Trending now

វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក

07:13 | 12/04/2024 ឌឹកអាញ់

យុគសម័យ - ឯកអគ្គរដ្ឋទូត Mai Phan Dung បានសង្កត់ធ្ងន់ទៅលើចំណាប់អារម្មណ៍របស់រដ្ឋាភិបាលវៀតណាមចំពោះកម្មសិទ្ធិបញ្ញា ជាពិសេសក្នុងបរិបទនៃការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័ន ការអនុវត្តន៍បច្ចេកវិទ្យាថ្មីគឺជាដំណោះស្រាយដ៏សំខាន់មួយ។

នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៣០ នៃការបង្កើតភាពជាដៃគូធនាគារអភិវឌ្ឍន៍អាស៊ី - វៀតណាម នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៣០ នៃការបង្កើតភាពជាដៃគូធនាគារអភិវឌ្ឍន៍អាស៊ី - វៀតណាម
ខេត្ត Quang Nam អនុម័តលើគម្រោង «អភិរក្សនិងពង្រីកម្លៃបេតិកភណ្ឌវប្បធម៌ពិភពលោកនៃទីក្រុងបុរាណ Hoi An រហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៣៥» ខេត្ត Quang Nam អនុម័តលើគម្រោង «អភិរក្សនិងពង្រីកម្លៃបេតិកភណ្ឌវប្បធម៌ពិភពលោកនៃទីក្រុងបុរាណ Hoi An រហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៣៥»
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក

យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានវៀតណាមនៅទីក្រុងហ្សឺណែវ ឯកអគ្គរដ្ឋទូត - ប្រធានគណៈប្រតិភូវៀតណាមនៅទីក្រុងហ្សឺណែវ Mai Phan Dung នាថ្ងៃទី ៩ មេសា បានទទួល និងធ្វើការជាមួយនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ស្តីពីស្ថានភាពសហប្រតិបត្តិការរវាង WIPO និងវៀតណាម។

ក្នុងជំនួបជាមួយប្រធាននាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិកនៃ WIPO លោក Andrew Ong និងអ្នកជំនាញជាន់ខ្ពស់មួយចំនួននៃនាយកដ្ឋានទាក់ទងនឹងស្ថានភាពកិច្ចសហប្រតិបត្តិការរវាង WIPO និងវៀតណាមលើវិស័យកម្មសិទ្ធិបញ្ញា ឯកអគ្គរដ្ឋទូត Mai Phan Dung បានសម្តែងនូវសេចក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង WIPO និងវៀតណាម។

លោកឯកអគ្គរដ្ឋទូតបានអះអាងនូវសារៈសំខាន់នៃវិស័យកម្មសិទ្ធិបញ្ញាសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្កត់ធ្ងន់ទៅលើចំណាប់អារម្មណ៍របស់រដ្ឋាភិបាលវៀតណាមចំពោះកម្មសិទ្ធិបញ្ញា ជាពិសេសក្នុងបរិបទនៃការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការកាត់បន្ថយការបំភាយឧស្ម័ន ការអនុវត្តន៍បច្ចេកវិទ្យាថ្មីគឺជាដំណោះស្រាយដ៏សំខាន់។

លោក Andrew Ong បានមានប្រសាសន៍ថា WIPO យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ហើយជឿជាក់ថា វៀតណាមគឺជាចំណុចភ្លឺស្វាងក្នុងសកម្មភាពច្នៃប្រឌិត ក៏ដូចជាជួយឧបត្ថម្ភសហគ្រាសធុនតូច និងមធ្យម ដែលជាកម្មសិទ្ធិរបស់ស្ត្រី។

ឯកអគ្គរដ្ឋទូត Mai Phan Dung បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រប្រកបដោយប្រសិទ្ធភាពរបស់ WIPO ក្នុងការអនុវត្តគម្រោងជំនួយបច្ចេកទេស និងលើកកំពស់សមត្ថភាពវិជ្ជាជីវៈសម្រាប់ធនធានមនុស្សក្នុងវិស័យកម្មសិទ្ធិបញ្ញានៅវៀតណាម។

លោកឯកអគ្គរដ្ឋទូតបានសន្យាបន្តពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងគណៈប្រតិភូវៀតណាមនៅទីក្រុងហ្សឺណែវ និង WIPO ហើយសង្ឃឹមថា WIPO នឹងបន្តជួយឧបត្ថម្ភវៀតណាមក្នុងសកម្មភាពទាក់ទងនឹងកម្មសិទ្ធិបញ្ញា៕

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ