Trending now

គណៈកម្មាធិការបក្ស និងគណនាយក​អនុមហា​វិទ្យាល័យការពារព្រំដែនអញ្ជើញទៅសួរសុខទុក្ខ ប្រគល់អំណោយ និងជូនពរ​ឆ្នាំថ្មីដល់សិក្ខាកាមកម្ពុជា

17:16 | 14/04/2024 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី១២ ខែមេសា គណៈកម្មាធិការបក្ស និងគណនាយក​អនុមហា​វិទ្យាល័យការពារព្រំដែន (បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម) បានអញ្ជើញទៅសួរសុខទុក្ខ ប្រគល់អំណោយ និងជូនពរ​ឆ្នាំថ្មីដល់សិក្ខាកាមកម្ពុជាដែលកំពុងសិក្សានៅសាលាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ថ្នាក់ដឹកនាំខេត្ត Tra Vinh និង Bac Lieu (វៀតណាម) ចុះសាកសួរសុខទុក្ខ ប្រគល់អំណោយ ជូនពរបុណ្យសែនដូនតាឆ្នាំ២០២២ ថ្នាក់ដឹកនាំខេត្ត Tra Vinh និង Bac Lieu (វៀតណាម) ចុះសាកសួរសុខទុក្ខ ប្រគល់អំណោយ ជូនពរបុណ្យសែនដូនតាឆ្នាំ២០២២
ប្រគល់អំណោយ ចំនួន៦០០ កញ្ចប់ដល់គ្រួសារជាប់តំបន់ព្រំដែនដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រគល់អំណោយ ចំនួន៦០០ កញ្ចប់ដល់គ្រួសារជាប់តំបន់ព្រំដែនដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩
ថ្នាក់ដឹកនាំអនុមហាវិទ្យាល័យការពារព្រំដែនប្រគល់អំណោយដល់សិក្ខាកាមកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ
ថ្នាក់ដឹកនាំអនុមហាវិទ្យាល័យការពារព្រំដែនប្រគល់អំណោយដល់សិក្ខាកាមកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ
ថ្នាក់ដឹកនាំអនុមហាវិទ្យាល័យការពារព្រំដែនប្រគល់អំណោយដល់សិក្ខាកាមកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ
ថ្នាក់ដឹកនាំអនុមហាវិទ្យាល័យការពារព្រំដែនប្រគល់អំណោយដល់សិក្ខាកាមកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ

អនុមហាវិទ្យាល័យការពារព្រំដែន - ទីតាំងទី ២ កំពុងគ្រប់គ្រងនិងបណ្តុះបណ្តាលភាសាវៀតណាមឲ្យសិក្ខាកាមកម្ពុជា។ ក្នុង​រយៈពេលសិក្សានៅសាលា សិក្ខាកាម​​​កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទទួលបានលទ្ធផលខ្ពស់ក្នុងការសិក្សានៅសាលា​។

លោកវរសេនីយ៍ឯក Nguyen Xuan Toan នាយករងសាលា ទទួលបន្ទុកទីតាំងទី ២ បានជូនពរដល់សិក្ខាកាមកម្ពុជា និងញាតិមិត្តទាំងអស់ជួបតែសេចក្ដីសុខ សុខភាពល្អ បរិបូណ៍ និងជោគជ័យក្នុងជីវិតក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ។

លោកវរសេនីយ៍ឯក Nguyen Xuan Toan បានកោតសរសើរ និងមានបំណងថា សិក្ខាកាមទាំងអស់នឹងលើកម្ពស់ស្មារតីទទួលខុសត្រូវ និងគោរពវិន័យយ៉ាងម៉ឺងម៉ាត់ និងបទប្បញ្ញត្តិរបស់សាលានិងអង្គភាព ខិតខំក្លាយនាយទាហានឆ្នើម និងរួមចំណែកកសាងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន។ លើសពីនេះ បន្តលើកតម្កើងតួនាទីស្នូលរបស់ខ្លួនដើម្បីពូនជ្រំទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា។

តំណាងសិក្ខាកាមកម្ពុជាបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ពីគណៈកម្មាធិការបក្ស និងគណៈនាយកអនុមហាវិទ្យា​ល័យការពារព្រំដែន ដែលបានមកសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងប្រគល់អំណោយលើកទឹកចិត្ត។ ព្រមទាំងសំដែងនូវការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ លត់ដំ រួមចំណែករក្សានិងពង្រឹងទំនាក់ទំនងសាមគ្គីភាពរវាងប្រទេសទាំងពីរនិយាយរួម កងទ័ពនិងកម្លាំងការពារព្រំដែនប្រទេសទាំងពីរនិយាយដោយឡែក៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ