Trending now

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី អញ្ជើញអបអរសាទរជូនចំពោះលោកប្រធានរដ្ឋ To Lam

17:15 | 23/05/2024 យោងតាមវិទ្យុសំលេងវៀតណាម

ក្នុងឱកាសដែលលោក To Lam ត្រូវបានរដ្ឋសភានីតិកាលទី ១៥ បោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា ឡាវ និងចិនបានផ្ញើសារទូរលេខ និងលិខិតអបអរសាទរផងដែរ។

លោកនាយឧត្តមសេនីយ៍ To Lam ត្រូវបានបោះឆ្នោតជ្រើសតាំងឱ្យកាន់តំណែងជាប្រធានរដ្ឋវៀតណាម លោកនាយឧត្តមសេនីយ៍ To Lam ត្រូវបានបោះឆ្នោតជ្រើសតាំងឱ្យកាន់តំណែងជាប្រធានរដ្ឋវៀតណាម
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមលោក To Lam ទទួលជួបអគ្គនាយកនៃនាយកដ្ឋានទំនាក់ទំនងកិច្ចការបរទេសរៅអឺរ៉ុប រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមលោក To Lam ទទួលជួបអគ្គនាយកនៃនាយកដ្ឋានទំនាក់ទំនងកិច្ចការបរទេសរៅអឺរ៉ុប
លោកប្រធានរដ្ឋ To Lam អញ្ជើញថ្លែងមតិបន្ទាប់ពីស្បថចូលកាន់តំណែង
លោកប្រធានរដ្ឋ To Lam អញ្ជើញថ្លែងមតិបន្ទាប់ពីស្បថចូលកាន់តំណែង

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអបអរសាទរចំពោះលោក To Lam ដែលត្រូវបានរដ្ឋសភាវៀតណាមបោះ ឆ្នោតជ្រើសតាំងកាន់តំណែងជាប្រធានរដ្ឋ ហើយទ្រង់ជឿជាក់ថា ក្រោមការដឹកនាំរបស់លោកប្រធានរដ្ឋ វៀតណាមនឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សលើគ្រប់វិស័យ និងរក្សាតួនាទីសំខាន់របស់ខ្លួនក្នុងតំបន់ និងពិភពលោក។

អគ្គលេខាបក្ស ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongloun Sisoulith បានអះអាងនូវសេចក្តីសោមនស្សរីករាយដែលបានធ្វើការជាមួយលោកប្រធានរដ្ឋ To Lam ដើម្បីរួមចំណែកក្នុងការពូនជ្រុំនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជនឡាវនិងវៀតណាមកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

លោក Xi Jinping ប្រធានរដ្ឋចិនបានអះអាងថា លោកតែងតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងចិន-វៀតណាម ហើយមានឆន្ទៈធ្វើការជាមួយលោកប្រធានរដ្ឋTo Lam ដើម្បីរក្សាការផ្លាស់ប្តូរជាយុទ្ធសាស្ត្រ និងដឹកនាំការកសាងសហគមន៍ចិន-វៀតណាមនាពេលអនាគតដ៏ស៊ីជម្រៅ និងជាក់ស្តែង នាំមកនូវផលប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម