនេះ ដោយទេស​ចរណ៍​ប្រភេទនេះ​មិនត្រឹមតែជួយការពារធនធានធម្មជាតិ និងវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងចូលរួម​សម្រេច​គោល​ដៅអភិវឌ្ឍន៍​ប្រកប​ដោយចីរភាពរបស់អង្គការសហប្រជាតិថែមទៀត ដែល​ប្រទេសជប៉ុន​កំពុងតែយកចិត្តទុកដាក់ខ្លាំង៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការ FAVIJA និងនិស្សិតជប៉ុនបរិច្ចាគរទេះរុញដល់ជនពិការនៅប្រទេសវៀតណាម
វៀតណាមបន្តអះអាងពីតួនាទីសកម្មរបស់ខ្លួននៅក្នុងសហគមន៍ភាសាបារាំង
ទីក្រុងហូជីមិញ និងខេត្តយ៉ាម៉ាហ្គូជី កំពុងពង្រឹងការផ្លាស់ប្តូរប្រជាជន និងសម្របសម្រួលការបណ្តុះបណ្តាលតំណាងរាស្ត្រជាប់ឆ្នោត
ការចេញកម្មវិធីសកម្មភាពដើម្បីអនុវត្តសេចក្តីសម្រេចលេខ 80-NQ/TW ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម
ផែនការសម្រាប់ការអនុវត្តច្បាប់ស្តីពីសារព័ត៌មាន