Trending now

មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​ជួប​ជាមួយ​មេបញ្ជាការ​កងទ័ពជើងគោក អូស្ត្រាលី​

22:53 | 11/09/2019 (ហេង វុធ្ធី)

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ ឧ​ត្ត​ម​សេនីយ៍​ឯក រី​ឆាត ប៊ឺ​រ (Richard Burr)​មេបញ្ជាការ​កងទ័ពជើងគោក​អូស្ត្រាលី​នៅ​ថ្ងៃទី​១១​ខែកញ្ញា​នេះ​។​នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​ក្រុមការងារ​ពី​ក្រុង​បាងកក​ប្រទេស​ថៃ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ ឧ​ត្ត​ម​សេនីយ៍​ឯក រី​ឆាត ប៊ឺ​រ (Richard Burr)​មេបញ្ជាការ​កងទ័ពជើងគោក​អូស្ត្រាលី

ប្រភព​ដដែល​បន្តថា​ក្នុងជំនួប​នេះ​មេបញ្ជាការ​កងទ័ពជើងគោក​និង​អូស្ត្រាលី​បានបង្ហាញ​ពី​បំណង​បង្កើន​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កងទ័ពជើងគោក​កម្ពុជា ក្នុង​សកម្មភាព​ដែល​បាន​អនុវត្ត​កន្លងមក​។

​ជាការ​ឆ្លើយតប​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​បាន​ស្វាគមន៍​ចំពោះ​បំណង​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​។​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​និង​កងទ័ព​អូស្ត្រាលី​ដែល​តែងតែ​គាំទ្រ ផ្តល់​ការហ្វឹកហ្វឺន និង​បណ្តុះបណ្តាល​ដល់​កងទ័ព​កម្ពុជា​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ ឧ​ត្ត​ម​សេនីយ៍​ឯក រី​ឆាត ប៊ឺ​រ (Richard Burr)​មេបញ្ជាការ​កងទ័ពជើងគោក​អូស្ត្រាលី

គួរ​បញ្ជាក់ថា​ជំនួប​នេះ​បាន​កើតឡើង​ខណៈដែល​នាយទាហាន​ទាំងពីរ​ង​ញ្ជើ​ញ​ចូលរួម​ក្នុង​សន្និសីទ​មេបញ្ជាការ​កងទ័ពជើងគោក តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ដែល​ប្រារព្ធ​នៅ​ប្រទេស​ថៃ​៕​

ប្រភព៖ ​rasmeinews.com

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR