Trending now

អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ជូនពរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅស្ថានទូតកម្ពុជាប្រចាំវៀតណាម

11:54 | 12/04/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី១០ ខែមេសា លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានដឹកនាំគណៈប្រតិភូក្រសួងការបរទេសអញ្ជើញទៅជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅស្ថានទូតកម្ពុជាប្រចាំវៀតណាម។

ដំណើរបំពេញបេសកកម្មនៅអឺរ៉ុបរបស់នាយករដ្ឋមន្ត្រីវៀតណាមមានអត្ថន័យសំខាន់ជាច្រើន ដំណើរបំពេញបេសកកម្មនៅអឺរ៉ុបរបស់នាយករដ្ឋមន្ត្រីវៀតណាមមានអត្ថន័យសំខាន់ជាច្រើន
លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម៖ ដំណើរបំពេញបេសកកម្មមានអត្ថន័យជាច្រើន និងស៉ីជម្រៅ លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម៖ ដំណើរបំពេញបេសកកម្មមានអត្ថន័យជាច្រើន និងស៉ីជម្រៅ
លោកអនុរដ្ឋមន្ត្រី Do Hung Viet និងលោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម
លោកអនុរដ្ឋមន្ត្រី Do Hung Viet និងលោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម

តាងនាមលោករដ្ឋមន្ត្រី Bui Thanh Son និងមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេស បានជូនពរលោកស្រី ជា គឹមថា ឯកអគ្គរាជទូត មន្ត្រី និងបុគ្គលិកទាំងអស់នៃស្ថាន​ទូតកម្ពុជាប្រចាំវៀតណាម រួមទាំង​ក្រុមគ្រួសារជួបតែសេចក្តីសុខ និងសុភមង្គល។

ក្នុងឱកាសនេះ លោកអនុរដ្ឋមន្ត្រី Do Hung Viet បានសម្តែងនូវការចាប់អារម្មណ៍ និងអបអរសាទរចំពោះសមិទ្ធផលសេដ្ឋកិច្ចសង្គមដ៏ធំធេងដែលកម្ពុជាសម្រេចបានក្នុងរយៈពេលថ្មីៗនេះ។ លោកអបអរសាទរប្រទេសកម្ពុជាដែលបានរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៥ ប្រកបដោយជោគជ័យ និងសម្តេចតេជោ ហ៊ុន សែន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភា​។

លោកអនុរដ្ឋមន្ត្រី Do Hung Viet បានវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរបស់ស្ថានទូតកម្ពុជាប្រចាំវៀតណាមជាមួយក្រសួងការបរទេស និងស្ថាប័នពាក់ព័ន្ធរបស់វៀតណាមក្នុងការរៀបចំដំណើរទស្សនកិច្ចថ្នាក់ខ្ពស់ និងជំរុញយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគី ដោះស្រាយបានទាន់ពេលនូវរាល់បញ្ហាដែលកើតឡើង ក៏ដូចជាដើរតួជាស្ពានមិត្តភាពរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ រួមចំណែកឃោសនា និងអប់រំប្រជាជនគ្រប់ស្រទាប់នៃប្រទេស​ទាំងពីរ ជាពិសេសគឺយុវជនជំនាន់ក្រោយឲ្យចេះថែរក្សា និងលើកតម្កើងតម្លៃប្រវត្តិសាស្ត្រ និងប្រពៃណីនៃចំណងសាមគ្គីភាព និងភាពជិតស្និទ្ធរវាងប្រទេសទាំងពីរ។

ប្រតិភូថតរូបជាអនុស្សាវរីយ៍
ប្រតិភូថតរូបជាអនុស្សាវរីយ៍

រីឯខ្លួនវិញ លោកស្រី ជា គឹមថា ថ្លែងអំណរគុណចំពោះក្រសួងការបរទេសដែលបានអញ្ជើញមកជូនពរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយចាត់ទុកថានេះជាកិត្តិយសមិនត្រឹមតែសម្រាប់ឯកអគ្គរដ្ឋទូតផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងសម្រាប់មន្រ្តី និងបុគ្គលិកនៃ​ស្ថានទូតទៀតផង។ ទន្ទឹមនឹងនោះ លោកស្រី ជា គឹមថា អបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងដែលវៀតណាមសម្រេចបានក្នុងរយៈពេលថ្មីៗនេះ។

លោកស្រីឯកអគ្គរាជទូត បានអះអាងថា ស្ថានទូតត្រៀមខ្លួនជាស្រេចសហការជាមួយក្រសួងការបរទេស និងស្ថាប័នពាក់ព័ន្ធរបស់វៀតណាម ដើម្បីជំរុញកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលទាំងពីរសម្រេចបាននាពេលថ្មីៗនេះ រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” រវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ